អ្នកគ្រូវ័យក្មេងម្នាក់ សម្តែងការមិនពេញចិត្តចំពោះការដាក់រូបតារាកូរ៉េលើគ្របសៀវភៅសិស្សសិក្សា ប៉ុន្តែគួរជំនួសដោយរូបដែលមានតម្លៃអប់រំ
Connect with us

ថ្មីៗ

អ្នកគ្រូវ័យក្មេងម្នាក់ សម្តែងការមិនពេញចិត្តចំពោះការដាក់រូបតារាកូរ៉េលើគ្របសៀវភៅសិស្សសិក្សា ប៉ុន្តែគួរជំនួសដោយរូបដែលមានតម្លៃអប់រំ

អ្នកគ្រូវ័យក្មេងម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Yok Punleu បានសរសេរអត្ថបទខ្លីមួយ ដោយមានការមិនសូវសប្បាយចិត្តដោយសារតែឃើញគំរបសៀវភៅសម្រាប់សិស្សសរសេរដែលមានរូបតារាកូរ៉េ។ អ្នកគ្រូវ័យក្មេងបានប្រាប់នៅក្នុងអត្ថបទដដែលថា គាត់ចង់ឲ្យគ្របសៀវភៅដាក់រូបភាពណាដែលមានប្រយោជន៍ និងមិនប៉ះពាល់អារម្មណ៍សិស្សក្នុងការសិក្សា។ សុំប្រិយមិត្តអានសម្រង់អត្ថបទខ្លីរបស់គាត់ទាំងអស់គ្នា៖

“សៀវភៅ ជាសម្ភារៈសម្រាប់បម្រេីឱ្យការរៀនសូត្ររបស់សិស្ស និស្សិតទូទាំងប្រទេសនីមួយៗ។ រូបភាពដែលដាក់នៅលេីក្របសៀវភៅក៏គួរតែជារូបភាពដែលមានប្រយោជន៍និងមានតម្លៃគ្រប់គ្រាន់សម្រាប់ការទាញយកចំណេះដឹង ឬយ៉ាងហោចណាស់វាមិនបណ្តាលឱ្យមានការប៉ះពាល់សម្រាប់ការរៀនសូត្ររបស់សិស្ស ។

ក្នុងនាមនាងខ្ញុំជាគ្រូបង្រៀនម្នាក់ នាងខ្ញុំសូមមិនគាំទ្រចំពោះការដាក់រូបភាពនៅលេីក្របសៀវភៅទាំងឡាយណា ដែលប៉ះពាល់ដល់អារម្មណ៍សិស្ស ដែលកាន់តែធ្វេីឱ្យសិស្សមានការងប់ងល់ ឈ្លក់វង្វេងកាន់តែខ្លាំង ។​ដូច្នេះ សូមបងប្អូនអាជីវករមេត្តាគិតឡេីងវិញម្តងទៀតចំពោះបញ្ហានេះ។​សូមចែករំលែកបន្ត” តើប្រិយមិត្តយល់យ៉ាងណាដែរ សុំបញ្ចេញយោបល់នៅខាងក្រោមអត្ថបទទាំងអស់គ្នា៕

 ប្រភព៖ ហ្វេសប៊ុក

មតិយោបល់

ពីនេះពីនោះ9 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ10 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង11 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង15 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK