សុខភាព & សម្រស់
អស្ចារ្យមែន ! កំពូលភេសជ្ជៈជួយបណ្តេញជាតិពុល និងជាតិខ្លាញ់ចេញពីរាងកាយបានយ៉ាងល្អ

ទឹកផ្លែឈើស្រស់មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱ្យលោកអ្នកនូវអាហារូបត្ថម្ភប្រចាំថ្ងៃទៀតផង។ ទឹកផ្លែឈើអាចរក្សាសុខភាពឱ្យនៅល្អ និងអាចផឹកបានគ្រប់ពេលវេលា មិនថាថ្ងៃយប់ព្រឹក។
ទោះយ៉ាងណា សូមកុំផឹកវាច្រើនពេក ព្រោះវាសម្បូរជាតិស្ករ។ប្រសិនបើលោកអ្នកចង់ស្រកទម្ងន់ ត្រូវចាំថាធ្វើយ៉ាងត្រូវបន្ថយជាតិកាល់ឡូរីឱ្យបានកម្រិត ៥០០ កាល់ឡូរីរៀងរាល់ថ្ងៃ។ វិធីកាត់បន្ថយជាតិកាល់ឡូរីគឺត្រូវទទួលទានភេសជ្ជៈធម្មជាតិខាងក្រោម។ខាងក្រោមនេះគឺជាបន្សំទឹកផ្លែឈើនិងបន្លែល្អបំផុតសម្រាប់បណ្តេញជាតិពុល និងជាតិខ្លាញ់ពីរាងកាយ។
បន្សំខាងក្រោមនេះគួរតែផ្សំតាមរូបមន្ត ២:១ (ទឹកបន្លែផ្លែឈើ ២ ភាគ និងទឹកកក ១ ភាគ)
បន្សំទឹកផ្លែឈើល្អបំផុត៖
- ប៉ោម និង សារី
- ប៉ោម សារី និងម្នាស់
- ក្រូចពោធិ៍សាត់ និង ទំពាំងបាយជូរ
- ប៉ោម និង ឪឡឹក
បន្សំទឹកបន្លែបៃតងល្អបំផុត៖
- ស្ពៃចិន (Celery) ស្ពៃស្ពីណាច់ (Spinach) ប៉េងបោះ និងម្អម
- ត្រសក់ ជីរវ៉ាន់ស៊ុយ ស្ពៃចិន (Celery) និងខ្ញី
- ស្ពៃចិន (Celery) ស្ពៃស្ពីណាច់ (Spinach) ស្ពៃក្តោប ម្អម និងក្រូចឆ្មា
- ស្ពៃចិន (Celery) ស្ពៃក្រញាញ់ ប៉េងប៉ោះ ខ្ទឹមស និងស្លឹកដង្កៀមក្តាមផ្អែម
- ស្ពៃស្ពីណាច់ (Spinach) ប៉េងប៉ោះ ខ្ទឹមស ខ្ញី និងម្ទេសហុយ
បន្សំទឹកបន្លែបៃតង និងផ្លែឈើល្អបំផុត៖
- ប៉ោមបៃតង ស្ត្របឺរី ត្រសក់ ស្ពៃក្រញាញ់ និងជីរអង្កាម
- ផ្លែប្លូបឺរី ឬបឺរខៀវ (Blueberry) តាំងអោ ស្ពៃក្តោប ត្រសក់ និងជីរអង្កាម
- ម្នាស់ ឪឡឹក ស្វាយទុំ និង ម្ទេសហាវ៉ៃសំបកពណ៌ទឹកក្រូច
- ម្នាស់ ក្រូចពោធិ៍សាត់ ឪឡឹក ស្ពៃស្ពីណាច់ និងម្ទេសហុយ
- ក្រូចពោធិ៍សាត់ ក្រូចឆ្មា និងខ្ញី
លោកអ្នកអាចផ្សំរបស់ទាំងអស់នេះផឹកនៅផ្ទះបានគ្រប់ពេលវេលា ដើម្បីកម្ចាត់ជាតិពុលនិងជាតិខ្លាញ់ពីក្នុងខ្លួន។ ហើយត្រូវចាំនូវរូបមន្ត ២:១ គឺទឹកបន្លែ ឬផ្លែឈើ ២ ភាគ និងទឹកកក ១ ភាគ៕
ប្រភពអត្ថបទ៖ freedomnewskh.com
មតិយោបល់
-
ថ្មីៗ1 year ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
បែបផែនជីវិត3 months ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
បែបផែនជីវិត1 year ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង2 years ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង6 months ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
គួរដឹង3 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
គួរដឹង8 months ago
តោះ! សូមមកដឹងទាំងអស់គ្នា តើរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី “ឆ្នាំកុរ” មានអ្វីខ្លះ?