ថ្មីៗ
អរគុណទឹកចិត្ត “លោកពូ ព្រហ្ម ម៉ាញ” ដើម្បីថែរក្សាកេរ្តិ៍មរតកដូនតា លោកសុខចិត្តទទួលបង្រៀនអាយ៉ៃ និងចម្រៀងភ្លេងការដោយឥតយកប្រាក់

លោក ព្រហ្ម ម៉ាញ ជាវីរសិល្បករអាយ៉ៃជើងចាស់ ល្បីល្បាញជាយូរឆ្នាំណាស់មកហើយនិងទទួលបានការគាំទ្រខ្លាំងពីមហាជនទាំងចាស់ និងក្មេង។ យ៉ាងណាមិញថ្មីៗនេះលោកពូ ក៏បានប្រកាសពីថ្នាក់បង្រៀនអាយ៉ៃ និងចម្រៀងភ្លេងការ ដល់កូនខ្មែរជំនាន់ក្រោយដោយមិនគិតថ្លៃ។
ដោយយោងតាមការសម្ភាសន៍របស់អ្នកតំណាងសមាគមសិល្បករខ្មែរ លោក ព្រហ្ម ម៉ាញ បានឲ្យដឹងថាលោកបានបើកថ្នាក់បង្រៀនអាយ៉ៃនេះចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលទីតាំងបង្រៀនស្ថិតក្នុងបុរី KC ជិតវត្តតាំងក្រសាំង អាស័យដ្ឋាន L14 បុរីKC សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់សិស្សមកពីបណ្តាខេត្តលោកក៏មានកន្លែងស្នាក់ និងបាយទឹកដោយមិនគិតថ្លៃ តែលុះត្រាតែសិស្សនោះមានការអត់ធ្មត់ក្នុងការរៀនសូត្រ។
ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “បងប្អូនខ្មែរពិតជាទទួលស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស់លោកពូ ព្រហ្ម ម៉ាញ នៅពេលដែលអត់ពីលោកពូទៅសួរថា តើបទពិសោធន៍ ជំនាញ ចំណេះដឹងទាំងអស់នេះ នឹងត្រូវបាត់បង់។ នេះជាកត្តាដែលជំរុញឲ្យលោកពូផ្ទាល់ ក៏ដូចជា សមាគមសិល្បករខ្មែរ គាំទ្រឲ្យមានសាលាបណ្ដុះបណ្ដាលបង្រៀនអាយ៉ៃ និងចំរៀងភ្លេងការដល់យុវជនជំនាន់ក្រោយ។ សូមអញ្ជើញបងប្អូនទស្សនា និងចែកចាយឲ្យបានទូលំទូលាយ ដើម្បីផ្ដល់ឱកាសដល់កូនខ្មែរ ដែលមានបំណងចង់រៀនដែលគិតថ្លៃ”៕ ចុចទីនេះដើម្បីទស្សនាវីឌីអូរ
ប្រភព៖ Khmernote TV
មតិយោបល់
-
ថ្មីៗ1 year ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
បែបផែនជីវិត2 months ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
បែបផែនជីវិត1 year ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង2 years ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង6 months ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
គួរដឹង3 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
គួរដឹង8 months ago
តោះ! សូមមកដឹងទាំងអស់គ្នា តើរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី “ឆ្នាំកុរ” មានអ្វីខ្លះ?