និមិត្ត​សញ្ញានៃ "ខេត្ត​កណ្តាល" បានចេញផ្លូវការ មកដឹងពីអត្ថន័យទាំងអស់គ្នា!!!
Connect with us

គួរដឹង

និមិត្ត​សញ្ញានៃ “ខេត្ត​កណ្តាល” បានចេញផ្លូវការ មកដឹងពីអត្ថន័យទាំងអស់គ្នា!!!

ក្រសួង​មហាផ្ទៃ បាន​សម្រេច​បង្កើត​ និង​ដាក់​ឱ្យ​ប្រើប្រស់​និមិត្ត​សញ្ញា​ខេត្ត​កណ្តាល ជាផ្លូវការ​ដូចក្នុងរូបខាងក្រោម។

យោងតាម​ប្រកាស​ស្តីពី​បង្កើត និង​ដាក់​ឱ្យ​ប្រើប្រាស់​និមិត្តសញ្ញាខេត្តកណ្តាល បាន​បង្ហាញ​ពីអត្ថន័យ​​ដូច​ខាងក្រោម៖

-រង្វង់មូលពណ៌មាស​ព័ទ្ធជុំវិញ៖ តំណាង​ឱ្យទឹកដី​ខេត្ត​កណ្តាល ដែល​ហ៊ុមព័ទ្ធ​ជុំវិញ​រាជធានី​ភ្នំពេញ

-មហា​ចេតិយ​ចំនួន៣៖ តំណាង​ឱ្យជាតិ សាសនា​ ព្រះ​មហាក្សត្រ និង​តំណាង​ឱ្យ​អំណាច​ទាំង៣​របស់​រដ្ឋ គឺ អំណាច​នីតិ​ប្បញ្ញត្តិ អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ

-ព្រះ​សក្យមុនីចេតិយ៖ តំណាង​ឱ្យ​ទីតម្កល់​នូវ​ព្រះសារីរីកធាតុ​ជាទីគោរពសក្ការៈរបស់​ប្រជាជន​កម្ពុជា ចំពោះ​ព្រះ​ពុទ្ធសាសនា

-កំពូល​ចេតិយ៖ តំណាង​ឱ្យអរិយធម៌ និង​ភាព​ខ្ពង់ខ្ពស់​នៃ​ប្រជាជាតិ​កម្ពុជា តាំងពី​បុរាណ​សម័យ

-ក្បូរក្បាច់រចនា៖ តំណាង​ឱ្យ​ភាព​ស៊ីវិល័យ ភាព​រីកចម្រើន ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ការប្រែក្លាយ ទឹកដី​ជនបទ​ទៅជាទីក្រុង

-ឆ័ត្រ​រូត​ ៧ជាន់៖ តំណាង​ឱ្យ​ថ្ងៃទាំង៧ នៃ​សប្តាហ៍ និង​ថ្ងៃ​ជ័យជំនះ ៧មករា

-ភ្នំរាជទ្រព្យ៖ តំណាង​ឱ្យ​មណ្ឌល​ដែនដី និង​ការ​គ្រប់គ្រង​ទឹកដី​នៃខេត្ត​កណ្តាល

-ដើមឈើ​ពណ៌បៃតង៖ តំណាង​ឱ្យ​បរិស្ថាន​ល្អសំបូរ​ទៅដោយ​ធនធាន​ធម្មជាតិ រុក្ខជាតិ​គ្រប់​ប្រភេទ និង​ភាព​រីកចម្រើន​នៃ​វិស័យ​កសិកម្ម

-ពពក៖ តំណាង​ឱ្យ​ភាព​ត្រជាក់ត្រជុំ សុខដុមរមនា​របស់​ប្រជាជន​ដែល​រស់ក្រោម​ដំបូល​នៃ​សុខសន្តិភាព នៅក្នុងទឹកដី​នៃព្រះរាជាណាចក្រ​កម្ពុជា។

ប្រកាស​ដដែល​បន្តថា និមិត្តសញ្ញា​ដែលមានរាងមូលនេះ ត្រូវបាន​ប្រើប្រាស់​ជាផ្លូវការ ដូចខាងក្រោម៖

-ដាក់នៅកន្លែងធ្វើការងារ

-ដាក់នៅលើក្បាល​លិខិត ឯកសារ និង​ស្រោម​សំបុត្រ​ផ្លូវការ

-ប្រើប្រាស់​ក្នុងពិធី​នានា​របស់​រដ្ឋបាល​ខេត្ត​កណ្តាល

-ប្រើប្រាស់​ជាផ្លូវការ​ក្នុងករណី​ផ្សេងៗទៀត​ដែលចាំបាច់៕

ប្រភព៖ social.sabay.com.kh

មតិយោបល់

ពីនេះពីនោះ8 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ9 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង11 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង14 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK