យុទ្ធសាស្ត្រ ១០ ចំនុចដើម្បីក្លាយខ្លួនជាសត្វតោ នៅក្នុងចំណោមហ្វូងចៀម​
Connect with us

បែបផែនជីវិត

យុទ្ធសាស្ត្រ ១០ ចំនុចដើម្បីក្លាយខ្លួនជាសត្វតោ នៅក្នុងចំណោមហ្វូងចៀម​

មនុស្សមួយចំនួនកំពុងតែរស់នៅក្នុងសង្គមនៃសត្វចៀម។ សត្វចៀមត្រូវគេចាត់ទុកថាជាសត្វកំសាក អន់ មិនរីកចម្រើន។ ប៉ុន្តែសត្វតោដែលជាស្ដេចសត្វ ដែលមានរឹទ្ធអំណាចខ្លាំងក្លាលើសអស់សត្វដទៃ។ មនុស្សដែលជាសត្វតោគឺជាមនុស្សជោគជ័យ មានអំណាច ហ្មត់ចត់ រឹងមាំ ខ្លាំងក្លាខុសពីមនុស្សធម្មតា។ ដូចនេះ សូមកុំធ្វើខ្លួនឲ្យដូចជាសត្វចៀម តែត្រូវធ្វើខ្លួនឲ្យដូចសត្វតោ។ ខាងក្រោមនេះគឺជាក្បួនទាំង ១០ ធ្វើឲ្យអ្នកក្លាយខ្លួនជាសត្វតោក្នុងចំណោមសត្វចៀម៖

១) ងើបពីព្រលឹម៖ មនុស្សមួយចំនួនងើបពីគេងហើយស្លៀកសំលៀកបំពាក់ហើយទៅធ្វើការ។ ចំណែក មនុស្សជាច្រើនចំណាយពេលជាច្រើនទម្រាំគេងើបពីគេង។ មានអ្នកខ្លះផ្ដាច់អាហារពេលព្រឹក ដល់អាហារពេលថ្ងៃត្រង់ទៅទៀត នៅថ្ងៃចុងសប្ដាហ៍។ សត្វតោងើបមុនព្រះអាទិត្យរះ ដោយងើបមុនម៉ោង ៤ឬ៥ព្រឹក។ មុនអ្នកងើបពីគេង សត្វតោបានធ្វើកិច្ចការអស់ជាច្រើនរួចមុនអ្នកទៅហើយ។ អ្វីដែលអ្នកចំណាយពេលដើម្បីសម្រេចក្នុងរយៈពេលមួយថ្ងៃ សត្វតោបានបញ្ចប់កិច្ចការរបស់ពួគេវាមុនម៉ោង៩ព្រឹករួចទៅហើយ។ សត្វតោថែមទាំងតែងតែអនុវត្តទម្លាប់របស់វាមិនថាថ្ងៃសៅរិ៍ឬអាទិត្យនោះទេ។ សត្វតោមិនដែលផ្ដេកផ្ដួលទៅលើផ្នត់គំនិតមនុស្សអន់ថយឡើយ។ សត្វតោមិនសូវខ្វល់អំពីការដើរលេង និងមានកម្មវិធីដើរស៊ីផឹកច្រើននោះទេ។

២) ទឹកត្រជាក់៖ ខណៈពេលមនុស្សជាច្រើនមិនហ៊ានងូតទឹកត្រជាក់ សត្វតោតែងតែងូតទឹកម្ដងរាល់ថ្ងៃ។ ទឹកត្រជាក់មានផលប្រយោជន៍ទៅដល់អ្នក ប៉ុន្តែទឹកក្ដៅមិនសូវផ្ដល់ប្រយោជន៍នោះទេ។ ទឹកត្រជាក់ជួយឲ្យអ្នករំសាយស្រ្តេស និងបង្កើននូវថាមពលដល់អ្នក។ មិនថាមានការពិបាកយ៉ាងណានោះទេ សត្វតោតែងតែងូតទឹកត្រជាក់ ពីព្រោះវាផ្ដល់ប្រយោជន៍ច្រើនដល់រាងកាយ។

៣) អានមួយម៉ោង៖ សត្វតោតែងតែអភិវឌ្ឍខ្លួនជានិច្ច។ សត្វតោតែងតែអានសៀវភៅប្រហែល៥០ទៅ៦០ក្បាលក្នុងមួយឆ្នាំ។ ពួកគេតែងតែអាន ហើយដឹងអ្វីៗសព្វយ៉ាង។ សត្វចៀមអានសៀវភៅ១ក្បាលក្នុងមួយឆ្នាំ។ ការអាននឹងធ្វើឲ្យក្បាលរបស់អ្នកទូលំទូលាយ ដឹងកាន់តែច្រើន។ សត្វតោដឹងថាដើម្បីខ្លួនរីកចម្រើន ជោគជ័យ គឺត្រូវតែអនុវត្តអ្វីដែលពួកគេអាន។ សត្វតោគឺជាអ្នកអានដ៏ឆ្នើម។

៤) បំពេញកិច្ចការ៖ សត្វតោតែងតែសរសេរគម្រោងទុកជាមុនសម្រាប់ថ្ងៃបន្ទាប់។ នៅពេលដែលសត្វតោដាក់កិច្ចការហើយ គេនឹងសម្រេចកិច្ចការទាំងនោះតាមពេលកំណត់។ សត្វតោនឹងមិនដេករហូតដល់កិច្ចការបញ្ចប់សព្វគ្រប់ រួចរាល់។ សត្វតោមានវិន័យលើខ្លួនយ៉ាងខ្ជាប់ខ្ជួន ដែលនេះហើយគឺជាឫសគល់នៃជោគជ័យ។ សត្វតោដឹងអំពីអ្វីដែលពួគធ្វើជាប្រចាំថ្ងៃ។

៥) កុំខ្ជះខ្ជាយ៖ មនុស្សជាច្រើនចំណាយពេលឥតប្រយោជន៍ទៅលើការដេក លេងទូរស័ព្ទ និងមើលទូរទស្សន៍ជាដើម។ សត្វមិនចំណាយពេលឥតប្រយោជន៍ច្រើនទៅលើការមើលទូរទស្សន៍ ឬលេងទូរស័ព្ទនោះទេ។ ប៉ុន្តែពួកគេប្រើប្រាស់ទូរស័ព្ទសម្រាប់ទំនាក់ទំនង ធ្វើជំនួញ ខណៈសត្វចៀមកំពុងតែខ្ជះខ្ជាយពេលវេលារបស់ខ្លួនដោយមិនដឹងខ្លួនអូសចុះអូសឡើងមិនមានគោលដៅជាក់លាក់។ សត្វតោមិនចំណាយពេលវេលាឥតប្រយោជន៍នោះទេ ពួគគេតែងតែចំណាយពេលផ្ដោតអារម្មណ៍ទៅលើសកម្មភាពរបស់គេ។

៦) ញ៉ាំអាហារដែលមានផ្ដល់សុខភាពល្អ៖ សត្វតោមានការយកចិត្តទុកដាក់ទៅលើអ្វីដែលពួកវាស៊ី ប៉ុន្តែសត្វចៀមស៊ីចំណីមិនរើសមុខ។ សត្វចោមមិនខ្វលពីអាហាររបស់ពួកវានោះទេ ប៉ុន្តែសត្វតោតែងតែរៀបគម្រោងទៅតាមផែនការកំណត់។ សត្វតោតែងតែស៊ីចំណីអាហារដែលស្រស់ៗដែលផ្ដល់ថាមពលដល់វា។ ផ្ទុយទៅវិញ សត្វចៀមមិនសូវខ្វល់ខ្វាយអំពីចំណីអាហាររបស់វាទេ។

៧) ហាត់ប្រាណ៖ មនុស្សដែលជាសត្វតោមិនដែលភ្លេចហាត់ប្រាណនោះទេ។ អ្នកដឹងហើយថាសត្វតោតែងតែរត់ហាត់ប្រាណជាប្រចាំថ្ងៃ នៅពេលដែលសត្វចៀមមិនដែលគិតគូរអំពីការហាត់ប្រាណនោះឡើយ។ សត្វតោដឹងថាការហាត់ប្រាណមិនត្រឹមតែជួយទៅដល់ខួរក្បាលរបស់ពួកគេនោះទេ តែពួកគេថែមទាំងផ្ដល់អត្ថប្រយោជន៍ទៅដល់សុខភាពរាងកាយរបស់ពួកគេទៀតផង។ បើទោះបីជាពេលខ្លះសត្វតោខ្ចិលក៏ដោយ តែគេនឹងជំនះភាពខ្ជិលរបស់ពួកគេទៅហាត់ប្រាណ ឬរត់ជាដើម។ សត្វតោតែងតែមើលទៅខ្លួនរបស់គេកាន់តែរឹងមាំ ក្លាំងក្លា។

៨) ដើរតាមគោលបំណង៖ សត្វតោមិនដែលធ្វើការឲ្យអ្នកណានោះទេ។ សត្វតោតែងតែធ្វើការដើម្បីខ្លួនឯង។ សត្វចៀមតែងតែមានសេចក្ដីភ័យខ្លាច មិនហ៊ានដោយគិតថាអ្នកដទៃនឹងមើលមកខ្លួនថាខុសពីគេ។ សត្វចៀមជាប់អន្ទាក់នៃភាពភ័យខ្លាចនិងការធ្វើខុស។ សត្វតោតែងតែមានក្ដីស្រមៃ ហើយនឹងចំណាយពេលវេលារបស់គេតាមចាប់ក្ដីសុបិននោះ ជាជាងបំពេញក្ដីសុបិនរបស់អ្នកដទៃ។ មនុស្សម្នាក់ៗតែងតែមាននូវគោលបំណង ចំណង់របស់ខ្លួន ខណៈពេលដែលសត្វចៀមនូវតែរង្វែងរង្វាន់មិនដឹងគោលដៅរបស់ខ្លួន ប្រៀបដូចចករសាត់ក្នុងទន្លេ។

៩) ចេញប្រយុទ្ធ៖ នៅពេលដែលអ្នកដទៃខ្លាចមិនហ៊ានប្រឈមមុខនឹងហានិភ័យ សត្វតោតែងតែចាប់យកឱកាសហ៊ានប្រឈមមុខនឹងហានិភ័យ។ ខណៈពេលមនុស្សជាច្រើនមើលឃើញតែបញ្ហា សត្វតោមើលឃើញថាវាជាឱកាសទៅវិញ។ សត្វចៀមតែងតែពន្យាពេលភារៈកិច្ចរបស់ខ្លួន ដោយទុកចាំស្អែក។ សត្វតោស្រូបក្លិននៃសេចក្ដីភ័យខ្លាច ហើយចេញប្រយុទ្ធដោយអង់អាច។ ដោយឡែក សត្វចៀមរង់ចាំឱកាសល្អ ឱកាសល្អឥតខ្ចោះទើបហ៊ានចេញប្រយុទ្ធ។ តែអ្នកត្រូវចាំថា នៅលើលោកនេះគ្មានទេពេលល្អឥតខ្ចោះ។ បើអ្នកច្បាស់ហើយ ចេញប្រយុទ្ធទៅ។

១០) ចាកចេញពីភាពស្រណុកស្រួល៖ សត្វតោដឹងថាប្រសិនបើចង់រីកចម្រើន លូតលាត់ វាត្រូវតែចាកចេញពីភាពស្រណុកស្រួលរបស់ខ្លួន។ នៅពេលដែលសត្វចៀមចូលចិត្តភាពស្រណុកស្រួល សត្វតោតែងតែបន្លាចខ្លួនរបស់វា។ សត្វតោចង់ជួបបរាជ័យ និងរៀនពីបរាជ័យគ្រប់កាលៈទេសៈ។ សត្វចៀមមិនហ៊ានចាកចេញពីទម្លាប់ចាស់ៗរបស់វានោះទេ ប៉ុន្តែសត្វតោតែងតែស្វែងរកចង់ត្រួតត្រាតំបន់ថ្មី៕

ដោយ៖ លង់ វណ្ណៈ

ប្រភពអត្ថបទ៖ www.bizkhmer.com  

មតិយោបល់

ពីនេះពីនោះ8 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ9 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង11 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង14 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK