ថ្មីៗនេះ ! កម្ពុជានឹងនាំចូលអំបិលពីឥណ្ឌា ៥០០០ តោន ដើម្បីបំពេញកង្វះខាតទាំងស្រុង
Connect with us

ថ្មីៗ

ថ្មីៗនេះ ! កម្ពុជានឹងនាំចូលអំបិលពីឥណ្ឌា ៥០០០ តោន ដើម្បីបំពេញកង្វះខាតទាំងស្រុង

កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​ក្នុង​បរិមាណ​ប្រហែល ៥ ០០០តោន​ ហើយ​មកដល់​ពេលនេះ ខណៈ​បរិមាណ​អំបិល​ក្នុង​ស្តុក​ស្ទើរ​អស់ទាំង​ស្រុង​ទៅហើយ​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Post Khmer ​កត្តា​អាកាសធាតុ​មិន​អំណោយផល​នៅតែ​ជា​ហេតុផល​ចម្បង​ ដែល​អ្នក​នៅក្នុង​វិស័យ​ផលិត​អំបិល​អះអាង​ថា ធ្វើឲ្យ​ទិន្នផល​អំបិល​នៅ​កម្ពុជា​ធ្លាក់​ចុះ​ចំនួន៣​ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​ជា​លើក​ទី​១ ​ហើយ​ដែល​កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា ​មក​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ខណៈ​កន្លងមក​បាន​នាំចូល​មកពី​ប្រទេស​ចិន​ចំនួន២​ដង​។

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល កំពត​កែប SPCKK បាន​ប្រាប់ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​ប្រហែល៥ ០០០​តោន​ហើយ ខណៈ​អំបិល​ក្នុង​ស្តុក​នៅ​សល់​ពី​៥០០-៦០០​តោន​តែប៉ុណ្ណោះ​។ លោក​បន្តថា កម្ពុជា​បាន​ផ្លាស់ប្តូរ​ទៅ​នាំចូល​ពី​ប្រទេស​ឥណ្ឌា ដោយសារ​កន្លែង​ផលិត​អំបិល​នៅ​ប្រទេស​ចិន ជួប​គ្រោះទឹកជំនន់​ ដែល​ធ្វើឲ្យ​ការផលិត​របស់​ពួកគេ​ធ្លាក់ចុះ និង​មានតម្លៃ​ខ្ពស់​ជាង​មុន​៕

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

ពីនេះពីនោះ18 mins ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ2 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ4 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត4 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ7 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK