​នោះ! ប្រទេសយក្សសេដ្ឋកិច្ចទាំង ៥ រួមគ្នាប្រកាសជំហរប្រឆាំង គោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់ Donald Trump
Connect with us

អន្តរជាតិ

​នោះ! ប្រទេសយក្សសេដ្ឋកិច្ចទាំង ៥ រួមគ្នាប្រកាសជំហរប្រឆាំង គោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់ Donald Trump

ភ្នំ​ពេញ​៖ ប្លុក​ពាណិជ្ជកម្ម​ BRICS​ រួមមាន​ប្រទេស​ប្រេស៊ីល​ រុស្ស៊ី​ ឥណ្ឌា​ ចិន​ និង​អាហ្វ្រិក​ខាងត្បូង​បាន​ប្តេជ្ញា​ចិត្ត​ប្រឆាំង​នឹង​គោលនយោបាយ​ពាណិជ្ជកម្ម​គាំពារ​និយម​របស់​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ នៅក្នុង​កិច្ចប្រជុំ​កំពូល​ BRICS​ ដែល​បាន​ធ្វើឡើង​នៅ​ប្រេស៊ីល​នៅ​សប្តាហ៍​នេះ​។

ប្លុក​ពាណិជ្ជកម្ម​ BRICS​ តំណាង​ឱ្យ​ ៤០​ ភាគរយ​នៃ​ប្រជាជន​ពិភពលោក​ ២៣​ ភាគរយ​នៃ​ផលិតផល​សរុប​របស់​ពិភពលោក​ និង​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ចំនួន​ ១៨,៦​ ទ្រី​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ប្លុក​នេះ​បាន​សន្យា​ថា​នឹង​ធ្វើការ​រួមគ្នា​ និង​ប្រើប្រាស់​កម្លាំង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រួម​ដើម្បី​ប្រឆាំង​នឹងន​យោ​បាយ​ពាណិជ្ជកម្ម​ និង​ការ​គាំពារ​និយម​របស់​លោក​ Trump​ ដែល​បាន​អូសទាញ​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​ធ្លាក់ចុះ​។

សេចក្តី​ប្រកាស​ស្តី​ពី​កិច្ចប្រជុំ​កំពូល​ BRICS​ ឆ្នាំ​ ២០១៩​ បានឱ្យ​ដឹង​ថា​ “ចាប់តាំងពី​កិច្ចប្រជុំ​ចុងក្រោយ​របស់​យើង​ កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​ចុះ​ខ្សោយ​ ហើយ​ហានិភ័យ​បាន​កើនឡើង​។ ភាព​តានតឹង​ពាណិជ្ជកម្ម​ និង​ភាព​មិន​ប្រាកដប្រជា​នៃ​គោលនយោបាយ​បាន​ជះឥទ្ធិពល​ដល់​ទំនុកចិត្ត​ពាណិជ្ជកម្ម​ ការ​វិនិយោគ​ និង​កំណើន​សេដ្ឋកិច្ច​”។

សេចក្តី​ប្រកាស​ស្តី​ពី​កិច្ចប្រជុំ​កំពូល​ BRICS​ បាន​បង្ហាញថា​ “យើង​បាន​រំលឹក​ឡើងវិញ​ពីសា​រៈសំ​ខាន់​នៃ​ទីផ្សារ​បើកចំហ​ ស្ថានភាព​ពាណិជ្ជកម្ម​ និង​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​ និង​មិន​រើសអើង​ ការកែទម្រង់​រចនាសម្ព័ន្ធ​ ការប្រកួត​ប្រជែង​ប្រកបដោយ​ប្រសិទ្ធភាព​ និង​យុត្តិធម៌​ជំរុញ​ការ​វិនិយោគ​ និង​ការ​ច្នៃប្រឌិត​ ក៏ដូចជា​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​អភិវឌ្ឍ​។

យើង​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ការចូលរួម​កាន់តែ​ច្រើន​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​”។

លោក​ប្រធានាធិបតី​លោក​ស៊ី​ ជិន​ពីង​ បាន​មានប្រសាសន៍​ថា​ “ប្រទេស​អភិវឌ្ឍន៍​ ដូចជា​អាមេរិក​កំពុង​គំរាម​ សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​ជាមួយនឹង​ការ​ទាមទារ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​ និង​ធ្វើ​ឱ្យ​ខូច​គោលការណ៍​ពាណិជ្ជកម្ម​បើកចំហ​”។

សេចក្តី​អត្ថា​ធិប្បាយ​ពី​កាសែត​ Global​ Times​ របស់​ចិន​ បានឱ្យ​ដឹង​ថា​ “ឆ្នាំនេះ​មិនល្អ​សម្រាប់​ពិភពលោក​ទាំងមូល​។ ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​បង្កឡើង​ដោយ​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​ចាប់ផ្តើម​ដោយ​អាមេរិក​ប្រឆាំង​នឹង​ចិន​កំពុងតែ​រីក​រាលដាល​”។

សេចក្តី​អត្ថា​ធិប្បាយ​បាន​បន្ថែម​ថា​ “កាលពី​អតីតកាល​ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវ​ឆ្លងកាត់​លោកខាងលិច​ដើម្បី​ស្វែងយល់​ពី​ពិភពលោក​ និង​ឆ្លងកាត់​ពិភពលោក​។ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិ​ការ​ BRICS​ បាន​រំលឹក​ដល់​ ប្រជាជន​ថា​មាន​ពិភពលោក​ដ៏​ធំ​មួយ​ ក្រៅ​លោកខាងលិច​”។

លើស​ពីនេះ​ទៀត​ ប្រធានាធិបតី​រុស្ស៊ី​លោ​កវ្លា​ឌីមៀ​ ពូ​ទី​នបាន​អំពាវនាវ​ឱ្យ​សមាជិក​ប្លុក​ពាណិជ្ជកម្ម​ទាំងអស់​ប្រើ​រូបិយប័ណ្ណ​ជាតិ​ ខណៈ​ពេល​ធ្វើ​ប្រតិបត្តិ​ការ​អន្តរ​ប្លុក​ ហើយ​ពឹងផ្អែក​តិច​លើ​ប្រាក់​ដុល្លារ​អាមេរិក​។ លោក​ក៏បាន​គាំទ្រ​ដល់​ធនាគារ​អភិវឌ្ឍន៍​ថ្មី​របស់​ BRICS​ ឱ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​ជំនួស​ឱ្យ​ដុល្លារ​អាមេរិក​។

លោក​ពូ​ទីន​ បាន​មានប្រសាសន៍​ថា​ “យើង​កំពុង​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយ​បង្កើន​ចំណងទាក់ទង​ទៅវិញទៅមក​ជាមួយ​ប្រទេសក្រៅ​ដែល​ជាដំបូង​ និង​សំខាន់​បំផុត​គឺ​ដៃគូ​ BRICS​ របស់​យើង​។

នៅ​ឆ្នាំ​ ២០១៨​ ពាណិជ្ជកម្ម​របស់​យើង​ជាមួយ​ប្រទេស​ទាំង​ ៤ មានតម្លៃ​លើស​ពី​ ១២៥​ ពាន់​លាន​ដុល្លារ​”។ អង្គការ​ UNCTAD​ ដែល​ជា​ស្ថាប័ន​ដ៏​សំខាន់​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​បាន​ចេញផ្សាយ​របាយការណ៍​មួយ​កាលពី​សប្តាហ៍​មុន​ស្តី​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ក្នុងរយៈពេល​មួយឆ្នាំ​ទៅលើ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បានឱ្យ​ដឹង​ថា​ “ជម្លោះ​ពន្ធ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​គឺជា​ស្ថានភាព​ចាញ់​-ចាញ់​ សម្រាប់​ប្រទេស​ទាំងពីរ​ និង​ពិភពលោក​ទាំងមូល​ ហើយ​វា​ទំនងជា​យ៉ាប់យ៉ឺន​ ដរាបណា​មិន​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​ត្រូវ​បាន​កើតឡើង​”៕

ប្រភព៖ www.propertyarea.asia​

មតិយោបល់

ពីនេះពីនោះ8 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ9 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង11 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង14 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK