គួរដឹង
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ

កាលពីព្រឹកមិញនេះ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំបងប្អូនប្រជាពលរដ្ឋ គួរតែមានថ្នាំ៤ប្រភេទដែលគួរត្រៀមទុកក្នុងផ្ទះជាប្រចាំ ជៀសវាងពេលយប់ ជួបប្រទះជំងឺទាំងអស់នោះ ដែលអាចនឹងបង្កឱ្យមានផលលំបាកយ៉ាងខ្លាំងដល់សមាជិកក្នុងគ្រួសារ។
ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក MJQ University Press ដែលជាគេហទំព័រហ្វេសប៊ុកផេក របសលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរប្រាប់ឱ្យដឹងថា៖”ថ្នាំ៤ប្រភេទដែលគួរត្រៀមទុកក្នុងផ្ទះជាប្រចាំ។ បញ្ហាឈឺថ្កាត់នៅពេលយប់ព្រលប់ តែងកើតមានឡើងដោយមិនអាចចៀសផុត ជាពិសេសគឺជំងឺឈឺចុកចាប់ ណែនទ្រូង ហេវហត់អស់កម្លាំង ឈឺក្បាល វិលមុខ ចុករួយសរសៃ និងរបួសស្នាមជាដើម។ ប្រសិនបើមានបញ្ហាឈឺថ្កាត់នៅពេលយប់ព្រលប់បែបនេះ នឹងបង្កឱ្យមានផលលំបាកយ៉ាងខ្លាំង
ដល់សមាជិកក្នុងគ្រួសារ ព្រោះថា ចំពោះអ្នកនៅតាមទីជនបទមួយចំនួនគ្មានគ្រូពេទ្យនៅក្បែរផ្ទះនោះទេ ហើយប្រសិនបើមាន ពេលយើងទៅគោះទ្វារហៅគ្រូពេទ្យ ក៏គ្រូពេទ្យមិនងាយនឹងក្រោកឡើងលក់ថ្នាំឱ្យយើងដែរ។ ដូច្នេះគ្រប់ក្រុមគ្រួសារទាំងអស់ ជាពិសេសគ្រួសារនៅតាមតំបន់ដាច់ស្រយាល គួរតែមានថ្នាំ៤ប្រភេទប្រចាំក្នុងផ្ទះជានិច្ច ដែលថ្នាំទាំងនោះរួមមាន៖
ទី១ ថ្នាំអាស្ពីរីន មានមុខងារជួយកាត់បន្ថយការឈឺចុកចាប់ និងអាការៈណែនដើមទ្រូង។ ថ្នាំនេះ ក្រោយពេលលេបហើយមានប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែវានឹងធ្វើឱ្យប៉ះពាល់ដល់ក្រពះ ប្រសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវ។ នៅស្រុកគេ គេញ៉ាំថ្នាំអាស្ពីរីននេះជាប្រចាំ ព្រោះវាជួយឱ្យឈាមរាវ កាត់បន្ថយការកកស្ទះសរសៃឈាម ឬគាំងបេះដូងជាដើម។
ទី២ ថ្នាំក្រហម គឺមានមុខងារយ៉ាងមានប្រសិទ្ធភាពបំផុតនៅពេលយើងមានរបួសស្នាម ឬដំបៅ ដោយយើងគ្រាន់តែយកវាមកលាបលើមុខរបួស ឬដំបៅ បន្ទាប់មកយកបង់មកបិទពីលើជាការស្រេច។
ទី៣ ថ្នាំ B-Complex ជាប្រភេទថ្នាំម្យ៉ាងដែលសម្បូរទៅដោយវីតាមីន រួមមានវីតាមីន B, B1, B2, B6 និង B12 ដែលអាចជួយដល់សរសៃខួរក្បាលរបស់យើងធ្វើឱ្យយើងមិនសូវហត់ ធ្វើអ្វីក៏មិនសូវអស់កម្លាំង មិនសូវគិតច្រើន ខួរក្បាលត្រជាក់ គេងលក់ស្រួល និងធ្វើឱ្យឈាមយើងដើរស្រួល ម្យ៉ាងក៏ធ្វើឱ្យក្មេងរៀនពូកែ និងឆ្លាតវាងវៃផងដែរ។
ទី៤ ថ្នាំជាតិដែក វាជាប្រភេទថ្នាំដែលមានមុខងារច្រើនយ៉ាង ហើយមិនត្រឹមតែស្រ្តីទេដែលអាចលេបបាន សូម្បីបុរសក៏អាចលេបថ្នាំនេះបានដែរ ដ្បិតអីវាជួយឱ្យយើងមានសុខភាពល្អ។ ថ្នាំនេះ បើយើងលេបក្នុងមួយថ្ងៃពីរបីគ្រាប់នៅពេលបាយរួច នោះវានឹងធ្វើឱ្យយើងមានសុខភាពល្អ លែងងងឹតមុខ លែងវិល លែងចុកខ្នង លែងចុកចង្កេះ ហើយបើចំពោះបុរសគាត់ធ្វើការមានកម្លាំងជាងមុន
លែងរសេះរសោះដៃជើង គេងលក់ស្រួល ខួរក្បាលស្រឡះល្អ ចំណែកស្រីៗមកថ្ងៃខែ (មករដូវ) ក៏ទៀងទាត់ រីឯក្មេងៗក៏រៀនចេះជាងមុនដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មុននឹងពិសាថ្នាំប្រភេទណាមួយ ខ្ញុំសូមផ្ដល់ជាយោបល់ថា អ្នកចាំបាច់ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន”៕
ប្រភព៖ www.likermedia.com
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
បែបផែនជីវិត4 years ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!