"ស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាងមាត់ទទេ" ជាសុភាសិតខ្មែរមួយអប់រំមនុស្សឱ្យយល់ពីតម្លៃនៃការនិយាយស្តី
Connect with us

បែបផែនជីវិត

“ស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាងមាត់ទទេ” ជាសុភាសិតខ្មែរមួយអប់រំមនុស្សឱ្យយល់ពីតម្លៃនៃការនិយាយស្តី

១. ខ្មែរយើងមានពំនោលបុរាណមួយថា “ស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាងមាត់ទទេ” ហើយឃ្លាខាងដើមនេះ ត្រូវបានគេយកមកនិយាយបែបលេងផង និង មែនផងថា “បើមិននិយាយ ក៏គ្មានអ្នកណាដឹងថាយើងល្ងង់នោះទេ” ។

ការទូន្មានតាមរយៈពំនោលដ៏ខ្លីនេះ គឺចង់សង្កត់ធ្ងន់ដល់ការត្រួតត្រាពាក្យសម្ដី ព្រោះមាត់របស់យើងមិនមែនសម្រាប់និយាយឱ្យតែឮ ឬចង់និយាយអ្វីក៏បានតាមចិត្តចង់នោះឡើយ ។ ចាស់បុរាណបានអប់រំរឿងនេះ ដោយពាក្យកាព្យថា “សម្តីខុសអង្គឆ្គងអត្ថន័យ នាំទុក្ខកើតពៃរ៍អស់ពន្លឺ អសោចកេរ្តិ៍ខ្លួនពេញអង្គឺ ជាសោះកើតឈឺ ព្រួយព្រោះស្តី!” ។

២. នៅក្នុងកាលៈទេសៈខ្លះ ការនៅស្ងៀមស្ងាត់គឺជារឿងល្អបំផុត ពីព្រោះបើនឹងនិយាយចេញមក វាគ្រាន់តែជាពាក្យកុហក ដែលផ្ទុយពីចិត្ត និង ការពិតប៉ុណ្ណោះ ។ ហើយនៅក្នុងកាលៈទេសៈខ្លះទៀត បើនឹងនិយាយចេញមក វាគ្រាន់តែបង្ហាញអំពីសេចក្តីឆោតល្ងង់របស់យើង ដែលស្ថិតនៅក្រោមគំនាបនៃអគតិធម៌ ពោលគឺភាពអវិជ្ជា ។ ចាស់បុរាណហាក់បានយល់ច្បាស់អំពីធម៌ដ៏ល្អនេះ ទើបលោកតែងតែទូន្មានប្រៀនប្រដៅដល់កូនចៅច្រើនណាស់ទាក់ទងនឹងពាក្យសម្តី ។ ដូច្នេះឯង បានជាលោកពោលថា “អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ព្រោះអណ្តាត”៕

ប្រភពអត្ថបទ៖ ហ្វេសប៊ុក (Ratha Mom)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK