ហេតុអ្វីជនជាតិចិនភាគច្រើនធំមិនទាន់ក្លាយជាអ្នករកស៊ី ឬសេដ្ឋីច្រើនម្ល៉េះ?
Connect with us

គួរដឹង

ហេតុអ្វីជនជាតិចិនភាគច្រើនធំមិនទាន់ក្លាយជាអ្នករកស៊ី ឬសេដ្ឋីច្រើនម្ល៉េះ?

ជនជាតិចិនត្រូវបានគេចាត់ទុកថាជាជនជាតិមួយដែលមានភាពវ័យឆ្លាតមួយនៅក្នុងការរកស៊ីមិនថាទាំងក្មេងឬចាស់នោះទេ គឺជនជាតិមួយនេះស្អាត ឆ្លាត ពូកែនៅក្នុងការលក់ដូរ ឬនៅក្នុងការរកស៊ីទើបធ្វើអោយជនជាតិចិនកាន់តែមានឈ្មោះល្បីល្បាញខ្លាំងទៅ។

១. ក្លាហានប្លែកគេ  

ជាការពិតណាស់ ជនជាតិចិនជាជនជាតិមួយដែលមានភាពក្លាហាននៅក្នុងជំនួញរកស៊ីមិនថាទាំងក្មេង ឬជាមនុស្សចាស់នោះទេ ពោលជនជាតិមួយនេះមិនដែលមានអារម្មណ៍ភ័យខ្លាចនៅក្នុងរឿងណាមួយនោះទេ បើជនជាតិមួយនេះជួបរឿងកាន់តែពិបាកគឺកាន់តែចូល ដោយសារតែពួកគាត់មានអារម្មណ៍ក្លាហានមួយ។ មានទស្សនៈជាច្រើនបានលើកឡើងថាជនជាតិចិន ច្រងេងច្រងាង ឡូឡាច្រើន ព្រោះតែជនជាតិមួយនេះមានភាពក្លាហានខ្លាំងប្លែកពីជនជាតិដទៃ ចំណុចមួយនេះក៏ជាផ្នែកមួយ ដែលជម្រុញជណជាតិមួយនេះអោយកាន់តែហ៊ានជាងមុន។ 

២. ហ៊ានប្រថុយ

នៅក្នុងជំនួញរកស៊ីមួយជនជាតិចិនមិនដែលក្លាយបរាជ័យនោះទេ ពោលពួកគាត់តែងតែហ៊ានប្រថុយជានិច្ចនៅក្នុងការរកស៊ីព្រោះបើយើងមិនអាចឃើញពន្លឺនៃភាពបរាជ័យ ធ្វើមិចទើបឃើញនៅការទទួលបានជោគជ័យនោះ។

តួយ៉ាងដូចជា មហាសេដ្ឋីជេកម៉ាក៏ជាបុគ្គលមួយរូបដែលហ៊ានប្រថុយនៅក្នុងការបង្កើតវេបសាយទិញទំនិញយក្ស Alibaba ផងដែល ហេតុផលដែលធ្វើអោយមហាសេដ្ឋីជេកម៉ាហ៊ានប្រថុយបែបនេះដោយសារតែគាត់បានដឹងរួចហើយថានៅថ្ងៃអនាគតមានមុខច្រើនណាស់ដែលត្រូវការវេបសាយទិញទំនិញទើបធ្វើអោយគាត់ហ៊ានប្រថុយនៅក្នុងការបង្កើតវេបសាយមួយនេះចូលទៅក្នុងទីផ្សារប្រទេសចិន។

៣. ហ៊ានលំបាក

នៅក្នុងការរកស៊ីមួយ វាមិនអាចជៀសផុតពីការលំបាកបាននោះទេគ្រាន់តែអ្នកខ្លះជួបរឿងពិបាកនៅក្នុងការរកស៊ីបន្តិចបន្តួចក៏ព្រមចុះចាញ់ទៅវិញ តែចំណែកឯជនជាតិចិនវិញមិនព្រមចុះចាញ់នោះទេពោលជនជាតិមួយនេះកាន់តែជួបរឿងពិបាកគឺកាន់តែរឹងមាំ។

តួយ៉ាងដូចជាមេធំ Huwei គឺលោក Ren Zhengfei ឃើញថាមួយរយៈមុនគឺគាត់មានរឿងរកស៊ីបន្តិចបន្តួចជាមួយទីផ្សារសហរដ្ឋអាមេរិក តែទោះជាជួបរឿងពិបាកនៅក្នុងការរកស៊ីយ៉ាងណាក៏មេធំ Huwei មិនព្រមចុះចាញ់នោះដែល គឺគាត់កាន់តែដោះស្រាយបញ្ហាមួយនោះអោយបានធូរស្បើយដែរ។

៤. ហ៊ានទំនាក់ទំនង

ជនជាតិចិន គឺជាជនជាតិមួយដែលមានភាពក្លាហាននៅក្នុងការរកស៊ី ហើយនឹងពូកែទំនាក់ទំនងណាស់ ទោះបីជាជនជាតិនោះមិនសូវស្គាល់គេក៏ដោយ ក៏ជនជាតិចិននៅតែនិយាយរាក់ទាក់ គួរសម ឬពិភាក្សានៅក្នុងជំនួញរកស៊ីដែលទើបធ្វើអោយជនជនចិនមានដៃគូច្រើននៅក្នុងការធ្វើជំនួញ។

(businesscambodia)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK