ចែកគ្នាដឹង! មានបញ្ហាក្លិនជើងមិនល្អ គួរកុំរំលងវិធីសាស្ត្រធម្មជាតិងាយៗនេះ
Connect with us

គួរដឹង

ចែកគ្នាដឹង! មានបញ្ហាក្លិនជើងមិនល្អ គួរកុំរំលងវិធីសាស្ត្រធម្មជាតិងាយៗនេះ

​ក្លិន​ជើង​មិន​ល្អជា​បញ្ហា​គួរអោយ​រំខាន និង​អាម៉ាស​បំផុត​មួយ​។​ប៉ុន្តែ​កុំ​បារម្ភ​! អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។ ថា​តើ​រូបមន្ត​បែប​ធម្មជាតិ​កម្ចាត់​ក្លិន​ជើង​ស្អុយ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹង​រូបមន្ត​ទាំងនោះ ៖

១. ម្ស៉ៅ baking soda

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្ស៉ៅ baking soda ចំនួន ១ ស្លាបព្រា​បាយ ក្នុង​ក្ដៅ​ឧណ្ហៗ​ចំនួន ១ លីត្រ​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​ជាការ​ស្រេច​។ ដើម្បី​ជាការ​ប្រសើរ ចូរ​រោយ​ម្ស៉ៅ baking soda បន្តិច​ក្នុង​ស្បែកជើង​មុនពេល​អ្នក​ពាក់​ចេញ​ក្រៅ​ដោយ​គ្មាន​ស្រោមជើង​។​

២. ក្រូចឆ្មារ និង​ម្ស៉ៅ Baking soda

អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ baking soda ចំនួន ៤ ស្លាបព្រា​បាយ ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ចំនួន ៨ ពែង និង​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់ ចំនួន ១ ផ្លែ ចូល​។ កូរ​អោយ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ល្បាយ​នេះ​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី ជាការ​ស្រេច​។​

៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​

លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ១ ពែង​កន្លះ ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​ចំនួន ៨ ពែង​។ កូរ​អោយ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល ១៥ នាទី អោយបាន ២ ដង​ក្នុង​មួយថ្ងៃ​។ ហើយ​នៅមុន​ពេល​ស្ងួត​ទាំងស្រុង ចូរ​លាង​សម្អាត​ជើង​ជាមួយ​ទឹក​ត្រជាក់​ដើម្បី​កម្ចាត់​ក្លិន​ជូរ​នៃ​ទឹកខ្មេះ​។​

៤. ទឹក​ខ្ពុរមាត់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយនឹង​ទឹក​ខ្ពុរមាត់​មាន​ផ្ទុក​ជាតិ​អាល់កុល​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី ឬ​រហូតដល់​ទឹក​ចុះ​ត្រជាក់​តែម្ដង​។ វិធី​នេះ​ក្រៅពី​ជួយ​កម្ចាត់​ក្លិន​ជើង​មិនល្អ​ហើយ​នោះ ក៏​ជួយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​ផងដែរ​។​

៥. តែ​ខ្ញី​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កោស​សំបក​ខ្ញី រួច​ហាន់​វា​ជា​ចំណិត ឬ​ដុំ​តូចៗ ហើយ​កិនកំទេច​។ លាយ​ខ្ញី​ដែល​ដំ ឬ​កិន​ហើយ​ក្នុង​ទឹក​ក្ដៅ ១ ពែង ហើយ​ទុកចោល​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី ឬ​រហូតដល់​ត្រជាក់​សិន សឹម​ស្រង​កាក​ខ្ញី​ចេញ រួច​លាបទឹក​ខ្ញី​លើ​ជើង​មុនពេល​ចូល​គេង​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

ប្រភពអត្ថបទ៖ www.thmeythmey.com

មតិយោបល់

ពីនេះពីនោះ32 mins ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ2 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ4 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត4 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ7 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK