ល្បិចបោកថ្មីតាមរោងការ!!! ធ្វើជាថាឡានយើងចតបាំងផ្លូវគេ ដល់យើងទៅមើលនាំគ្នាប្លន់យើងតែម្តង!
Connect with us

គួរដឹង

ល្បិចបោកថ្មីតាមរោងការ!!! ធ្វើជាថាឡានយើងចតបាំងផ្លូវគេ ដល់យើងទៅមើលនាំគ្នាប្លន់យើងតែម្តង!

ថ្មីៗនេះមានការបង្ហោះគួរឱ្យចាប់អារម្មណ៍មួយដូចខាងក្រោម៖

“ពេលអ្នកចូលកម្មវិធីផ្សេងៗ ក្រុមខិលខូច នឹងធ្វើជាទៅប្រាប់ពិធីករឲ្យប្រកាសរកម្ចាស់លេខឡាន ឧ.ភ្នំពេញ – xxxxx ថា ឡានរបស់អ្នកបានចតស្ទះ រឺចតបាំងឡានរបស់ភ្ញៀវដទៃ។ នៅពេលអ្នកចេញក្រៅ ជនខិលខូចទាំងនោះនឹងនៅចាំអ្នក ដោយមានកាំភ្លើង ចាំផ្ជុងអ្នក ហើយជនទាំងនោះនឹងរុញអ្នកចូលឡាន ឲ្យបើកឡានចេញ ហើយធ្វើសកម្មភាពប្លន់។

បើអ្នកជួបរឿងបែបនេះ ដោយកត្តាចៃដន្យអ្នកត្រូវបង្ការ និងការពារខ្លួនដូចខាងក្រោម៖

(១). កុំប្រញាប់ប្រញាល់ទៅក្រៅភ្លាមៗ តាមដែលពិធីករប្រកាសរក (២). កុំទៅម្នាក់ឯង ត្រូវមានគ្នាទៅជាមួយយ៉ាងតិចពីរនាក់ រឺច្រើននាក់ (៣). កុំដើរឆ្ពោះទៅកាន់ឡានអ្នកភ្លាមៗ ត្រូវកំណត់ចម្ងាយ មើលថាឡានអ្នកពិតជាបាំង រឺរំខានឡានគេមែន រឺអត់?

(៤). មើលជុំវិញថា តើមានមនុស្សគួរឲ្យសង្ស័យឈរក្បែរឡានរបស់អ្នកដែរ រឺទេ? ត្រូវទុកចម្ងាយការពារខ្លួន និងរំដោះខ្លួនចម្ងាយពីឡានយ៉ាងតិច ២០ម៉ែត្រ បើអ្នកយល់ថា ស្ថានភាពមិនប្រក្រតីនោះ។

ហេតុនេះចំពោះបងប្អូនដែលឧស្សាហ៍ទៅហូបការ ពេលយប់គប្បីចងចាំរឿងនេះ ហើយប្រយ័ត្នប្រយែងដោយខ្លួនឯង តាមរយៈការអនុវត្តតាមការចែករំលែកខាងខាងដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ប្រភព៖ ហ្វេសប៊ុក

មតិយោបល់

ពីនេះពីនោះ18 mins ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ2 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ4 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត4 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ7 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK