គួរកុំមើលរំលង! ស្នាមជាំនេះ អាចជាសញ្ញាបញ្ជាក់ថាអ្នកកំពុងប្រឈមមុខនឹងជំងឺកាចសាហាវ ៣ ប្រភេទ - ANARCHAK
Connect with us

គួរដឹង

គួរកុំមើលរំលង! ស្នាមជាំនេះ អាចជាសញ្ញាបញ្ជាក់ថាអ្នកកំពុងប្រឈមមុខនឹងជំងឺកាចសាហាវ ៣ ប្រភេទ

តើនៅសុខៗស្រាប់តែមានស្នាមជាំ លេចឡើងនៅលើរាងកាយរបស់អ្នកមែនទេ? ស្នាមជាំ មិនមែនចេះតែកើតឡើងងាយៗនោះទេ បើមិនមានការប៉ះទង្គិចជាមួយនឹងវត្ថុអ្វីមួយនោះ។ ក៏ប៉ុន្តែប្រសិនបើនៅសុខៗស្រាប់តែមានស្នាមជាំលេចឡើងនៅតំបន់ណាមួយនៃរាងកាយ បញ្ជាក់ថាអ្នកកំពុងតែមានជំងឺកំពុងតែរាត្បាតនៅក្នុងរាងកាយ។

១) ជំងឺឈាម

មនុស្សដែលមានស្នាមជាំអណ្តែតនៅលើផ្ទៃស្បែកដោយមិនដឹងខ្លួន អាចបង្កឡើងដោយសារតែការឈាមកកនៅក្នុងសរសៃឈាម ឬកើតជំងឺមហារីកឈាម។ ជាពិសេស ប្រសិនរោគសញ្ញានេះអមទៅដោយអាការឈឺចាប់ ហើមជើង ឈាមហូរតាមអញ្ចាញធ្មេញ ឬក៏ច្រមុះ កុំពន្យាពេលយូរទៀតអី អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

២) កង្វះសារធាតុចិញ្ចឹម

ស្នាមជាំមួយចំនួនដែលបង្ហាញនៅលើរាងកាយ អាចបង្ហាញថា អ្នកកំពុងតែខ្វះសារធាតុចិញ្ចឹមចាំបាច់។ ឧទាហរណ៍ វីតាមីន B12 ដែលជាអ្នករួមចំណែកដ៏ការផលិតឈាម, វីតាមីន K ដែលជាអ្នកទទួលខុសត្រូវចំពោះការកកឈាម និងវីតាមីន C ដែលមានតួនាទីចំពោះការបង្កើតជាលិកាថ្មី។ ដូច្នេះ បើគ្មានពួកវាទេសរសៃឈាមច្បាស់ជាត្រូវប្រឈមនឹងបញ្ហាខូចខាត ហើយធ្វើឲ្យមានស្នាមជាំកើតឡើង។

៣) ជំងឺទឹកនោមផ្អែម

ទឹកនោមផ្អែម ក៏មានឥទ្ធិពលអវិជ្ជមានទៅលើចរន្តឈាមដែរ ដូច្នេះរាងកាយនឹងងាយស្រួលប្រឈមនឹងបញ្ហាស្នាមជាំនៅក្រោមស្បែក។ មិនតែប៉ុណ្ណោះ ស្នាមជាំំអាចជារោគសញ្ញានៃជំងឺទឹកដោមផ្អែមដំណាក់កាលដំបូង ហើយរោគសញ្ញាផ្សេងទៀតនៃជំងឺទឹកនោមផ្អែម គឺស្រេកទឹក របួសមិនងាយជាសះស្បើយ មានអារម្មណ៍អស់កម្លាំងជានិច្ច ភ្នែកមើលលែងសូវច្បាស់ និងមានស្នាមអុជសៗនៅលើស្បែក៕

ផ្តល់សិទ្ធិដោយ៖ den-sharing

មតិយោបល់

ពីនេះពីនោះ8 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ10 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង11 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង15 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK