អស់ទាស់! កន្ទួតមិនត្រឹមឆ្ងាញ់ទេ​ តែអាចជួយកាត់បន្ថយកំដៅ កាត់ស្លេស្ម បំប៉នកម្លាំង និងជំងឺច្រើនមុខទៀត
Connect with us

គួរដឹង

អស់ទាស់! កន្ទួតមិនត្រឹមឆ្ងាញ់ទេ​ តែអាចជួយកាត់បន្ថយកំដៅ កាត់ស្លេស្ម បំប៉នកម្លាំង និងជំងឺច្រើនមុខទៀត

ឈ្មោះវិទ្យាសាស្ត្រ Phyllanthus acidus ( L.) Skeels កន្ទួតជាដំណាំ ដាំតាមផ្ទះ មានស្ទើរតែគ្រប់តំបន់ក្នុងប្រទេសខ្មែរនិយមបរិភោគផ្លែស្រស់និង ស្លឹកត្រួយ ជាអន្លក់ផ្ទាប់ តែយើងមិនដឹងសោះ ថាកន្ទួតជាផ្លែឈើធម្មតាសាមញ្ញដែលមិនធម្មតា។

តាមការស្រាវជ្រាវ បានឲ្យដឹងថា កន្ទួតជាឱសថអាយុវឌ្ឍនៈបរិបូណ៌ទៅដោយ សារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជំនួយដល់ភាពចាស់ជរារបស់រាងកាយ មាន Carbohydrate , Fibers , VitB , Vit C ,Proteine, Calcium , VitA សារធាតុដែក។អាចជួយបន្ថយកំដៅ , កាត់ស្លេស្ម , បំប៉នកម្លាំង ឲ្យអាយុវែង ដោយយកផ្លែកន្ទួតចាស់និងទឹកស្ករ (ទឹក១ភាគ ស្ករ៣ភាគ ) ត្រាំចាប់ពី ៣ថ្ងៃ យកទឹកពិសារ១ថ្ងៃ១ស្លាបព្រាបាយ។ការពារនិងបំបាត់គ្រុនផ្តាសាយ ,ទល់លាមក, បំបាត់អាការៈចុកខ្នង ចុករោយសាច់ដុំ ឈឺសន្លាក់ ដោយយកផ្លែបុកជាមួយម្រេច បំពោកលើកន្លែងឈឺ ។

ជាពិសេសកន្ទួតជួយដល់អ្នកជំងឺទឹកនោមផ្អែមបានយ៉ាងសក្តិសិទ្ធ ដោយនាំយកស្លឹកស្រស់ទាំងធាង និងឬសតើយកាត់ដាក់ទឹកល្មមលិចស្ងោរយកទឹកពិសារជំនួសទឹក នឹងធ្វើឲ្យលំពែងគ្រប់គ្រងជាតិស្ករ បានប្រក្រតី ។ជួយបញ្ចុះសម្ពាធឈាមខ្ពស់ ( យកស្លឹកស្រស់ទាំងធាងស្ងោរដាក់ស្ករផ្អែមតិចៗក៏បានគួរពិសារគួបជាមួយ ថ្នាំពេទ្យ )។ ជួយបំប៉នសរសៃប្រសាទ បំបាត់ឈឺកបាល ( ស្លឹកស្រស់យកទាំងធាង ស្ងោរយកទឹកពិសារម្តង១កែវ ១ថ្ងៃ២ដង ) ។ពិសារទឹកផ្លែកន្ទួត ឬ ផ្លែកន្ទួត ស្រស់នឹង ធ្វើស្បែកភ្លឺថ្លា និងក្មេងជាងវ័យ។ ចំណាំ៖ កន្ទួត ជាផ្លែឈើសម្រាប់បរិភោគមិនមែនជាថ្នាំព្យាបាលជំងឺឡើយ៕ Credit: ផ្កាយ និស្ស័យឯកសារ អះអាង អាហារជាឱសថ Thailand

ដកស្រង់ដោយ៖ fbfreeshare.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK