​គន្លឹះល្អៗ ៤ ចំនុចអនុវត្តកុំឱ្យចង់មីញ៉ូបភ្នែកពេលលេង​ទូរសព្ទ​ច្រើន!
Connect with us

គួរដឹង

​គន្លឹះល្អៗ ៤ ចំនុចអនុវត្តកុំឱ្យចង់មីញ៉ូបភ្នែកពេលលេង​ទូរសព្ទ​ច្រើន!

ដោយសារ​តែ​សម័យ​បច្ចុប្បន្ន​ជា​សម័យ​នៃ​គ្រឿង​អេឡិចត្រូនិក​ទំនើប ដូចនេះ​មិនថា​មនុស្ស​ដើរ​ដល់​ណា​ទេ គេ​តែងតែ​កាន់​ទូរសព្ទ​ដៃ​គេ​ដើម្បី​លេង។ តើ​អ្នក​ដឹង​ទេ​ថា​វា​អាច​ធ្វើ​ឱ្យ​ខូច​ភ្នែក​អ្នក​បាន​នោះ?

ខាងក្រោម​នេះ​ជាការ​ណែនាំ​វិធី​ ដែល​អាច​ជួយ​ដល់​ភ្នែក​អ្នក​៖

  • អ្នក​អាច​មើល​រុក្ខជាតិ​បៃតង​ដែល​នៅ​ឆ្ងាយ​ពី​អ្នក​ប្រហែល ១០ម៉ែត្រ​ក្នុង​រយៈពេល ២៥ វិនាទី។ ក្រោយ​ពេល​ដែល​អ្នក​មើល​រួច អ្នក​នឹង​មាន​អារម្មណ៍​ថា ភ្នែក​អ្នក​ប្រសើរ​ជាង​មុន។
  • មិន​ត្រូវ​ឧស្សាហ៍​បិទ​ភ្នែក​ឬ​ព្រិច​ភ្នែក​ញឹក​ពេក​ទេ នៅ​ពេល​ដែល​ភ្នែក​អ្នក​នឿយ​ហត់ ព្រោះ​បិទ និង​ព្រិច​ច្រើន​ដង នោះ​សុខភាព​ភ្នែក​របស់​អ្នក​នឹង​អន់​ទៅ​ៗ​ជា​មិន​ខាន​ឡើយ

  • អ្នក​អាច​ក្រឡឹង​ភ្នែក​ចុះ​ឡើង ដូចជា​ដំបូង​ត្រូវ​ចាប់​ពី​លើ បន្ទាប់​មក​ទម្លាក់​ភ្នែក​មក​ខាង​ឆ្វេង ហើយ​ទម្លាក់​ចុះក្រោម បន្ទាប់​មក​ទៀត​ទើប​សម្លឹង​ទៅ​ខាង​ស្តាំ ធ្វើ​ចលនា​ទាំង​នេះ ៩ដង។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​ធ្វើឲ្យ​ភ្នែក​អ្នក​ឆាប់​ភ្លឺ​ជាង​មុន។
  • អ្នក​អាច​ធ្វើ​ឱ្យ​ភ្នែក​អ្នក​ដក​ដង្ហើម​បាន​ដោយ​រក​កន្លែង​ដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ហើយ​អង្គុយ​ចុះ បន្ទាប់​មក​អ្នក​ត្រូវ​ដកដង្ហើម​ឱ្យ​វែង ព្រម​ទាំង​បើក​ភ្នែក​ឱ្យ​ធំ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​ទាំង​នោះ​ចូល។ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​បន្ធូរ​ខ្យល់​ចេញ​មក​វិញ​ដោយ​ចាប់ផ្ដើម​បិទ​ភ្នែក​ឱ្យ​កាន់​តែ​តូច​ទៅ​ៗ។ អ្នកត្រូវអនុវត្តចលនានេះចំនួន៩ដងក្នុងមួយថ្ងៃ នោះ​ភ្នែក​អ្នក​នឹង​មាន​សុខភាព​ល្អ​ណាស់៕

ប្រភពអត្ថបទ៖ news.sabay.com.kh

មតិយោបល់

ពីនេះពីនោះ17 mins ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ2 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ4 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត4 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ7 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK