អ្នកល្អពេកហើយ! ជប៉ុនខ្លាចខ្មែរធ្វើកសិកម្មមិនបានផលល្អ និងប្រើជាតិគីមីខ្លាំង ក្រុមហ៊ុនជប៉ុនមួយស្ម័គ្រចិត្តជួយដោយ…
Connect with us

ថ្មីៗ

អ្នកល្អពេកហើយ! ជប៉ុនខ្លាចខ្មែរធ្វើកសិកម្មមិនបានផលល្អ និងប្រើជាតិគីមីខ្លាំង ក្រុមហ៊ុនជប៉ុនមួយស្ម័គ្រចិត្តជួយដោយ…

មកទល់ពេលនេះ ប្រទេសកម្ពុជាមានក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយផលិតផលកសិកម្ម ដូចជាជីថ្នាំកសិកម្មជាច្រើនមុខនិង ច្រើនប្រភេទស្ទើររាប់មិនអស់។

អ្នកជំនាញកសិកម្ម ហើយក៏ជាអគ្គនាយកនៃក្រុមហ៊ុន ហាយ៉ាស៉ីដា យេផេន អេហ្គ្រីខលឈ័រ (Hayashida Japan Agriculture) ជាជនជាតិជប៉ុន ដែលបានចុះធ្វើកិច្ចការងារកសិកម្មដោយផ្ទាល់ ដល់កសិដ្ឋានកសិកម្មសឹងគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជាបានលើកទ្បើងថា ដោយមើលឃើញថា ការអនុវត្តបច្ចេកទេសកសិកម្ម និងការប្រើប្រាស់ជីថ្នាំកសិកម្មរបស់ប្រជាកសិករ និងអ្នកធ្វើកសិកម្មជាច្រើនក្នុងប្រទេសកម្ពុជានៅពុំទាន់យល់ច្បាស់ និងអនុវត្តការប្រើប្រាស់បានត្រឹមត្រូវនៅទ្បើយនោះ ទើបក្លាយជាកត្តាឲ្យថ្លៃដើមផលិតកើនទ្បើង និងជះឥទ្ធិពលអាក្រក់បំផុតដល់អ្នកកំពុងប្រើប្រាស់ (ប្រើប្រាស់ថ្នាំ) អ្នកបរិភោគ ជាពិសេស គឺដីសម្រាប់ដាំដុះ និងជាពិសេសបរិស្ថានដាំដុះទាំងមូលដូចជាខ្យល់ និងទន្លេបឹងបួរតែម្តង រងការបំពុលជាខ្លាំង។

ដើម្បីចូលរួមការអភិវឌ្ឈ វិស័យកសិកម្មក្នុងប្រទេសកម្ពុជា ឲ្យបានប្រសើរទ្បើងលោកជំនាញការរូបនេះ បានលើកទ្បើងបន្ថែមទៀតថា
អ្នកផលិតត្រូវការឲ្យយល់ច្បាស់អំពីហេតុផល និងតម្រូវការប្រើប្រាស់ជីថ្នាំ។ ដោយសារហេតុផលមួយនេះហើយ ទើបក្រុមហ៊ុន ហាយ៉ាស៉ីដា យេផេន អេហ្គ្រីខលឈ័រ (Hayashida Japan Agriculture) របស់លោក ផ្គត់ផ្គង់ផលិតផលកសិកម្ម ដោយពុំធ្វើការចែកចាយតាមដេប៉ូនោះទេ។

លោកបញ្ជាក់ថា ក្រុមហ៊ុនមានគោលការណ៍លក់ ២ចំណុច៖

១.ស្តាប់ឲ្យបានច្បាស់៖ ក្រុមហ៊ុនចំណាយពេលជាមួយអតិថិជន ដើម្បីទទួលបានព័ត៌មានអំពីការដាំដុះ បញ្ហា និងតម្រូវការដើម្បីកុំឲ្យគាត់ជួបបរាជ័យដោយការប្រើប្រាស់ជីថ្នាំនេះ។ បច្ចុប្បន្នផលិតរបស់ក្រុមហ៊ុន កំពុងផ្គត់ផ្គង់មានដូចជាជីសរីរាង្គ និងសុវត្ថិភាព ដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទនាំចូលពីប្រទេសជប៉ុន ដល់អ្នកប្រើប្រាស់ដោយផ្ទាល់ ទាំងសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋានកសិកម្មជាដើម ដូច្នេះអាចគ្រប់គ្រងបានអំពីប្រសិទ្ធភាព និងបញ្ហាប្រឈមផ្សេងៗ អំពីផលិតផលរបស់ក្រុមហ៊ុនលោក។

២. ផ្តល់ការប្រឹក្សាឲ្យបានជាក់ច្បាស់៖ មកទល់ពេលនេះ អ្នកធ្វើកសិកម្មពេលទៅកន្លែងលក់ជីថ្នាំ គាត់ដឹងជាមុនហើយថា គាត់ត្រូវទិញអ្វី១ដើម្បីត្រទ្បប់មកវិញជាក់ជាមិនខាន។ ដោយទ្បែក ក្រុមហ៊ុន ហាយ៉ាស៉ីដា ចង់ឲ្យអតិថិជនមានអារម្មណ៍ថា ទីនេះដូចជាមន្ទីរពេទ្យសំរាប់ដំណាំរបស់គាត់អញ្ចឹងដែរ។ ដូច្នេះអតិថិជនអាចយករូបភាពដំណាំ ឬសំណាកដី ឬកូនដំណាំ មកជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកជំនាញ ជាដុកទ័រជនជាតិជប៉ុនថែមទៀតផង។ ដើម្បីចៀសវាងការប្រើប្រាស់ពុំចំគោលដៅ នាំឲ្យខ្ជះខ្ជាយ និងប៉ះពាល់សុខភាពអ្នកផលិត អ្នកទទួលទាន ដែលកាន់តែធ្ងន់ធ្ងរនោះគឺបរិស្ថានដីតែម្តង។


លោកបន្ថែមថា «ក្នុងនាមខ្ញុំជាអ្នកជំនាញកសិកម្ម១រូប យល់ឃើញថា សកម្មភាពរបស់ក្រុមហ៊ុនហាយ៉ាស៉ីដាកំពុងតែធ្វើបច្ចុប្បន្ន គឺកំពុងចូលរួម ជួយតម្រង់ទិសដៅបច្ចេកទេសរបស់អ្នកផលិត ដើម្បីបង្កើនការផលិតកសិផលដែលសុវត្ថិភាពនាំចូលទៅក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេស»៕

ប្រភព៖ wearekhmer.com

មតិយោបល់

ពីនេះពីនោះ1 hour ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ3 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ5 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត5 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ8 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK