ត្រូវដឹង! របៀបសង្គ្រោះបឋម នៅពេលមានគ្រោះថ្នាក់បាក់ឆ្អឹង
Connect with us

គួរដឹង

ត្រូវដឹង! របៀបសង្គ្រោះបឋម នៅពេលមានគ្រោះថ្នាក់បាក់ឆ្អឹង

ការគ្រោះថ្នាក់ ដោយ​ការ​បាក់ឆ្អឹង ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់ ខាង​ផ្នែក​វេជ្ជសាស្ត្រ​ភ្លាមៗ​។ ក្រៅ​ពី​ការ​បាក់ឆ្អឹង ដែល​ឃើញនឹងភ្នែក​នោះ រោគសញ្ញា​ផ្សេងៗ​ទៀត ប្រហែល​ជា​កើត​មាន ជាមួយ​គ្នា​ដែរ អាស្រ័យ​ទៅតាម​ភាព​ធ្ងន់ធ្ងរ និង​យន្តការ​ដែល​ឲ្យមាន​គ្រោះថ្នាក់​។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​អាចធ្វើ​បាន ដើម្បី​ជួយ​ជនរងគ្រោះ ឲ្យមាន​ផា​សុកភាព និង​បង្ការ​កុំឲ្យ​មាន​របួស​បន្ថែម មុន​ពេល​រថយន្ត​សង្គ្រោះ​មកដល់​។

ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ក្នុងករណី​របួស​ធ្ងន់ធ្ងរ​

-ករណី​បាក់ឆ្អឹង​ធ្ងន់ធ្ងរ​មួយ​ចំនួន ពិតជា​ទាមទារ​ឲ្យមាន ការជួយ​ពី​អ្នកជំនាញ និង​ភ្លាមៗ​ខ្លាំងណាស់​។ ដើម្បី​ដឹង​ថា មាន​របួស​គ្រោះថ្នាក់​ធ្ងន់ធ្ងរ គួរតែ​មាន​រឿង​មួយ ឬ​ច្រើន​ដូចខាងក្រោម​នេះ ៖
-ជនរងគ្រោះ​មិន​ដឹង​ខ្លួន មិន​ដកដង្ហើម ឬ​បេះដូង​លែង​លោត ហើយ​អ្នក​ប្រហែលជា​ត្រូវ​សង្កត់​ដើមទ្រូង​
​-ជនរងគ្រោះ​ស្លេកស្លាំង បែក​ញើស (​បែកញើស​ត្រជាក់​) ដកដង្ហើម​ដង្ហក់ ដែល​ទាំងនេះ ជា​រោគសញ្ញា​នៃ​ភា​ពហ្សុ​ក​
​-ជនរងគ្រោះ​ហូរ​ឈាម​ខ្លាំង​
មាន​របួស​នៅ​ក្បាល ក ខ្នង សន្លាក់​ត្រគាក អាង​ត្រគាក ឬ​ជើង​ផ្នែក​ខាងលើ​
-របួស​នៅ​អវៈយវៈ ឬ​សន្លាក់ ដែល​មើលទៅ​ខុស​ទ្រង់ទ្រាយ​ធម្មតា​
​-ធ្វើ​ចលនា​បាន​តិចតួច ឬ​ឈឺ​ពេល​ប៉ះ​តែ​បន្តិច​
​-ឆ្អឹង​ឃើញ​លៀន​ចេញមក​ខាងក្រៅ​
​-ដៃ ឬ​ជើង​ដែល​បាក់​នោះ ទៅ​ជា​ស្ពឹក ឬ​ចេញ​ជា​ពណ៌​ស្វាយ​នៅ​ចុងៗ​។

​បញ្ឈប់​ការ​ហូរឈាម​

​ចូរ​ប្រើ​ក្រណាត់ ឬ​របស់​អ្វីមួយ​ដែល​ស្អាត និង​អាច​ស្រូប​ជាតិ​ទឹក​បាន​ល្អ ទៅ​ខ្ទប់​កន្លែង​មាន​របួស និង​សង្ក​ត់​ថ្នម​។ បើសិនជា​មាន​របស់​អ្វីមួយ ចាក់​ចូលក្នុង​ស្បែក មិន​ត្រូវ​ដក​វា​ចេញ​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ហូរ​ឈាម​ខ្លាំង បើសិនជា​ដកចេញ​។

​កន្លែង​មាន​របួស មិន​ត្រូវឲ្យ​ធ្វើ​ចលនា​ឡើយ​

​មិន​ត្រូវ​ឲ្យ​ជនរងគ្រោះ ធ្វើ​ចលនា​អ​វៈយៈ​ណា​ដែល​បាក់​ឡើយ​។ ចូរ​ជួយ​ធ្វើឲ្យ​គេ មាន​ផា​សុកភាព នៅ​កន្លែង​ដែល​គេ រងរបួស​នោះ​វិញ​។ មិន​ត្រូវ​ព្យាយាម ធ្វើ​ចលនា​ឆ្អឹង ឲ្យចូល​កន្លែងដើម​វា​វិញ​ឡើយ​។ មិន​ត្រូវ​លើក ឬ​ធ្វើ​ចលនា​ជនរងគ្រោះ ដែល​បាក់ឆ្អឹង​អាង​ត្រគាក ឬ​សន្លាក់​ត្រគាក​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើ​ពួកគេ​ត្រូវ​ធ្វើ​ចលនា​នោះ ចូរ​រុំ​ជើង​គេ​ចូលគ្នា ដោយ​ដាក់​កន្សែង ឬ​ក្រណាត់ នៅ​ចន្លោះ​ជើង​ទាំង​ពីរ ហើយ​លើក​ដាក់​ថ្នមៗ​។

ប្រើ​ទឹកកក​ស្អំ កន្លែង​ដែល​ឈឺ និង​បន្ថយ​ការ​ហើម​

​ចូរ​ស្វែងរក​ដុំ​ទឹកកក មួយចំនួន​ដាក់​ក្នុង​កន្សែង ដើម្បី​ស្អំ​ថ្នមៗ​នៅលើ​កន្លែង ដែល​មាន​ឆ្អឹង​បាក់​ទៅ​។ ការធ្វើ​បែប​នេះ នឹង​ជំនួយ​ដល់​ការ​ហូរឈាម បន្ថយ​ការ​ហើម និង​ឈឺចាប់​។
មើល​សញ្ញា និង​ព្យាបាល​ភា​ពហ្សុ​ក​

​-ហ្សុ​ក ក​គឺជា​រឿង​មួយ​គ្រោះថ្នាក់​ណាស់ ព្រោះ​វា​នាំឲ្យ​បាត់បង់​ឈាម និង​អុកស៊ីសែន ដែល​ត្រូវ​ទៅ​ចិញ្ចឹម សរីរាង្គ​សំខាន់ៗ ក្នុង​រាងកាយ​បាន​។ បើសិនជា​មិន​បាន ព្យាបាល​អាការៈ​នេះទេ សរីរាង្គ​សំខាន់ៗ​នឹង​ខូច​។ រោគសញ្ញា​នៃ​ភា​ពហ្សុ​ក មានដូចជា ៖
​-ត្រជាក់​ស្បែក​
​-ចង្វាក់ជីពចរ​ខ្សោយ តែ​ញាប់​
​-ចង្អោ​រ​
​-ភ្នែក​មិនអាច​មើល​អ្វី​បាន​
​-សន្លប់ ឬ​ម្តង​សន្លប់ ម្តង​ដឹងខ្លួន​។​

ការព្យាបាល

-ឲ្យ​ជនរងគ្រោះ​ដេក ហើយ​លើកជើង​ខ្ពស់​ជាង​ក្បាល​
​-រុំ​កន្សែង ឬ​ភួយ​នៅ​ជុំវិញ​ខ្លួន ដើម្បី​ឲ្យ​ជនរងគ្រោះក​ក់​ក្តៅ​
-ជន​រងគ្រោះ​ដេក​ផ្អៀង បើសិនជា​គេ​ចាប់ផ្តើម​ក្អួត ឬ​ចង្អោរ​។​

​អប​ឆ្អឹង

​ការ​អប​ឆ្អឹង នឹង​ជួយ​ការពារ​ឆ្អឹង ដែល​បាក់​មាន​ចលនា​បាន​។ ការ​អប​ឆ្អឹង ប្រហែលជា​មិន​សំខាន់​ទេ បើសិនជា​មាន ការសង្គ្រោះ​បន្ទាន់​ភ្លាមៗ​ហើយ​នោះ ព្រោះ​មាន​ករណីខ្លះ ការ​អប​ឆ្អឹង អាច​នឹង​បង្ក​គ្រោះថ្នាក់ ច្រើន​ជាង​ការជួយ​៕

ប្រភព៖ mohasneha

ដកស្រង់ដោយ៖ cambo-peace.com  

មតិយោបល់

ពីនេះពីនោះ1 hour ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ3 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ5 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត5 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ8 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK