សុភាសិតអប់រំចំនួន ១០ របស់​ក្រិកបង្កប់នូវតម្លៃ​ដ៏មានន័យក្នុងជីវិតរស់នៅ
Connect with us

បែបផែនជីវិត

សុភាសិតអប់រំចំនួន ១០ របស់​ក្រិកបង្កប់នូវតម្លៃ​ដ៏មានន័យក្នុងជីវិតរស់នៅ

ក្រិក​មាន​សុភាសិត​មួយ​ថា «មនុស្ស​គឺជា​អ្នក​វាស់វែង​នូវ​រាល់​អ្វីៗ​ទាំងអស់។» សម្ដី​នេះ​បង្កប់​នូវ​អត្ថន័យ​ថា​អ្វីៗ​អាស្រ័យ​នៅ​លើ​ការ​គិត​របស់​មនុស្ស​ប៉ុណ្ណោះ។ គ្មាន​អ្វីមួយ​ដែល​នៅ​ដាច់​ដោយ​ឡែក​តែ​ឯង​នោះ​ទេ។ អ្វីៗ​អាច​កើតឡើង​បាន​ដោយ​អាស្រ័យ​គ្នា​ទៅវិញទៅមក។ ប្រៀប​ដូចជា​ពាក្យ​មួយ​ដែល​ទាល់តែ​ត្រូវការ​បរិបទ​ទើប​អាច​បង្ហាញ​ពី​អត្ថន័យ​របស់​វា​ជាក់លាក់​បាន បើ​មាន​តែ​វា​តែ​ឯង នោះ​អ្នក​ស្ដាប់​ឬ​អ្នក​អាន​មិន​អាច​ដឹង​ថា​យើង​ចង់​និយាយ​ពី​អ្វី​នោះ​ទេ។ អ្នក​ថា​មនុស្ស​នេះ​មិន​ស្អាត ការ​ដែល​អ្នក​ដឹង​ថា​គាត់​មិន​ស្អាត ទាល់តែ​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ដែល​ស្អាត​ជាង​គាត់។ អ្វីៗ​ទាំងអស់ បើ​យើង​មិន​យក​វា​មក​វាស់វែង​និង​ប្រៀបធៀប​គ្នា​នោះ​ទេ នោះ​វា​ក៏​មិន​មាន​អត្ថន័យ​អ្វី​នោះ​ដែរ។ វា​គ្រាន់តែ​ជា​វា ទៅ​តាម​ធម្មជាតិ​របស់​វា។


ខាងក្រោម​នេះ​គឺជា​សុភាសិត​ចំនួន​១០​របស់​ក្រិក ដែល​បង្កប់​ទៅ​ដោយ​គតិ​ជ្រាលជ្រៅ:

«ការ​បោកបញ្ឆោត​ដ៏​ធ្ងន់ធ្ងរ​បំផុត​គឺជា​បោកបញ្ឆោត​ខ្លួនឯង។»

«រឿង​ដែល​ពិបាក​បំផុត​នៅ​ក្នុង​ជីវិត​គឺជា​ការ​យល់​ពី​ខ្លួនឯង។»

«មនុស្ស​គឺជា​អ្នក​វាស់វែង​នូវ​រាល់​អ្វីៗ​ទាំងអស់។»

«ជីវិត​គឺជា​ការ​ពន្លា​ចេញ ហើយ​បើ​កាលណា​យើង​កាន់តែ​ធ្វើ​ដំណើរ នោះ​យើង​នឹង​យល់​ពី​ការ​ពិត​បាន​កាន់តែ​ច្រើន។ យល់​ពី​អ្វី​ដែល​នៅ​ចំពោះ​មុខ​ទ្វារ​របស់​យើង គឺជា​ការ​ត្រៀម​ខ្លួន​ដ៏​ល្អ​បំផុត​ក្នុង​ការ​យល់​ពី​អ្វី​ដែល​នៅ​ខាងមុខ​យើង។»

) «កុំ​បំផ្លាញ​នូវ​អ្វី​ដែល​អ្នក​មាន​ដោយ​ការ​ចង់​បាន​អ្វី​ដែល​អ្នក​មិន​មាន។»

) «គ្មាន​អ្វីមួយ​នៅ​ក្នុង​រឿងរ៉ាវ​របស់​មនុស្ស​ដែល​មាន​តម្លៃ​នឹង​មាន​ចិត្ត​ជ្រួលច្របល់​អន្ទះសា​ខ្លាំង​នោះ​ឡើយ។»

«ថាមពល​នៃ​ចិត្ត​គឺជា​ថាមពល​នៃ​ជីវិត។»

«បញ្ញា​ពិត​ប្រាកដ​មក​រក​យើង​ម្នាក់ៗ​នៅ​ពេល​យើង​ចាប់ផ្ដើម​ដឹង​ថា​តើ​យើង​យល់​តិចតួច​ប៉ុណ្ណា​ពី​ជីវិត ពី​ខ្លួនឯង និង​ពិភពលោក​នៅ​ជុំវិញ​ខ្លួន​យើង។»

) «ភាព​រីករាយ​នៅ​ក្នុង​ការងារ​នាំ​មក​នូវ​ភាព​ល្អឥតខ្ចោះ​នៅ​ក្នុង​កិច្ចការ។»

១០) «ទុក្ខវេទនា​ក្លាយ​ជា​ស្រស់​ស្អាត​នៅ​ពេល​មនុស្ស​ម្នាក់​អត់ធន់​នឹង​គ្រោះ​ជាមួយ​នឹង​ភាព​រីករាយ ដែល​មិនមែន​តាមរយៈ​ការ​មិន​មាន​សតិ​ដឹង​អ្វី​នោះ​ទេ តែ​តាមរយៈ​ភាព​អស្ចារ្យ​នៃ​ចិត្ត។»

ប្រភពអត្ថបទ៖ www.bizkhmer.com

មតិយោបល់

ពីនេះពីនោះ18 mins ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ2 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ4 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត4 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ7 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK