រឿងអប់រំល្អ! «ចានបែក» ក្លាយជារឿងផ្សះផ្សាផ្លូវចិត្តដ៏មានតម្លៃបំផុត
Connect with us

បែបផែនជីវិត

រឿងអប់រំល្អ! «ចានបែក» ក្លាយជារឿងផ្សះផ្សាផ្លូវចិត្តដ៏មានតម្លៃបំផុត

មានរឿង​ដ៏​ល្អ​អស្ចារ្យ​មួយ​ដែល​តំណាល​ទាក់ទង​នឹង​វិធីសាស្ត្រ​ប៉ះ​ភ្ជិត​ ចាន​បែក​ នៅក្នុង​ប្រពៃណី​ជប៉ុន​(Kintsugi​)។ រឿង​នោះ​តំណាល​ឡើង​ដោយ​ចាប់ផ្តើម​ពី​ចាន​បែក​ថា​ កាលណា​ចាន​ត្រូវ​ធ្វើ​ឱ្យ​បែក​ គេ​ផ្គុំ​ចូលគ្នា​វិញ​ ហើយ​ត្រូវ​ផ្សារភ្ជាប់​ដោយ​ចាក់ទឹក​មាស​ចូល​បំពេញ​ចន្លោះ​ដែល​បែក​ប្រេះស្រាំ​ទាំងនោះ​។

ក្រោយ​ចាក់​បំពេញ​កន្លែង​ដែល​បែក​រួចមក​ ធ្វើ​ឱ្យ​ផ្ទៃ​ចាន​ទាំងមូល​លេចឡើង​នូវ​ស្នាម​។ ប្រសិនបើ​ចាន​មួយ​ត្រូវ​បែកបាក់​ជាច្រើន​កន្លែង​ ទឹក​ផ្សារ​ពណ៌​មាស​នឹង​រត់​ទៅ​បំពេញ​រាល់កន្លែង​ដែល​បែក​នោះ​ បង្កើត​ចេញ​ជា​ខ្សែបន្ទាត់​ពណ៌​មាស​ដ៏​ស្រស់​ស្អាត​រត់​ខ្វែងខ្វាត់​កាត់​លើ​ផ្ទៃ​ចាន​។ ហើយ​ចាន​បែក​ ក៏បាន​ ក្លាយទៅជា​វត្ថុ​ដ៏​មានតម្លៃ​ និង​គួរ​ឱ្យ​ចងចាំ​ជាទីបំផុត​។

ប្រពៃណី​ប៉ះ​ភ្ជិត​ចាន​បែក​នេះ​ បាន​ក្លាយជា​វិធី​ដ៏​មានប្រសិទ្ធភាព​ក្នុង​ការចែក​រំលែក​ និង​ការផ្សះផ្សា​ភាព​ឈឺចាប់​។ បន្ទាប់មក​ គេ​ឃើញ​មាន​វត្ថុ​ប្រើប្រាស់​ក្នុង​ផ្ទះ​ផ្សេង​ៗទៀត​ដែល​បាន​បែកបាក់​ ត្រូវ​ផ្សារ​ភ្ជិត​ឡើងវិញ​ដោយ​ទឹកមាស​ នឹង​បន្សល់​ស្នាមប្រេះ​ស្រាំ​ ដ៏​ចែងចាំង​ពន្លឺ​ពាសពេញ​ស្នាម​បែកបាក់​ទាំងអស់​នៅ​លើ​ផ្ទៃ​វត្ថុ​ដែលគេ​ប៉ះ​ភ្ជិត​ទំា​ងនោះ​។ ហើយ​គេ​ (ប្រជាជន​ជប៉ុន​) ចាត់ទុក​អ្វី​ទាំងនោះ​ ថា​ជា​បទ​ពិសោធ​ដ៏​ល្អ​ដែលគេ​បាន​ឆ្លងកាត់​ និង​រៀនសូត្រ​ពី​វា​។

ត្រឡប់​មក​ជីវិត​យើង​វិញ​ រឿង​នេះ​ហាក់​បាន​ផ្សះផ្សា​នឹង​ផ្តល់​ជា​មេរៀន​ពិសិដ្ឋ​។ នៅក្នុង​ដំណើរ​ជីវិត​ដ៏​វែងឆ្ងាយ​ មិនថា​អ្នកសាង​កំហុស​បែប​ណា​នោះ​ទេ​ អ្នក​នៅតែ​អាច​ប៉ះប៉ូវ​នូវ​កំហុស​នោះ​។ អ្នក​នៅតែ​អាច​មានឱកាស​កែប្រែ​វា​ ហើយ​ក្រោយពី​ការ​តស៊ូ​ប៉ះប៉ូវ​ នឹង​បាន​ឆ្លងកាត់​ការ​លំបាក​ទាំងអស់​នោះ​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​រឹងមាំ​ និង​ក្លាយជា​មនុស្ស​ផ្សេង​មួយទៀត​។ មាន​គេ​លើកឡើង​ថា​ «ឆ្លង​ពី​តំណា​ក់​កាល​មួយ​ ចូ​លតំ​ណា​ក់​កាល​មួយទៀត​លើ​ដំណើរ​ជីវិត​ អ្នក​នឹង​ក្លាយជា​មនុស្ស​ថ្មី​» ម៉្លោះហើយ​ មិនថា​អ្នក​ធ្លាប់ធ្វើ​ខុសបែប​ណា​នោះ​ទេ​ វា​ហាក់បីដូច​ជា​តំណា​ក់​កាល​មួយ​ដែល​អ្នក​ឆ្លងកាត់​រួចហើយ​។

ប្រសិនបើ​អ្នកសាង​កំហុស​ ហើយ​អ្នក​កែប្រែ​វិញ​ នោះ​វា​ហាក់​មិន​ខុស​អ្វី​ពី​ចាន​បែក​ដែល​អ្នក​បាន​ព្យាយាម​ប៉ះ​ភ្ជិត​នោះ​ទេ​។ ដូច្នេះ​ សូមកុំ​ខ្លាច​នឹង​ស្នាម​អតីតកាល​ទាំង​នោះ​អី​ ហើយ​បើ​អ្នកខ្លាច​វា​ អ្នក​អាច​ធ្វើអ្វី​ម្យ៉ាង​ដើម្បី​កែប្រែ​វា​ឱ្យទៅ​ជា​ស្នាម​ដ៏​ស្រស់​ស្អាត​នៅក្នុង​ជីវិត​របស់​អ្នក​ ហើយក៏​កុំ​ខ្លាច​នឹង​ការ​ផ្លាស់​ប្តូរ​។ បើ​អ្នក​ធ្លាប់​បាន​សាង​កំហុស​ដោយ​អចេតនា​ ហេតុអ្វី​ត្រូវ​ខ្លាច​ នឹង​មិន​ហ៊ាន​ធ្វើអ្វី​ម្យ៉ាង​ដើម្បី​បង្វែរ​វា​ឱ្យ​ក្លាយជា​វត្ថុ​ដ៏​មានតម្លៃ​ ឬទុកជា​មេរៀន​ដ៏​ល្អ​ក្នុង​ជីវិត​អ្នក​? អ្នក​ប្រហែល​មិនដឹង​ផង​ទេ​ថា​អ្វី​ម្យ៉ាង​ដែល​អ្នកមាន​ ហើយក៏​អាច​ជា​មេរៀន​ល្អ​ដល់​អ្នកឯទៀត​ដែរ​។

ជា​រួម​ កំហុស​ និង​ស្នាមរបួស​ នឹង​ក្លាយជា​បទ​ពិសោធ​មួយ​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ចងចាំ​ ក្រោយពី​ទទួលស្គាល់​ពួកវា​។ រឿង​មិនល្អ​ ដែល​កើតឡើង​ដោយចេតនា​ក្តី​ និង​អចេតនា​ក្តី​ វា​បាន​កើតឡើង​រួច​ទៅ​ហើយ​ ដូច្នេះ​ការ​ទទួលយក​ និង​ការផ្សះផ្សា​ វា​ជា​តួនាទី​ដែល​អ្នក​ត្រូវ​ធ្វើ​។ ការ​ធ្វើ​វា​ឱ្យ​ប្រសើរ​ឡើង​ ឬមិន​ប្រសើរ​ឡើង​ទៀតសោត​ វា​ស្ថិតនៅ​ក្នុង​ដៃ​អ្នក​ហើយ​ គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​ទៅ​បញ្ជា​ និង​បង្ខិតបង្ខំ​អ្នក​បាន​នោះ​ទេ​។ ដូច្នេះហើយ​ ធ្វើ​ឬមិន​ធ្វើ​ ទទួល​ឬមិន​ទទួល​ វា​ស្ថិតនៅ​ត្រឹម​អ្នក​តែ​ប៉ុណ្ណោះ​៕

 

ប្រភពអត្ថបទ៖ www.interconrooster.com

មតិយោបល់

ពីនេះពីនោះ9 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ11 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង12 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង15 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ19 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK