ពិសេសណាស់ ! វេបសាយនេះបង្រៀនហ្វ្រី បើលោកអ្នកចង់ចេះរកស៊ីលើ Instagram
Connect with us

គួរដឹង

ពិសេសណាស់ ! វេបសាយនេះបង្រៀនហ្វ្រី បើលោកអ្នកចង់ចេះរកស៊ីលើ Instagram

Instagram ជាបណ្ដាញសង្គមយក្សមួយដែលសព្វថ្ងៃនេះក៏មានអ្នកប្រើប្រាស់មិនក្រោម​១ពាន់លាននាក់នោះទេ ក្នុង​នោះដែរ​នៅកម្ពុជាយើង​ចំនួនអ្នកលេងបណ្ដាញសង្គមមួយនេះក៏កើនឡើង​ជាលំដាប់ផងដែរ។

ហេតុនេះហើយម្ចាស់អាជីវកម្មមួយចំនួនគួរ​តែស្រវេស្រវ៉ាចាប់ឱកាស​ដ៏ល្អ​នេះ ឈានជើង​ឡើង​លើបណ្ដាញសង្គ​ម​ Instagram ដើម្បី​ពង្រីកខ្លួន ក៏ដូចជាស្វែង​រកអតិថិជនបន្ថែម។ ជាមួយគ្នា​នេះដែរ ​ការចូលទៅកាន់ផ្លេតហ្វមថ្មីក៏មិនស្រួលប៉ុន្មានដែរសម្រាប់អាជីវកម្ម​មួយចំនួន ដោយត្រូវ​រៀនច្រើនពីវា។ ដោយមើលឃើញដូច្នេះ Instagram បានបង្កើត​នូវ​ផ្លេតហ្វមមួយសម្រាប់អ្នកទាំងអស់គ្នា​អាច​ស្វែង​យល់បន្ថែមក៏ដូចជា​រៀន​បាន​។

ដំបូង​ឡើយអ្នកទាំងអស់គ្នាអាចចូលទៅកាន់ វេបសាយ https://business.instagram.com ដោយនៅលើវេបសាយមួយនេះ Instagram បានរៀបចំរួចស្រេច​នូវ​រឿង​ដែលអ្នកត្រូវ​ដឹង​ក្នុងការ​ឡើង​មករកស៊ីនៅលើផ្លេតហ្វមខ្លួន។

ក្រៅពីនេះបើអ្នកទាំងអស់គ្នា​ចូលទៅកាន់ ​Blog របស់ Instagram មានអត្ថបទល្អជាច្រើន​ក្នុងការ​កសាង​យីហោ​នៅលើ Instagram ដោយអត្ថបទទាំងនោះសុទ្ធ​តែ​ទាន់ពេលវេលា​។

អ៊ីចឹង​បើសល់ពេលទំនេរគួរតែស្វែង​យល់បន្ថែមពីរបៀបក្នុងការ​លក់នៅលើផ្លេតហ្វមមួយនេះ​ ដើម្បីដើរឱ្យទាន់គូរប្រកួតប្រជែង៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ប្រភពអត្ថបទ៖ www.business-cambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK