គួរដឹង! អត្ថន័យនិមិត្តសញ្ញផ្លូវការនៃខេត្តចំនួន ៥
Connect with us

គួរដឹង

គួរដឹង! អត្ថន័យនិមិត្តសញ្ញផ្លូវការនៃខេត្តចំនួន ៥

និមិត្តសញ្ញាណ គឺជាការគ្រឿងសម្គាល់មួយរបស់អង្គភាព ឬស្ថាប័នណាមួយដែលគេបានកំណត់ជាផ្លូវការ។ វាជារឿងមួយគួរចាប់អារម្មណ៍ផងចំពោះនិមិត្តសញ្ញាទាំងសុទ្ធសឹងតែបង្កប់អត្ថន័យខុសគ្នាទៅតាមការកត់សម្គាល់ និងយល់ឃើញរបស់ម្ចាស់អង្គភាព ឬស្ថាប័ននោះ។

ថ្ងៃនេះគេហទំព័រ Kromanews នឹងលើកយកមកបង្ហាញនូវនិមិត្តសញ្ញ និងអត្ថន័យខេត្តចំនួន ០៥ (ភាគ១) ក្នុងចំណោមរាជធានី/ខេត្តចំនួន ២៥ នៃព្រះរាជណាចក្រកម្ពុជាដូចខាងក្រោម៖

១-និមិត្តសញ្ញ និងអត្ថន័យខេត្តកំពង់ធំ

*និមិត្តសញ្ញាៈ មានរាងមូល
*រូបប្រាសាទយាយព័ន្ធៈ តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា។

*រូបបដិមាតោៈ តំណាងឱ្យភាពអស្ចារ្យនៃសិល្បៈខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាចអានុភាពខ្លាំង។
*រូបដំរីជាន់ខ្លាៈ តំណាងឱ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំតាំងពីអំឡុងទស្សវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ។

*រូបកួរស្រូវៈ តំណាងឱ្យភាពសម្បូរសប្បាយ និងភាពរុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ។
*រូបដើមឈើៈ តំណាងឱ្យការរីកចម្រើនលើវិស័យកសិឧស្សាហកម្មដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្ម និងកសិឧស្សាហកម្ម។
**យោងតាមប្រកាសលេខៈ ២១០៧ប្រ.ក ស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកំពង់ធំ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
២-និមិត្តសញ្ញ និងអត្ថន័យខេត្តបន្ទាយមានជ័យ

*និមិត្តសញ្ញាៈ មានរាងពងក្រពើ
*មានទទឹងស្មើនឹង ២ ភាគ ៣ នៃបណ្តោយ
*អមសងខាងក្នុងរង្វង់ដោយកួរស្រូវពណ៌លឿងទុំព័ទ្ធជាស្នែងក្របីរុំដោយបូដែលមានពណ៌ក្រហម និងផ្ទៃពណ៌ខៀវ។
*នៅចំកណ្តាលមានរូបចម្លាក់ព្រះអវលោកិតេស្វរៈដែលមានព្រះហត្ថ៣២ ឈរលើកងចក្រ៧កាំមានចារឹកអក្សរ “អវលោកិតេស្វរៈ” ពណ៌លឿង។
*ផ្នែកខាងក្រោមមានបូពណ៌ខៀវលើ-ក្រោម និងចំកណ្តាលផ្ទៃក្រហមមានអក្សរ “ខេត្តបន្ទាយមានជ័យ” ពណ៌ស។

*អវលោកិតេស្វរៈ ជាអ្នកធំក្នុងការប្រមើលមើល ឬពិនិត្យសេចក្តីសុខទុក្ខ និងចរិយារបស់សត្វលោក។
*ព្រះហត្ថ៣២ៈ តំណាងឱ្យការកសាងព្រះបារមីរបស់ព្រះពោធិ៍សាត់ ដើម្បីសម្រេចបាននូវសម្មាសម្ពោធិញ្ញាណ ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។
*កួស្រូវពណ៌លឿងទុំៈ តំណាងឱ្យផលិតផលកសិកម្ម ទទួលបានពីការប្រកបមុខរបរផ្អែកលើវិស័យកសិកម្ម ដោយប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យចំនួនប្រមាណ ៨៥%ជាប្រជាកសិករ។

*កងចក្រមានកាំប្រាំពីរៈ តំណាងឱ្យរោងចក្រ សហគ្រាសដែលជាសក្កានុពលនាពេលបច្ចុប្បន្ន និងទៅអនាគត កើតមានឡើងក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដែលមានផលិតផលកសិកម្មភាគច្រើនកើតឡើងពីដំណាំកសិឧស្សាហកម្មដូចជា ដំណាំដំឡូង ពោត សណ្តែក ល្ហុងប្រេង ដើមប្រេងខ្យល់ និងកៅស៊ូ។ល។ លក្ខណៈពិសេសមួយទៀត គឺតំណាងឱ្យថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ ៧មករា ១៩៧៩។
**យោងតាមប្រកាសលេខៈ ២០៣៧ប្រ.ក ស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨។
៣-និមិត្តសញ្ញ និងអត្ថន័យខេត្តកំពង់ស្ពឺ

*និមិត្តសញ្ញាៈ មានរាងមូល
*រូបដើមត្នោតបីដើមៈ តំណាងឱ្យ ជាតិ សាសនា ព្រះមហាក្សត្រ និងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
*រូបភ្នំពេជ្រនិលៈ តំណាងឱ្យភ្នំដែលសំបូរទៅដោយអនុផលព្រៃឈើ និងជាជម្រកសត្វព្រៃគ្រប់ប្រភេទ។

*រូបពន្លឺព្រះអាទិត្យមានឆន្វណ្ណចំនួនប្រាំងពីរៈ តំណាងឱ្យថ្ងៃ ៧ មករា ថ្ងៃទាំង៧ នៃសប្តាហ៍ ពណ៌ទាំង៧ នៃសម្លៀកបំពាក់ប្រចាំថ្ងៃ។
*រូបកូរស្រូវៈ តំណាងឱ្យភោគផលកសិកម្មដែលប្រជាកសិករប្រមូល និងជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ និងសង្គមជាតិ។

*រូបសៀវភៅៈ តំណាងឱ្យអក្សរសាស្ត្រដែលមានសម្តេចព្រះសង្ឃរាជ ជួន ណាត បានបន្សល់ទុកដល់សព្វថ្ងៃនេះ។
**យោងតាមប្រកាសលេខៈ ២០៥៧ប្រ.ក ស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
៤-និមិត្តសញ្ញ និងអត្ថន័យខេត្តក្រចេះ

*មានទទឹងស្មើនឹង ២ ភាគ ៣ នៃបណ្តោយ
*ទម្រង់រួមៈ រាត្របកឈូកតំណាងឱ្យអត្តសញ្ញាណជាតិ និងជាប្រទេសគោរពព្រះពុទ្ធសាសនា។
*រូបគ្រុឌៈ តំណាងឱ្យសភាវៈល្អ គ្រប់គ្រងដែនដី ក្លាហាន ការពារធម្មជាតិ និងខ្យល់។
*រូបនាគៈ តំណាងឱ្យសភាវៈល្អ ភាពត្រជាក់ត្រជុំ គ្រប់គ្រងព្រះគង្គារ ព្រះភិរុណ និងព្រះអគ្គី។

*រូបបល្ល័ង្គៈ តំណាងអរិយធម៌ជាតិ តាមរចនាបថភ្នំដា ក្បាច់ត្របកឈូកអង្គរឆែក។
*ក្បាច់រចនាៈ តំណាងឱ្យវប្បធម៌ខ្មែរដ៏រុងរឿង។
*ពណ៌មាសៈ តំណាងឱ្យភាពសំបូររុងរឿង (សុវណ្ណភូមិ)។

*ពណ៌ដីលែងៈ តំណាងឱ្យធាតុថ្មរឹងមាំ។
*ពណ៌បៃតងៈ តំណាងឱ្យការអភិវឌ្ឍ។
**យោងតាមប្រកាសលេខៈ ២០៤០ប្រ.ក ស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តក្រចេះ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨។
៥-និមិត្តសញ្ញ និងអត្ថន័យខេត្តកោះកុង

*និមិត្តសញ្ញាៈ មានរាងមូល
*រង្វង់ពណ៌បៃតងខាងក្រៅៈ តំណាងឱ្យធនធានព្រៃឈើរបស់ខេត្ត។
*រង្វង់ពណ៌ខៀវខ្ចី ឬពណ៌ផ្ទៃមេឃៈ តំណាងឱ្យធនធានទឹករបស់ខេត្ត។
*រូបភ្នំៈ តំណាងឱ្យកោះ ភ្នំនានា និងធនធានរ៉ែរបស់ខេត្ត។

*រូបង្គោលភ្លើងៈ តំណាងឱ្យប្រភពថាមពលវារីអគ្គិសនីរបស់ខេត្ត។
*រូបផ្ទៃសមុទ្រៈ តំណាងឱ្យធនធានក្នុងសមុទ្រ បាតសមុទ្រ និងក្រោមបាតសមុទ្រ។
*រូបយុថ្កាៈ តំណាងឱ្យរដ្ឋបាលទាំងបីថ្នាក់ (ខេត្ត/ក្រុង-ស្រុក/ឃុំ-សង្កាត់) គនាគមន៍ផ្លូវទឹក កំពង់ផែ និងផ្លូវអាកាស។
*រូបត្រីៈ តំណាងឱ្យធនធានជលផលក្នុងសមុទ្រ។

*រូបទូកៈ តំណាងឱ្យប្រជាពលរដ្ឋភាគច្រើនប្រកបរបរនេសាទ។
*រូបព្រៃកោងកាងៈ តំណាងឱ្យធនធានធម្មជាតិ អេកូទេសចរណ៍ និងជីវចម្រុះ។
*រូបរោងចក្រៈ តំណាងឱ្យតំបន់ឧស្សាហកម្មក្នុងខេត្ត។
**យោងតាមប្រកាសលេខៈ ៤៧៥៣ប្រ.ក ស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកោះកុង ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

ប្រភពអត្ថបទ៖ Kromanews

មតិយោបល់

ពីនេះពីនោះ23 mins ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ2 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ4 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត4 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ7 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK