ចែកគ្នាដឹង! ទទួលទានទឹកទាំ​ង​ពោះទទេ ផ្តល់ប្រយោជន៍ច្រើនណាស់
Connect with us

គួរដឹង

ចែកគ្នាដឹង! ទទួលទានទឹកទាំ​ង​ពោះទទេ ផ្តល់ប្រយោជន៍ច្រើនណាស់

ការញ៉ាំទឹកមានប្រយោជន៍របស់វា​ច្រើ​ន ខណៈពេលដែលក្រពះមិនទា​ន់​មាន​អ្វីនៅ​ឡើយ។ ទឹកគឺជាភេសជ្ជៈដ៏ល្អបំផុតក្នុ​ង​កា​របំបា​ត់អាកា​រៈស្រេ​កទឹក ហើយក៏អាចយកឈ្នះជំងឺជាច្រើន​ផ​ង​ដែរ។

ប៉ុន្តែតើអ្នកមាន​ដឹ​ង​ទេថា ការញ៉ាំទឹកទាំងពោះ​ទ​ទេ មានប្រយោ​ជ​ន៍ខ្លាំ​ងដែរទេ? (អាន:ស្បែក​កូន​រប​ស់អ្ន​កនឹងស្អាតហើយមិនរមាស់​បើ​ធ្វើតា​មវិ​ធី​នេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែ​ក​មែន​ទេ?) ការញ៉ាំទឹកទាំងពោះទ​ទេ​ គឺជាទំនៀមទម្លាប់មួយរប​ស់​ប្រ​ជាជន​ជប៉ុន។

ខាងក្រោមនេះគឺជាប្រយោជន៍ល្អបំផុ​ត​នៃកា​រញ៉ាំ​ទឹកក្នុ​ងពេល​ពោះទ​ទេ៖

សម្អាតរាងកាយ៖ ការញ៉ាំទឹកពេលពោះទទេ នឹងជួយសម្អាតពោះវៀន ដែលអា​ចប​ង្កើនកា​របឺតស្រូបជីវជាតិពីចំណីអាហា​រ​បាន​កាន់​តែមាន​ប្រសិទ្ធ​ភាព។ វាក៏ជួយច្រោះជាតិពុលពីក្នុងខ្លួ​ន​ផង​ដែរ។

រក្សាស្បែកឲ្យមានសុខភាព​ល្អ៖ ទឹកជួយបំបាត់ជាតិពុលពីក្នុងរាងកា​យ​ ដែលជាហេតុជួយឲ្យស្បែកមានសុខភាពល្អ​ ភ្លឺ​ថ្លា និង​ស្រស់​ស្អាត។ ការញ៉ាំទឹកពេលពោះទទេផ្តល់​ប្រ​យោជ​ន៍ច្រើនដ​ល់​សុខ​ភាព ប៉ុន្តែការបង្គ្រប់ជាតិទឹកក្នុ​ង​ខ្លួន​គ្រ​ប់គ្រាន់​កាន់តែ​សំខាន់​ទៅទៀត។ ក្រៅពីញ៉ាំទឹកយ៉ាងហោចណា​ស់​ ២ទៅ៣កែវក្រោយពីភ្ញាក់ពីគេងភ្លាមនៅពេល​ព្រឹ​ក​ ចូរព្យាយាមញ៉ាំទឹ​ក​ ៨ ទៅ ១០កែវជារៀងរាល់ថ្ងៃផង។​

រក្សាពោះវៀនឲ្យមានសុខភាពល្អ៖​ ការញ៉ាំទឹកពេលពោះទទេនឹងជួយកែសម្រួលដ​ល់​ច​ល​នារប​ស់​ពោះវៀន ដែលអាចបង្ការបញ្ហា​ក្រ​ពះ​កិនមិ​នស្រួ​ល ទល់លាមក និងការបង្ករោគ​ក្នុ​ងពោះ​វៀនបា​ន​។ រឿងនេះនឹងជួយឲ្យពោះវៀនកាន់​តែ​មា​នសុ​ខភា​ពល្អថែ​មទៀត។

ពង្រឹងដល់ប្រព័ន្ធភាពស៊ាំរឹង​៖ ការញ៉ាំទឹកច្រើនអាចជួយ​ច្រោះ​ជា​តិពុ​លចេ​ញ​ពី​រាងកាយ និងបង្ការការបង្ករោ​គ​កុំឲ្យ​រាល​ដាល​ពេញ​ខ្លួ​នផង។ រឿងនេះនឹងជួយពង្រឹងដ​ល់​ប្រ​ព័ន្ធភា​ពស៊ាំ និងរក្សារាងកាយពី​កា​រប​ង្ក​រោគ​ជាច្រើ​ន​បាន។

បង្កើនការរំលាយអាហារ៖ ម​នុ​ស្សម្នាក់ដែលតមចំណីគួរតែព្យាយាមញ៉ាំ​ទឹ​ក​ឲ្យបា​នច្រើន​ដើម្បី​បង្កើន​ការរំលា​យអាហារ។ សង្វាក់នៃការរំលាយអាហារ​នឹ​ងកើ​ន​ឡើងបាន ២៥ភាគរយ តាមរយៈការញ៉ាំទឹក​ពេ​ល​ពោះ​ទទេ។ កាលណារំលាយអាហារ​កា​ន់តែ​លឿ​ន ការសម្រកទម្ងន់​ក៏​កា​ន់តែ​ផ្តល់សុ​ខភា​ពដែរ។

ជួយសម្រកទម្ងន់៖ ការញ៉ាំទឹកខណៈពេលដែលតមចំណីអាច​​​ជួ​​យដ​​ល់​​ការ​សម្រកទម្ងន់ ដោយសារតែទឹកមិន​មា​នកា​ឡូរី​អ្វីទាំ​ងអស់។ ការញ៉ាំទឹកបានញឹកញា​ប់​នឹង​ជួ​យឲ្យ​ក្រពះ​ឆ្អែត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ​)​រឿងនេះក៏មិនបង្កជា​ផ​លវិ​បាកអ​វិជ្ជមា​ន​អ្វីដែរ។ ដោយសារតែការញ៉ាំទឹ​ក​ច្រើន​ជួយ​បង្កើន​ការរំ​លា​យអាហារ ដូច្នេះវាក៏ជួយដល់ការរំលាយជា​តិ​ខ្លាញ់​កាន់តែ​លឿន​ថែម​ទៀត៕

 ប្រភពអត្ថបទ pressnews.today

មតិយោបល់

ពីនេះពីនោះ4 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង16 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង16 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ17 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ21 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK