ហេតុផលដែលអ្នកគួរស្រលាញ់ "ការបរាជ័យ"
Connect with us

បែបផែនជីវិត

ហេតុផលដែលអ្នកគួរស្រលាញ់ “ការបរាជ័យ”

តើមានមនុស្សប៉ុន្មាននាក់ដែលស្រលាញ់ការបរាជ័យនោះ? មានតិចណាស់មែនទេ? ហើយវាក៏ពិបាកជឿដែរ នៅពេលអ្នកឮនរណានាក់និយាយថា គេសប្បាយចិត្តនឹងភាពបរាជ័យរបស់គេនោះ។

ព្រោះថា ការបរាជ័យ ជាកាឈឺចាប់ ការព្រួយបារម្មណ៏ និងការបាក់ទឹកចិត្ត ហើយព្រមទាំងនាំមកនូវភាពអាម៉ាសនៅពីមុខមនុស្សជុំវិញខ្លួនថែមទៀតផង។ ប៉ុន្តែអ្នកក៏គួរតែស្រលាញ់ភាពបរាជ័យរបស់អ្នកផងដែរ ព្រោះថាការបរាជ័យនឹងធ្វើឲ្យអ្នកទទួលបានមេរៀនដ៏សែនឈឺចាប់ ដ៏សែនអាម៉ាស និងដ៏សែនវេទនា។ ហើយនេះជាហេតុផល ៣ យ៉ាងដែលអ្នកគួរតែស្រលាញ់ការបរាជ័យរបស់អ្នក៖

១. វាអាចជួយអ្នកឲ្យចេះវិភាគលើភាពបរាជ័យ និងភាពជោគជ័យ៖ 

ដើម្បីឱ្យដឹងថារឿងដែលអ្នកកំពុងធ្វើមានបញ្ហាអ្វីខ្លះ និង ហេតុផលអ្វីខ្លះដែលបណ្តាលឱ្យអ្នកចាប់ផ្តើមធ្វើវា។ ដូចនេះ អ្នកគួរតែយកភាពបរាជ័យរបស់អ្នកមកវិភាគឡើងវិញ និង ចេះថ្លឹងថ្លែងថាបញ្ហាដែលកំពុងកើតឡើង និងបញ្ហាដែលនឹងអាចកើតឡើងនៅថ្ងៃខាងមុខគួរដោះស្រាយបែបណា និងគួររៀបចំផែនការបែបណាដើម្បីបង្ការ។ នៅពេលនោះ អ្នកនឹងដឹងថា អ្នកបានធ្វើអ្វីខ្លះ ហើយអ្នកនឹងចាប់ផ្តើមធ្វើកិច្ចការរបស់អ្នកឲ្យបានត្រឹមត្រូវឡើងវិញ។

២. យល់ពីប្រព័ន្ធនៃភាពបរាជ័យ៖​ 

នៅពេលអ្នកធ្វើការវិភាគរួចហើយ អ្នកត្រូវតែយល់ឱ្យច្បាស់ពីភាពបរាជ័យនោះឲ្យកាន់តែខ្លាំងជាងមុនទៅទៀត។ ហើយអ្នកក៏ត្រូវតែដឹងថា វាជាផ្នែកមួយនៃជីវិតរបស់អ្នកផងដែរ ព្រោះអ្នកមិនអាចគេចវេសពីវាបាននោះទេ។ ភាពបរាជ័យវាជាជំហានមួយ ដែលជួយនាំអ្នកទៅកាន់ភាពជោគជ័យ។ អ្នកត្រូវតែទាញយកបទពិសោធន៍ និងមេរៀននៃការបរាជ័យរបស់អ្នក ដើម្បីយកវាមកអភិវឌ្ឍខ្លួនអ្នក ក៏ដូចជាផែនការរបស់អ្នកផងដែរ។

៣. វាជាមេរៀនដែលគ្មានសាលាណាអាចបង្រៀនអ្នក៖ 

ដើម្បីរៀនពីការបរាជ័យ អ្នកត្រូវតែមានឥរិយាបទវិជ្ជមានចំពោះពួកវា និងចំពោះខ្លួនឯង។ នោះ ពេលនោះអ្នកនឹងដឹងថា អ្វីដែលអាចដំណើរការជាមួយអ្នកបាន និងអ្វីដែលមិនអាចដំណើរការជាមួយអ្នកបានហើយ។ អ្នកនឹងបានយល់ដឹងពីមធ្យោបាយខុសៗគ្នា មុននឹងបន្តជំហានទៅរកគោលដៅផ្សេងទៀតរបស់អ្នក។ ហើយអ្នកក៏នឹងទទួលបានវិធីសាស្រ្តផ្សេងៗជាច្រើនទៀតដើម្បីទទួលបានជោគជ័យផងដែរ៕

 អត្ថបទដោយ៖ ប៊ុនហ៊ាង

ប្រភពអត្ថបទ៖ business-record.com

មតិយោបល់

ពីនេះពីនោះ53 mins ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ1 hour ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ19 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK