គួរដឹង
គួរស្វែងយល់! យុទ្ធសាស្រ្ត ៣ កូរ៉េខាងត្បូង ប្រែក្លាយប្រជាជនក្រីក្រ ទៅជាសហគ្រិនពូកែៗយ៉ាងឆាប់រហ័ស

ប្រទេសកូរ៉េខាងត្បូងជាអតីតប្រទេសរងគ្រោះដោយសារ មហន្តរាយនៃភ្លើងសង្រ្គាមរវាងបងប្អូនអស់រយៈពេលជាច្រើនឆ្នាំ។ ការបែកបាក់ ព្រាត់ប្រាស់ និងការអត់ឃ្លាន បានធ្វើឲ្យប្រជាជនកូរ៉េខាងត្បូងទាំងមូល តស៊ូទ្រាំរស់ទាំងក្តីឈឺចាប់ខ្លោចផ្សារ តាមការសុំជំនួយសង្គ្រោះបន្ទាន់ពីបរទេសតែប៉ុណ្ណោះ។
ទោះបីជាយ៉ាង ការរស់នៅដោយក្តីសង្ឃឹមនិងការតស៊ូ បានជួយឲ្យប្រជាជនកូរ៉េអាចគេចចេញពីភាពលំបាកបន្តិចម្តងៗដោយសារការអនុវត្ត នៅយុទ្ធសាស្រ្ត ៣នៃគោលនយោបាយមួយដែលមានឈ្មោះថា ចលនាសេម៉ុល។
ចលនានេះបានធ្វើឲ្យប្រទេសកូរ៉េខាងត្បូងរកឃើញនូវអំណាចដ៏ខ្លាំងក្លាពីក្នុងខ្លួនរបស់ពួកគេម្នាក់ៗ ដែលអាចជួយពួកគេគេចចេញពីភាពក្រីក្របាន។ពីប្រទេសដែលធ្លាប់តែរស់ពឹងលើជំនួយរបស់បរទេស រហូតអាចមានសមត្ថភាពជួយប្រទេសខ្លួនក្លាយជាមហាអំណាចសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដោយប្រើពេលមិនដល់៣០ឆ្នាំផង។ យុទ្ធសាស្រ្តទាំង ៣នោះរួមមាន៖
១. ការឧស្សាព្យាយាម៖ ភាពអត់ឃ្លាននិងការឈឺចាប់បានជម្រុញឲ្យរដ្ឋាភិបាលក៏ដូចជាប្រជាជនទាំងមូលមានស្មារតីភ្ងាក់រលឹកថា គ្មានអ្វីបានមកដោយគ្មានការព្យាយាមនោះឡើយ។ ដោយសារស្មារតីនេះ បានធ្វើឲ្យពួកគេខិតខំប្រឹងប្រែងធ្វើការគ្រប់ៗគ្នាជារៀងរាល់ថ្ងៃ ដើម្បីជាការដោះដូរជាមួយអាហារមួយពេល។ ស្មារតីធ្វើការទើបបានរង្វាន់ បានជ្រាបចូលក្នុងក្រអៅបោះដូងនៃជាជនបន្តិចម្តងៗរហូតធ្វើឲ្យពួកគេខិតខំធ្វើការអស់ពីកាយចិត្តដោយមិនគិតនឿយហត់។
២.ជួយខ្លួនឯង៖ យុទ្ធសាស្រ្តនេះបានធ្វើឲ្យពួកគេដឹងថា ក្រៅពីការប្រើកម្លាំងដើម្បីធ្វើការតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយដាច់ខាតត្រូវតែមានបញ្ញាផងដែរ។ ដើម្បីអាចជួយខ្លួនឯងចេញពីភាពល្ងង់ខ្លៅ ចេញពីភាពក្រីក្រ ធនធានមនុស្សរបស់កូរ៉េខាងត្បូងត្រូវតែរៀន រៀនដើម្បីបង្កើនការគិតពិចារណា និងដើម្បីបង្កើតភាពម្ចាស់ការលើខ្លួនឯងផ្សេងទៀត។ ស្មារតីជួយខ្លួនឯងនេះបានធ្វើឲ្យរាជរដ្ឋាភិបាលកូរ៉េខាងត្បូងនិងប្រជាជនទាំងមូលមានស្មារតីសាមគ្គីគ្នាជួយគ្នាទៅវិញទៅមក ដោយខិតខំធ្វើការផងរៀនផងទាំងយប់ទាំងថ្ងៃ ប្រកបដោយក្តីសង្ឃឹមនិងស្នាមញញឹម។
៣.សហប្រតិបត្តិការ៖ ប្រទេសនេះមិនសូវមានធនធម្មជាតិច្រើនដើម្បីធ្វើការប្រកួតប្រជែងលើឆាកអន្តជាតិឡើយ តែប្រទេសនេះសម្បូរទៅដោយធនធានមនុស្សមានចំណេះដឹងនិងសមត្ថភាពច្រើនឥតខ្វះ។ភាពមិនអត្មានិយមរបស់ប្រជាជនកូរ៉េខាងត្បូងបានធ្វើឲ្យពួកគេម្នាក់ៗសុខចិត្តបោះបង់ក្តីសុខនិងផលប្រយោជន៍ផ្ទាល់ខ្លួនចោល ហើយងាកមកចូលរួមជួយគ្នាបង្កើតនូវកម្លាំងសរុបរបស់ប្រទេស ខិតខំកសាងអាណាចក្រសេដ្ឋកិច្ចបានយ៉ាងច្រើនសម្បូរបែបដែលមិននឹកស្មានដល់ រហូតអាចជួយឲ្យប្រទេសនេះគេចផុតពីភាពក្រីក្រ ក្លាយជាប្រទេសមានមុខនៅលើឆាកអន្តរជាតិពោលពេញដោយមោទនភាពនិងឧត្តមភាព៕
អត្ថបទដោយ៖ សម្បត្តិ សុខឡាង
ប្រភពអត្ថបទ៖ www.business-cambodia.com
មតិយោបល់
-
ថ្មីៗ1 year ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
បែបផែនជីវិត2 months ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
បែបផែនជីវិត1 year ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង2 years ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង6 months ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
គួរដឹង3 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
គួរដឹង8 months ago
តោះ! សូមមកដឹងទាំងអស់គ្នា តើរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី “ឆ្នាំកុរ” មានអ្វីខ្លះ?