គួរដឹង ! នៅថ្ងៃមុខទំនិញ ២ មុខនេះនឹងរកលុយបានច្រើនជាងគេនៅក្នុងទីផ្សារស្រុកខ្មែរ
Connect with us

គួរដឹង

គួរដឹង ! នៅថ្ងៃមុខទំនិញ ២ មុខនេះនឹងរកលុយបានច្រើនជាងគេនៅក្នុងទីផ្សារស្រុកខ្មែរ

អ្នកលក់មានច្រើនទម្រង់នៅក្នុងស្រុកខ្មែរបច្ចុប្បន្ន មានអ្នកលក់រាយ អ្នកបោះដុំ អ្នកលក់អនឡាញ ឬអ្នកលក់ផ្ទាល់ជាមួយអតិថិជន ជាដើម តែបើមើលពីនិន្នាការសង្គមវិញ អាជីវកម្មលក់រាយគឺជាលំហូរលុយធំជាងគេមួយនៅក្នុងស្រុកខ្មែរ ពោលគឺមនុស្សគ្រប់គ្នាត្រូវការទំនិញលក់រាយជារឿងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។ ពេលនេះ Business Cambodia សូមបង្ហាញពីអ្នកលក់ពីប្រភេទ ដែលរកចំណូលបានខ្ពស់ជាងគេបំផុត ពីការលក់រាយក្នុងសតវត្សទី ២១ នេះ។ 

១. អ្នកលក់ក្នុងវិស័យ E- Commerce

បើយើងក្រឡេកមកមើល ការលក់បែប E- Commerce នៅក្នុងប្រទេសកម្ពុជាហាក់បីដូចជាមិនទាន់រីកចម្រើនខ្លាំងមួយនោះទេ ដោយសារតែនៅការបញ្ផាទិញមួយនេះមិនទាន់មានភាពទូលំទូលាយខ្លាំងនៅឡើយទេ តែអនាគតទៅវិស័យលក់តាមបច្ចេកវិទ្យា E- Commerce នឹងក្លាយជាអាជីពដែលរកចំណូលបានច្រើនជាងគេនៅក្នុងស្រុកខ្មែរ ដោយផ្អែកលើកំពនើននៃអ្នកប្រើប្រាស់បច្ចេកវិទ្យា និងទំនោរនៃការបញ្ជទិញតាមអនឡាញនៅកម្ពុជា។ 

តែបើងាកមកមើលវិស័យលក់រាយនៅក្នុងប្រទេសចិនវិញគឺកំពុងតែពុះកញ្ជ្រោលខ្លាំង តួយ៉ាងដូចជាក្រុមហ៊ុន Alibaba ដែលជាទទួលការបញ្ជាទិញហើយក្រុមហ៊ុនមួយកំពុងតែទទួលបានជោគជ័យពីការបញ្ផាទិញតាមទូរស័ព្ទ​ ឬតាមប្រព័ន្ធអ៊ីនធឺណេតផ្សេងៗមួយចំនួន ជាពិសេសក្រុមហ៊ុនមួយនេះកំពុងតែសំងំកើបលុយបានជាង ៤៩៨ លានដុល្លារក្នុងមួយឆ្នាំពីការលក់រាយនៅប្រទេសចិន។

២.អ្នកលក់ Franchise Mart

ប្រព័ន្ធ Franchise Mart ជាមធ្យោបាយលក់រាយមួយ ដែលអាចធ្វើអោយប្រទេសថៃរកចំណូលបានជាង ១៣០ លានដុល្លារ។ តែបើងាកមើលក្នុងប្រទេសកម្ពុជាមាន Mart ច្រើនគួរសមកំពុងតែបង្ហាញវត្តមាន តែក៏មិនទាន់ជោគជ័យខ្លាំងទេដោយសារតែ Mart មួយចំនួនមិនសូវមានផលិតផលគ្រប់ប្រភេទដែលអាចតម្រូវចិត្តអតិថិជនបាន និងមួយវិញទៀតមិនសូវមានអ្នកផ្គត់ផ្គង់ស្របតាមតម្លៃ និងតម្រូវការទីផ្សារ ។

នៅក្នុងប្រទេសថៃ Mart 7-Eleven ជាម៉ាតលក់រាយមានសាខាប្រមាណជា ៨,១២៧ ហាង នៅក្នុងប្រទេសថៃ និងមានជាង ៦ ម៉ឺនសាខានៅទូទាំង ១៧ ប្រទេសនៅក្នុងពិភពលោក ដែលយីហោមួយនេះក្លាយជាយីហោលក់រាយធំបំផុតនៅក្នងទ្វីបអាស៊ី។ 

ជារួមមក​ មធ្យាបាយទាំងពីនេះមិនទាន់មាននៅក្នុងប្រទេសកម្ពុជានោះទេ ដែលសហគ្រិនជំនាន់ថ្មីគួរគិតពិចារណារឿងនេះដើម្បីយកមកអនុវត្តធ្វើវាដើម្បីអោយទីផ្សារកម្ពុជាកាន់តែមានភាពទូលំទូលាយ នឹងរីកចម្រើនតាមរយៈផលិតផលលក់រាយនៅក្នុងស្រុកខ្មែរ៕

ប្រភពអត្ថបទ៖ www.business-cambodia

មតិយោបល់

ពីនេះពីនោះ4 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង16 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង16 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ17 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ21 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK