Edgar Allan Poe៖ ជីវប្រវត្តិសង្ខេបនិងសម្ដី​របស់​លោកចំនួន​ ៦ ​បង្កប់អត្ថន័យយ៉ាង​ស៊ីជម្រៅ​ពី​ជីវិត
Connect with us

បែបផែនជីវិត

Edgar Allan Poe៖ ជីវប្រវត្តិសង្ខេបនិងសម្ដី​របស់​លោកចំនួន​ ៦ ​បង្កប់អត្ថន័យយ៉ាង​ស៊ីជម្រៅ​ពី​ជីវិត

Edgar Allan Poe គឺជា​កវី​តែង​កំណាព្យ​របស់​អាមេរិក​មួយ​រូប ដែល​បាន​កើត​នៅ​ឆ្នាំ​១៨០៩។ គាត់​បាន​កើត​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ឈ្មោះ David Poe, Jr. និង​ម្ដាយ​ឈ្មោះ Elizabeth Arnold Poe

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៨១០ ឪពុក​របស់​គាត់​បាន​បោះបង់​ចោល​គ្រួសារ ហើយ​ម្ដាយ​របស់​គាត់​ក៏​លាចាក​លោក​នា​ឆ្នាំ​បន្ទាប់។ បន្ទាប់​ពី​នោះ​គាត់​ក៏​ត្រូវ​បាន​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​មិន​មាន​កូន​បាន​ទទួល​យក​ទៅ​ចិញ្ចឹម។ នៅ​ពេល​គាត់​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ គាត់​បាន​លេង​ល្បែង​ហើយ​ក៏​បណ្ដោយ​ខ្លួន​ឲ្យ​ជំពាក់​បំណុល​គេ ហើយ​ដោយសារ​រឿង​នេះ​ទើប​បណ្ដាល​ឲ្យ​គាត់​មាន​ជម្លោះ​ជាមួយ​ឪពុក​ចិញ្ចឹម​ជា​ញឹកញាប់ និង​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​សាលា។ ក្រោយ​មក​គាត់​ក៏​បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ដ៏​ប្រាកដប្រជា​របស់​គាត់​ថា​ចង់​ក្លាយ​ជា​កវី​តែង​កំណាព្យ​និង​អ្នក​និពន្ធ​រឿង ហើយ​ចាប់​ពី​ពេល​នោះ​មក​ក៏​កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ឪពុក​ចិញ្ចឹម​គាត់​ទៅ។

ក្នុង​ឆ្នាំ​១៨៣៦ គាត់​បាន​រៀបការ​ជាមួយ​បងប្អូន​ជីដូន​មួយ​របស់​គាត់ Virginia Clemm ដែល​មាន​អាយុ​១៣​ឆ្នាំ។ លោក Allan Poe ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាត់ទុកជា​តួអង្គ​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​សម័យកាល Romanticism ដែល​សំដៅ​លើ​ចលនា​សិល្បៈ អក្សរសាស្ត្រ តន្ត្រី និង​បញ្ញវន្ត ដែល​បាន​ចាប់​កំណើត​នៅ​ក្នុង​អឺរ៉ុប។ លើស​ពី​នេះ​គាត់​ក៏​ត្រូវ​បាន​គេ​រាប់​ចូល​ជា​អ្នក​និពន្ធ​ដំបូង​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ដែល​បាន​សរសេរ​រឿង​ខ្លីៗ។ គាត់​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​បង្កើត​ប្រភេទ​រឿង​ស៊ើបអង្កេត​បែប​ប្រឌិត និង​មាន​ចំណែក​ចូលរួម​ក្នុង​ការ​កកើត​ឡើង​នូវ​ប្រភេទ​រឿង​វិទ្យាសាស្ត្រ​បែប​ប្រឌិត។ គាត់​ក៏​ជា​អ្នក​និពន្ធ​ដ៏​ល្បីឈ្មោះ​ដំបូង​បំផុត​របស់​អាមេរិក ដែល​បាន​រក​ចំណូល​ដោយ​ពឹង​លើ​ការ​សរសេរ​មួយ​មុខ​សម្រាប់​រស់នៅ។ នៅ​ឆ្នាំ​១៨៤៩ ក្នុង​វ័យ​៤០​ឆ្នាំ គាត់​ក៏​បាន​ទទួល​អនិច្ចកម្ម​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់។

ខាងក្រោម​នេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​របស់​លោក Allan Poe ចំនួន​៦​ដែល​និយាយ​យ៉ាង​ស៊ីជម្រៅ​ពី​ជីវិត:

) «ខ្ញុំ​មិន​​មាន​ជំនឿ​នៅ​ក្នុង​ការ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើឲ្យ​មនុស្ស​មាន​សេរីភាព​ពេញលេញ​ពី​កំហុស​និង​ភាព​ខ្វះខាត​នោះ​ឡើយ។ ខ្ញុំ​គិត​ថា​ការ​ខិតខំ​ប្រឹងប្រែង​របស់​មនុស្ស​នឹង​មិន​មាន​ឥទ្ធិពល​ដ៏​មាន​តម្លៃ​អ្វី​ដល់​មនុស្សជាតិ​នោះ​ឡើយ។ មនុស្ស​ឥឡូវ​គ្រាន់តែ​សកម្ម​ជាង​មុន​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​រីករាយ​ជាង ឬ​ក៏​មាន​ប្រាជ្ញា​ជាង​មនុស្ស​កាល​ពី​៦០០០​ឆ្នាំ​មុន​នោះ​ឡើយ។»
«បិសាច​ដ៏​គួរឲ្យ​ភ័យខ្លាច​បំផុត​គឺជា​បិសាច​ដែល​ស្ថិត​នៅ​ខាងក្នុង​វិញ្ញាណ​របស់​យើង។»


«អ្នក​ហៅ​វា​ថា​ជា​ក្ដី​សង្ឃឹម ភ្លើង​នៃ​ភ្លើង​មួយ​នោះ វា​គ្មាន​អ្វី​ក្រៅ​ពី​ជា​ភាព​រងទុក្ខ​នៃ​សេចក្ដី​ចង់​បាន​ប៉ុណ្ណោះ។»
«ខ្ញុំ​ក្លាយ​ជា​ឆ្កួត ជាមួយ​នឹង​រយៈពេល​ដ៏​វែង​នៃ​ភាព​ប្រក្រតី​ដូច​គេ​ដូច​ឯង​ដ៏​សែន​រន្ធត់។»
«មិន​មាន​ភាព​ស្រស់​ស្អាត​ណា​ដែល​មិន​មាន​ភាព​ចម្លែក​បន្តិចបន្តួច​នោះ​ឡើយ។»

«បទពិសោធន៍​បាន​បង្ហាញ​ឯ​ទស្សនវិជ្ជា​ពិត​ប្រាកដ​ក៏​នឹង​តែងតែ​បង្ហាញ​ថា ចំណែក​ដ៏​ធំ​នៃ​ការ​ពិត​កើត​ចេញ​មក​ពី​អ្វី​ដែល​មើល​ទៅ​ហាក់​ដូចជា​មិន​សំខាន់។»

ដោយ៖ ស្រីពៅ

ប្រភពអត្ថបទ៖ www.bizkhmer.com                                                                           

មតិយោបល់

ពីនេះពីនោះ9 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ11 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង12 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង16 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ19 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK