គួរឱ្យកោតសរសើរ ! កូនខ្មែរមួយរូបបង្កើត App SROMAI Books ដើម្បីជំរុញការអានសៀវភៅនៅក្នុងប្រទេសកម្ពុជា
Connect with us

ថ្មីៗ

គួរឱ្យកោតសរសើរ ! កូនខ្មែរមួយរូបបង្កើត App SROMAI Books ដើម្បីជំរុញការអានសៀវភៅនៅក្នុងប្រទេសកម្ពុជា

បច្ចុប្បន្នទោះជាមានការកម្សាន្តនៅក្នុងទូរសព្ទរបស់លោកអ្នកជាច្រើនក៏ដោយក៏ លោក លាងហុង ខិតខំប្រឹងប្រឹងបង្កើត App ទូរសព្ទមួយឈ្មោះថា SROMAI Books ដើម្បជំរុញការអានរបស់ប្រជាជនកម្ពុជា នៅលើទូរសព្ទ ក្រោយពីការកម្សាន្តផ្សេងៗ របស់ពួកគេ។

លាងហុង ស្ថាបនិក App SROMAI Books បានប្រាប់មកកាន់ ភ្នំពេញថិច ថា ៖ “គោលបំណងដ៏ធំបំផុតរបស់យើងគឺ ជំរុញការអានសៀវភៅនៅក្នុងប្រទេសយើង” ។ លោកបន្តថា ៖ ស្រមៃប៊ុក បាននិងកំពុងធ្វើការជាមួយផ្នែកផ្សេងៗក្នុង Ecosystem នៃការអានសៀវភៅដែលមានដូចជា អ្នកនិពន្ធ អ្នកអាន គ្រឹះស្ថានបោះពុម្ភ អ្នកលក់សៀវភៅ ដើម្បីបំពេញនិងផ្តល់លទ្ធភាពកាន់តែងាយស្រួលដល់ការអានសៀវភៅ។
មួយវិញទៀត សៀវភៅដែលមានក្នុងស្រមៃប៊ុកមានប្រភេទផ្សេងៗគ្នា ដូចជា ប្រលោមលោក សៀវភៅទស្សនៈបែបគំនិត ចំណេះដឹងទូទៅ កសិកម្ម បែបលើកទឹកចិត្ត និង សៀវភៅអានទូទៅ។ ចំណែកអ្នកនិពន្ធអាចដាក់ស្នាដៃខ្លួនឱ្យអ្នកអានដោយឥតគិតថ្លៃ ហើយស្នាដៃទាំងនោះនឹងត្រូវពិនិត្យមុនចេញផ្សាយ ដោយក្រុម SROMAIEditor ផ្ទាល់។

លាងហុងបន្ថែមថា៖ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ស្រមៃប៊ុកនឹងដាក់ឱ្យប្រើប្រាស់នូវ មុខងារអានថ្មីដែលកាន់តែធ្វើឱ្យការអានសៀវភៅភាសាខ្មែរលើ Mobile App កាន់តែទាក់ទាញ និង បត់បែនទៅតាមចំណូលចិត្តអ្នកអានផងដែរ ហើយជាពិសេស មុខងារនេះនឹងផ្តល់នូវសុវត្តិភាពចំពោះសៀវភៅដែលបានដាក់លើ App SROMAI Books ពីការចែកចាយខុសពីគោលការណ៏របស់អ្នកនិពន្ធផងដែរ។

ម្យ៉ាងទៀតទោះ មិនសូវមានអ្នកចាប់អារម្មណ៍ ក្នុងការអានជាចំណេះដឹង ក៏ដោយ ក៏លោកនឹងព្យាយាមជំរុញដល់អ្នកមិនសូវខ្វាយខ្វល់ពីការអាន ឲ្យងាកមកអានដើម្បីបង្កើនគំនិត ចំណេះដឹងរបស់ពួកគេតាមរយៈ ការផ្សេាយផ្សេងៗអោយអ្នកទាំងនោះស្គាល់ពីគុណតម្លៃរបស់ App SROMAI Books ដែលលោកព្យាយាមបង្កើតឡើង៕

ទាញយក App SROMAI Books ដើម្បីអានសៀវភៅ៖

  • សម្រាប់ IOS
  • សម្រាប់ Android

ប្រភព៖ phnompenhtech.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK