កំពូលរឿងអប់រំ៖ នាងលេខាប្រាប់ថា​​​​​​​​​​​​​​អូនមានផ្ទៃពោះហើយ ស្រាប់តែលោកនាយកធ្វើធម្មតា​​​​​​​​​​​​​​​​​​​​​​រួចឆ្លើយមួយឃ្លាចុកឈាម!
Connect with us

បែបផែនជីវិត

កំពូលរឿងអប់រំ៖ នាងលេខាប្រាប់ថា​​​​​​​​​​​​​​អូនមានផ្ទៃពោះហើយ ស្រាប់តែលោកនាយកធ្វើធម្មតា​​​​​​​​​​​​​​​​​​​​​​រួចឆ្លើយមួយឃ្លាចុកឈាម!

រឿងខ្លីៗដែលគួរពិចារណា រឿងទីមួយ៖ នាងលេខានិយាយទៅកាន់លោកនាយកថា៖

– បង! ​​​​​​​​​​​​​​​​​​​​​​អូនមានផ្ទៃពោះហើយ​​​​​​​​​​​​​​​​​​​​​​ លោកនាយកនៅបន្តធ្វើការធម្មតា​​​​​​​​​​​​​​​​​​​​​​ រួចញញឹមឆ្លើយតប៖ ​​​​​​​​​​​​​​​​​​​​​​បងបានគ្រាវយូរណាស់ហើយ​​​​​​​​​​​​​​​​​​​​​​ នាងលេខាភ្ញាក់ព្រើត រួចញញឹមនិយាបន្ត៖ ​​​​​​​​​​​​​​​​​​​​​​អូនគ្រាន់តែនិយាយលេងតើស៍ ​​​​​​​​​​​​​​​​​​​​​​លោកនាយកលើកកែវទឹកផឹកហើយដាក់ចុះ ​​​​​​​​​​​​​​​​​​​​​​គាត់ញញឹមនិងនិយាយបន្ថែម៖ បងក៏និយាយលេងដែរ។​​​​​​​​​​​​​​​​​​​​​​ រស់នៅក្នុងសង្គម បើជួបបញ្ហាយើងកុំស្លន់ស្លោរ​​​​​​​​​​​​​​​​​​​​​​ ត្រូវរក្សាស្មារតីឲ្យបានហ្នឹងនរសិន ​​​​​​​​​​​​​​​​​​​​​​ទើបអាចរកឃើញដំណោះស្រាយសមស្រប​​​​​​​​​​​​​​​​​​​​​​។

រឿងទីពីរ៖​​​​​​​​​​​​​​​​​​​​​​ បុរសបីនាក់ទៅដណ្តឹងប្រពន្ធក្នុងពេលតែមួយ ​​​​​​​​​​​​​​​​​​​​​​មេបាខាងស្រីសុំឲ្យពួកគេណែ​​​​​​​​​​​​​​​​​​​​​​នាំខ្លួន៖

– បុរសទីមួយ៖ ​​​​​​​​​​​​​​​​​​​​​​ខ្ញុំមានមានប្រាក់ក្នុងគនណីជាង500​​​​​​​​​​​​​​​​​​​​​​លាន

– បុរសទីពីរ៖ ​​​​​​​​​​​​​​​​​​​​​​ខ្ញុំមានអចលនៈទ្រព្យដែលមានតម្លៃ ​​​​​​​​​​​​​​​​​​​​​​ជាង1000លាន

-បុរសទីបី៖ ​​​​​​​​​​​​​​​​​​​​​​ខ្ញុំពុំមានអ្វី ក្រៅពីកូននៅក្នុងផ្ទៃរបស់កូនស្រីលោកអ៊ុំទេ​​​​​​​​​​​​​​​​​​​​​​

ក្នុងការប្រកួតប្រជែងមិនប្រាកដថា​ ​​​​​​​​​​​​​​​​​​​​​​មានលុយច្រើនគឺឈ្នះទេ ​​​​​​​​​​​​​​​​​​​​​​តែត្រូវចេះប្រើគំនិតដើម្បីយកឈ្នះ។

រឿងទីបី៖ ​​​​​​​​​​​​​​​​​​​​​​នៅក្នុងព្រៃមួយមានសត្វតោ​​​​​​​​​​​​​​​​​​​​​​ពីរនាក់ម៉ែកូនកំពុងរស់នៅ ​​​​​​​​​​​​​​​​​​​​​​តោកូនសួរទៅតោម៉ែថា៖

-តើសុភមង្គល​​​​​​​​​​​​​​​​​​​​​​នៅឯណាទៅម៉ែ?​

តោម៉ែស្តាប់ហើយតបវិញ៖​​​​​​​​​​​​​​​​​​​​​​

-សុភមង្គលគឺនៅលើកន្ទុយរបស់កូនហ្នឹង​​​​​​​​​​​​​​​​​​​​​​

កូនតោខំរត់តាមចាប់សុភមង្គលដែលនៅលើកន្ទុយរបស់វា​​​​​​​​​​​​​​​​​​​​​​ តែចាប់មិនបានសោះ។​​​​​​​​​​​​​​​​​​​​​​ តោម៉ែសម្លឹងមើល​​​​​​​​​​​​​​​​​​​​​​កូនហើយនិយាយ​​​​​​​​​​​​​​​​​​​​​​ទាំងរីករាយថា៖​​​​​​​​​​​​​​​​​​​​​​

-កូនល្ងង់របស់ម៉ែ! ​​​​​​​​​​​​​​​​​​​​​​កូនគ្រាន់តែងើបក្បាលឡើង ​​​​​​​​​​​​​​​​​​​​​​ហើយដើរទៅមុខ ​​​​​​​​​​​​​​​​​​​​​​នោះវានឹងទៅតាមកូន​​​​​​​​​​​​​​​​​​​​​​រហូតអស់មួយជីវិតហើយណា​​​​​​​​​​​​​​​​​​​​​​។

ពេលខ្លះយើងខំប្រឹងធ្វើ​​​​​​​​​​​​​​​​​​​​​​រឿងជាច្រើន​​​​​​​​​​​​​​​​​​​​​​ដើម្បីស្វែងរកសេចក្តីសុខ​​​​​​​​​​​​​​​​​​​​​​ សុភមង្គល ប៉ុន្តែតែយើងនៅតែមិនបានសុខ​​​​​​​​​​​​​​​​​​​​​​​​ ហើយបើយើង​​​​​​​​​​​​​​​​​​​​​​ចេះរស់នៅជាមួយអ្វីដែលខ្លួនមាន​​​​​​​​​​​​​​​​​​​​​​ មិនហួងហែង ​​​​​​​​​​​​​​​​​​​​​​មិនលោភលន់នោះ ​​​​​​​​​​​​​​​​​​​​​​នឹងអាចទទួលបានសេចក្តីសុខផងដែរ។

រឿងទីបួន៖ ​​​​​​​​​​​​​​​​​​​​​​នារីម្នាក់ពីការភ្នែកទាំងគូ ​​​​​​​​​​​​​​​​​​​​​​នាងគ្មានអ្វីក្រៅពីបុរសម្នាក់ដែល​​​​​​​​​​​​​​​​​​​​​​ស្រលាញ់នាងនោះទេ​​​​​​​​​​​​​​​​​​​​​​។ ថ្ងៃមួយបុរសនោះសួរនាងថា៖​​​​​​​​​​​​​​​​​​​​​​ បើភ្នែកអូនអាច​​​​​​​​​​​​​​​​​​​​​​មើលឃើញវិញ ​​​​​​​​​​​​​​​​​​​​​​តើអូននៅស្រលាញ់បងទេ? ​​​​​​​​​​​​​​​​​​​​​​នារីពិការភ្នែកឆ្លើយតបទាំងមិនរេរា៖​​​​​​​​​​​​​​​​​​​​​​

-អូននៅតែស្រលាញ់បងរហូត ​​​​​​​​​​​​​​​​​​​​​​មិនកែប្រែឡើយ។ មួយរយៈក្រោយ​​​​​​​​​​​​​​​​​​​​​​មកនាងទទួល​​​​​​​​​​​​​​​​​​​​​​បានការបរិច្ចាកកែវភ្នែកទាំងគូ​​​​​​​​​​​​​​​​​​​​​​ ​ពេលនោះនាងទើបដឹងថា ​​​​​​​​​​​​​​​​​​​​​​បុរសដែលស្រលាញ់នាង​​​​​​​​​​​​​​​​​​​​​​នោះគឺជាជនពិការភ្នែក​​​​​​​​​​​​​​​​​​​​​​ ហើយនាងក៏បានបដិសេធ​​​​​​​​​​​​​​​​​​​​​​ពេលបុរសនោះចូលស្តីដណ្តឹង​​​​​​​​​​​​​​​​​​​​​​។

ពេល​​​​​​​​​​​​​​​​​​​​​​ខ្លះចំណុចខ្វះខាត ​​​​​​​​​​​​​​​​​​​​​​អវិជ្ជមាន ទង្វើអាក្រក់​​​​​​​​​​​​​​​​​​​​​​រសប់មនុស្សនៅក្បែរ​​​​​​​​​​​​​​​​​​​​​​យើង(ប្តីប្រពន្ធ ​​​​​​​​​​​​​​​​​​​​​​ម៉ែពុក បងប្អូន កូន…)​​​​​​​​​​​​​​​​​​​​​​ គឺជាការសម្ងំលះបង់របស់ពួកគេ​​​​​​​​​​​​​​​​​​​​​​ដើម្បីយើងដោយស្ងៀមស្ងាត់​​​​​​​​​​​​​​​​​​​​​​ ហេតុនោះសូម​​​​​​​​​​​​​​​​​​​​​​កុំក្បត់ពួកគាត់ទាំង​​​​​​​​​​​​​​​​​​​​​​មិនមានការពិចារណា​​​​​​​​​​​​​​​​​​​​​​។

រឿងទីប្រាំ៖ កូនប្រុសស្តាប់តាមប្រពន្ធចង់យកម្តាយជរាទៅចោលក្នុងព្រៃ។ ថ្ងៃមួយគាត់ប្រាប់ម្តាយថា​៖

-ខ្ញុំចង់នាំម៉ែ​​​​​​​​​​​​​​​​​​​​​​ទៅលេងក្នុងព្រៃម្តង ​​​​​​​​​​​​​​​​​​​​​​ឲ្យម៉ែបានសប្បាយចិត្ត។ ​​​​​​​​​​​​​​​​​​​​​​ម្តាយរីករាយហើយ​​​​​​​​​​​​​​​​​​​​​​ក៏ឡើជិះករកូន​​​​​​​​​​​​​​​​​​​​​​ចេញដំណើរទៅយ៉ាងឆ្ងាយ។​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែកូនប្រុស​​​​​​​​​​​​​​​​​​​​​​ឃើញម្តាយកំពុងរាយ​​​​​​​​​​​​​​​​​​​​​​គ្រាប់សណ្តែកតាមផ្លូវ​​​​​​​​​​​​​​​​​​​​​​ គាត់ក៏ខឹងហើយស្រែកខ្លាំងៗថា៖​​​​​​​​​​​​​​​​​​​​​​

– ម៉ែឯងរាយគ្រាប់សណ្តែកធ្វើអី?​​​​​​​​​​​​​​​​​​​​​​ ម្តាយក៏តបវិញទាំងរីករាយ​​​​​​​​​​​​​​​​​​​​​​ -កូនម៉ែ! ចូលព្រៃជ្រៅអញ្ចឹង​​​​​​​​​​​​​​​​​​​​​​ ម៉ែក្លាចពេលកូនចេញ​​​​​​​​​​​​​​​​​​​​​​ទៅវិញម្នាក់ឯងរកផ្លូវវមិនឃើញ។​​​​​​​​​​​​​​​​​​​​​​ ពេលនោះកូនប្រុសគាត់ក៏បាន​​​​​​​​​​​​​​​​​​​​​​ត្រហូយំអោបម្តាយយ៉ាងឈឺចាប់។​​​​​​​​​​​​​​​​​​​​​​ នៅក្នុងលោកនេះមាន​​​​​​​​​​​​​​​​​​​​​​មនុស្សតែម្នាក់គត់ដែល​​​​​​​​​​​​​​​​​​​​​​ស្រលាញ់យើង​​​​​​​​​​​​​​​​​​​​​​ដោយគ្មានលក្ខខណ្ឌ ​​​​​​​​​​​​​​​​​​​​​​ហេតុនោះសូមកុំភ្លេចមើលថែគាត់​​​​​​​​​​​​​​​​​​​​​​ កុំបោះបង់គាត់ពេលគាត់ចាស់ជរា​​​​​​​​​​​​​​​​​​​​​​ ឈឺថ្កាត់៕
​​​
ដកស្រង់ កែសម្រួល TRSM
ប្រភព​ Raksmey Them

មតិយោបល់

ពីនេះពីនោះ4 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង15 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង16 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ17 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ21 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK