ត្រូវប៉ាន់! ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅរាជធានីភ្នំពេញ
Connect with us

ថ្មីៗ

ត្រូវប៉ាន់! ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅរាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកការដ្ឋានសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សាជាផ្លូវការហើយ ដោយមានការឯកភាពទាំងស្រុងពីអាជីវករ។​ផ្សារទំនើបសិនជូរីផ្លាហ្សានេះនឹងក្លាយជាតំបន់ ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្ម និងតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់បម្រើឱ្យសេចក្ដី ត្រូវការរបស់អតិថិជន។

លោកស្រី ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសេនជូរីគ្រុបបានថ្លែងឱ្យដឹងថា ផ្សារទំនើបសិនជូរីផ្លាហ្សានឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និង ទេសចរណ៍ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។

សូមបញ្ជាក់ថា ផ្សារទំនើបសេនជូរីផ្លាហ្សានេះ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ ផ្តើមសាងសង់រយៈពេល២៤ខែ គិតចាប់ពីថ្ងៃសម្ពោធបើកការដ្ឋាននេះទៅ ដែលមានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់។ ក្រោយសាងសង់រួច នឹងបើក ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុននឹងរៀបចំទីតាំងផ្សារសម្រាប់អាជីវករចូលមកលក់ដូរវិញ នៅជាន់ GF-1 ដោយបែងចែកទៅតាមប្រភេទអាជីវកម្មចំនួន៦៧៩តូប ក្នុងនោះ តូបគ្រប់គ្រង ដោយរដ្ឋចំនួន៣៥០តូប និងគ្រប់គ្រងដោយឯកជនចំនួន៣២៩តូប៕

 

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ដកស្រង់ដោយ៖ business-record.com  

មតិយោបល់

ពីនេះពីនោះ9 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ10 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង12 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង15 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK