រូបសំណាកឆាកប្រយុទ្ធពាលី និងទូភីក្បែរវិមានឯករាជ្យ បង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅ នៅសម័យសង្គមរាស្ត្រនិយម
Connect with us

គួរដឹង

រូបសំណាកឆាកប្រយុទ្ធពាលី និងទូភីក្បែរវិមានឯករាជ្យ បង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅ នៅសម័យសង្គមរាស្ត្រនិយម

​ពីដេីម​​រូប​នេះ​ស្ថិត​នៅ​សួន​ខាង​ត្បូង​វិមាន​ឯករាជ្យ។ ​យេីង​ត្រូវកេាត​សរសេីរ​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​កសាង​រូបនេះ​ប្រកប​ដេាយ​អត្ថន័យ ​បើ​យើង​មើល​មួយ​ភ្លែត​ប្រាកដ​ជា​ចង់​ដឹង​សាច់​រឿង។

ស្ដេច​ស្វាពាលី ​យក​ដៃស្ដាំ​ចាប់​ក​ខាង​លើ​របស់​ទូភី រួច​យក​ដៃ​ឆ្វេង​ចាប់​ចង្ការ​បស់​ក្របី​ទូភី កាច់​ក​របស់​ក្របី​ទូភី​ភ្ងេីយ​ឡើង​ ឲ្យ​មេីល​កំពូល​វិមាន​ឯករាជ្យ ​ជេីងឆ្វេង​របស់​ពាលី​ចាប់​សង្កត់​ជេីង​ស្ដាំ​របស់​ទូភី កន្ទុយ​ពាលី​រុំ​ជេីង​ឆ្វេង​របស់​ទូភី​ជាប់ ​ហេីយ​ជេីង​ស្ដាំ​របស់​ពាលី​ធាក់ក្រាញ​មិន​ឲ្យ​ទូភីរុល​មក​មុខ​បាន​ឡេីយ។បុព្វ​បុរស​នៃ​យើង​បាន​កសាង​រូប​សំណាក​នេះ​ប្រកប​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ។

ក្រ​ទូភី គឺ​តំណាង​ឲ្យ​អាណានិគម​បារាំង ដែល​ជិះជាន់​ធ្វើបាប​ខ្មែរ រីឯ​ពាលី​តំណាង​ឲ្យវីរបុរស​ខ្មែរ​ដែល​ទាមទារ​ឯករាជ្យពី​បារាំង។ ចាប់​កាច់​ក​ក្របីទូភី​ឲ្យងើយ​មើល​កំពូល​វិមាន​ឯករាជ្យ ដូច​ចង់​ប្រាប់​បារាំង​ថា ខ្មែរ​បាន​ឯករាជ្យ​ពេញ​បរិបូរណ៍ ហើយ​ប្ដេជ្ញា​ទប់​ស្កាត់​មិន​ឲ្យ​បារាំង​វិលត្រឡប់​ដាក់​នឹម​អាណានិគម​បានទៀត​ឡេីយ។ បច្ចុបន្ន​រូប​នេះ​មិន​ឃេីញ​នៅលេី​សួន​នោះ​ទៀតទេ។

គួរ​បញ្ជាក់​ថា ​ឆាក​ប្រយុទ្ធ​នេះ​ស្ថិត​នៅ​​ក្នុងវគ្គ​មួយ​នៃ​រឿងរាម​កេរ្តិ៍ ត្រង់វគ្គ​ការ​ប្រយុទ្ធ​រវាង​ស្តេចស្វា​ពាលី​នឹង​ក្របី​ទូភី ត្រូវ​បាន​អធិប្បាយ​ថា ថ្ងៃ​មួយ​ទូភី​ដែល​ជា​ស្តេច​ក្របី​មាន​កំលាំង​ដ៏​មហិមា​ស្ទើរ​តែ​គ្មាន​គូប្រៀប។ ​ទូភី​បាន​ដើរ​បបួល​គេ​ឯង ​អ្នកណា​ខ្លាំង​ជាង​គេ​ឱ្យ​មក​ប្រយុទ្ធ​ជាមួយ​ខ្លួន ប៉ុន្តែ​ពុំមាន​នរណា​ហ៊ាន​ប្រកួត​ជាមួួយ​ទូភី​ឡើយ ក្រៅ​ពី​ពាលី​ដែល​ត្រូវ​បាន​ព្រះ​ឥន្ទ្រប្រទាន​អាវក្រោះ​ការពារ​មួយ​ដែល​អាច​ស្រូប​កំលាំង​ពីគូ​សត្រូវ​ត្រូវ​ឱ្យ​ខ្សោយ​ជាង​បាន។

ឈុត​ឆាក​ប្រយុទ្ធ​ដ៏​សាហាវ​រវាង​ស្តេច​ក្របី​ទូភី​ជាមួយ​ពាលី​បាន​ធ្វើឱ្យ​កក្រើក​ពេញ​ព្រៃ​នៃ​ទី​កន្លែង​របស់​ពាលី​រស់នៅ​។ ក្របី​ទូភី​រត់​តម្រង់​មក​រក​ស្វាពាលី​ដោយ​ប្រើ​កំលាំង​នៅ​ចុង​ក្រចក​ជើង​វីវ័ធ​ធាក់​ពាលី​ជល់​ដល់​ស្នែង​ដ៏​វែង​មុត​ស្រួច​របស់​ខ្លួន​ធ្វើ​ឱ្យ​ពាលី​មាន​របួស​ជាទម្ងន់ ប៉ុន្តែ​ពាលី​ក៏បាន​តបស្នង​យ៉ាង​ចាស់​ដៃ​ផង​ដែរ ដោយ​ចាប់​ផ្តួល​ទូភី​លើក​ជើង​ឡើង​លើ ​ចាប់​បោក​ផ្ទប់​នឹង​ដី ហើយ​វាយ​បំបាក់​ស្នែង​ក្របី​ចេញ​ឈាម​ហូរ​បាញ់​ខ្ទាត​ប្រឡាក់​ពេញ​ព្រៃ។

ដោយ​ដឹងថា ខ្លួន​មិន​អាច​វាយ​យក​ជ័យ​ជម្នះ​លើ​ពាលី​បាន ព្រោះ​តែ​កំលាំង​ចេះ​តែចុះ​ខ្សោយ​ទៅៗ​ទូភី​បាន​សម្រេច​ចិត្ត​ដក​ថយ​រត់​គេច​ពីពាលី​ចូល​ទៅ​ក្នុង​ភ្នំមួយ ប៉ុន្តែ​ពាលី​នៅ​តែ​ដេញ​តាម​ដល់​មាត់​រូង​ភ្នំ​នោះ ហើយ​បាន​ផ្តាំ​ឱ្យ​សុគ្រិព​ដែល​ជា​ប្អូន​ប្រញាប់​យក​ផ្ទាំង​ថ្មបិទ​រូង​ភ្នំ​ជា​បន្ទាន់​។ ​នៅ​ក្នុង​រូង​ភ្នំ​នោះ ​ពាលី​បាន​រក​ទូភី​ដែល​ពួន​សម្ងំ​ជ្រក ស្ទើរ​គ្រប់​ទី​កន្លែង​ហើយ​មាន​ប្រយុទ្ធគ្នា​ជាមួយ​ពាលី​អស់​រយៈពេល​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​ទី​បំផុត​ ក្របី​ទូភី ត្រូវ​ពាលី​វាយ​រហូត​ដល់​ក្ស័យ​ជីវិត​ទៅ៕

ប្រភព៖ khmerglobal

មតិយោបល់

ពីនេះពីនោះ9 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ10 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង12 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង15 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ19 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK