គាំទ្រ​ស្នាដៃ​ខ្មែរ​! ព្រឹត្តិការណ៍ដ៏ពិសេស! នៅ​ថ្ងៃ​២៨នេះនឹង​មាន​ការ​សម្ដែង​ល្ខោនខោល​ខ្នាត​យក្ស​នៅ​សៀមរាប
Connect with us

ថ្មីៗ

គាំទ្រ​ស្នាដៃ​ខ្មែរ​! ព្រឹត្តិការណ៍ដ៏ពិសេស! នៅ​ថ្ងៃ​២៨នេះនឹង​មាន​ការ​សម្ដែង​ល្ខោនខោល​ខ្នាត​យក្ស​នៅ​សៀមរាប

ថ្ងៃទី២៨​ ខែវិច្ឆិកា ​មាន​ការសម្តែងល្ខោនខោលខ្នាតធំនៅសៀមរាប​ ដើម្បីអបអរសាទរ​ខួប១ឆ្នាំនៃការ​ដាក់​បញ្ចូលល្ខោន​ខោលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួង វប្បធម៏ និងវិចិត្រសិល្បៈ បានបង្ហាញនូវគម្រោង​សម្តែង​ល្ខោនខោលខ្នាតធំនៅតំបន់អង្គរ ដែលការសម្តែងនេះនឹងត្រូវធ្វើឡើង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ​ដែលជាថ្ងៃគំរប់ខួប១​ឆ្នាំនៃការដាក់​បញ្ចូលល្ខោនខោល​ជាសម្បត្តិបេតិកភណ្ឌ​ពិភព​លោក។

ឯកឧត្តម ទិត ថាវរិទ្ធ បានបង្ហោះរូបភាពអមជាមួយនឹងសារយ៉ាងដូច្នេះថា៖ “ផ្ញើជូនអ្នក​គាំទ្រវប្បធម៏​ខ្មែរ អ្នកធ្វើគឺធ្វើ​ហើយ នៅ​ឡើយអ្នកគាំទ្រ ​សូមស្រឡាញ់អោយចេញពីចិត្ត កុំត្រឹមស្រែក​បន្ទរយកតែសំលេង ​ជួបគ្នានៅ​សៀមរាប ២៨ វិច្ឆិកា ២០១៩”។

ការសម្តែងល្ខោនខោល​នៅសៀមរាបនេះនឹងធ្វើឡើងរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៦ល្ងាច ចូលទស្សនា​ដោយសេរីមិនមានគិតថ្លៃអ្វីឡើយ។ ល្ខោន​ខោល​របស់​កម្ពុជា​ ​ត្រូវ​បាន​អង្គការ​យូ​ណេស្កូដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូនៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​៕

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

ពីនេះពីនោះ9 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ10 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង12 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង15 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK