មកដឹងទាំងអស់គ្នា ! ពីអត្ថន័យអក្សរនៅលើសេវាអ៊ីនធឺណិត
Connect with us

គួរដឹង

មកដឹងទាំងអស់គ្នា ! ពីអត្ថន័យអក្សរនៅលើសេវាអ៊ីនធឺណិត

ពេល​បើក​អ៊ីនធឺណិត​​ក្នុង​ទូរសព្ទ​ម្តងៗ អ្នក​តែង​តែ​ឃើញ​អក្សរ 2G, 3G, 4G, G, E, H, H+ ជា​ដើម តែ​មិន​ប្រាកដ​ថា​​ ​ពួក​វា​មាន​ន័យ​​យ៉ាង​​ម៉េច​នោះ​ទេ។ ពេល​ដែល​ទៅ​តំបន់​ដាច់​ស្រយាល​​ មិន​សូវ​មាន​សេវា​ ទូរសព្ទ​ប្រិយមិត្ត​ប្រាកដ​ជា​​បង្ហាញ​អក្សរ G ឬ E មិន​ខាន​។ តើ​សេវា G, E, 3G, H និង H+ ហ្នឹង​ចង់​បាន​ន័យ​ថា​យ៉ាង​ម៉េច​ទៅ?

១. 2G

2G ឬ​ Second Generation សំដៅ​ទៅ​លើ​​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ដែល​ត្រូវ​បាន​ណែនាំ​នៅ​ប្រទេស​ហ្វាំងឡង់​ ក្នុង​ឆ្នាំ ១៩៩១។ 2G កាល​នោះ​ប្រើ​សម្រាប់​តែ​បើក​អ៊ីនធឺណិត លេង SMS និង​ MMS​ តែ​ក្នុង​ល្បឿន​យឺត​នៅ​ឡើយ ហើយ​​ 2G ភាគ​ច្រើន​បំពាក់​លើ​ទូរសព្ទ Nokia ស៊េរី​ខ្ពស់។

២. 3G 3G (Third Generation) ផ្ដល់​ទិន្នន័យ​អ៊ីនធឺណិត​លឿន​ជាង 2G ដោយ​អាច​ឱ្យ​អ្នក​បើក​វីដេអូ ឬ​ផ្ញើ​សារ​ជា​វីដេអូ​បាន។ 3G ត្រូវ​បាន​បំពាក់​លើ​ពពួក​ Smartphone បច្ចុប្បន្ន សម្រាប់​ការ​បើក​វីដេអូ ឬ​វិបសាយ​ធំៗ។

៣. 4G 4G (Fourth Generation) ជា​បច្ចេកវិទ្យា​អ៊ិនធឺណិត​មាន​ល្បឿន​ជាង​គេ​បង្អស់​ ដែល​អាច​ឱ្យ​អ្នក​បើក ​ឬ​ដោនឡូត​ចម្រៀង​និង​វីដេអូ បាន​ក្នុង​ល្បឿន​លឿន​បំផុត។ ចំណែក​ឯ 4G/LTE (LTE- Long-Term Evolution) ជា​បច្ចកវិទ្យា​អ៊ីនធឺណិត​​មាន​ល្បឿន​លឿន​ជាង 4G ធម្មតា​សព្វ​ថ្ងៃ​ទៅ​ទៀត។​​

 ៤. អក្សរ G

អក្សរ “G” តំណាង​ឱ្យ​ General Packet Radio Service (GPRS) ដែល​​​បង្ហាញ​ពី​សេវា​អ៊ីនធឺណិត​មហាសែន​យឺត​បំផុត។ វា​​ផ្តល់​ទិន្នន័យ​អ៊ីនធឺណិត​ខ្ពស់​បំផុត​ប្រហែល​ 172kbps ប៉ុណ្ណោះ។ GPRS គឺ​សំដៅ​ទៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត 2G (Second Generation) ដែល​ជា​បច្ចេកវិទ្យា​អ៊ីនធឺណិត​​​យឺត​ជាង​គេ​​។

៥. អក្សរ E

អក្សរ “E” តំណាង Enhanced Data rates for GSM Evolution (EDGE)​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា Enhanced GPRS ដែល​ជា​បច្ចេកវិទ្យា​ស្ថិត​នៅ​ចន្លោះ 2G និង 3G ដូច្នេះ​មនុស្ស​មួយ​ចំនួន​ហៅ​វា​ថា 2.5G។ សេវា​អ៊ីនធឺណិត E នេះ​នៅ​រាង​យឺត​ (វា​លឿន​ជាង​សេវា G បន្តិច) ដែល​ត្រូវ​ចំណាយ​ពេល​​យូរ ដើម្បី​ផ្ទុក (Load) វិបសាយ​ណា​មួយ។ ជា​ធម្មតា​សេវា EDGE នេះ​ផ្តល់​ទិន្នន័យ​​អ៊ីនធឺណិត​ 400kbps។

៦. អក្សរ “H

HSPA (High Speed Packet Access) ឬ​អក្សរ​កាត់ “H” ដែល​សំដៅ​ទៅ​លើ​បច្ចេកវិទ្យា​អ៊ីនធឺណិត 3G។ HSPA អាច​ផ្តល់​ទិន្នន័យ​អ៊ីនធឺណិត​រហូត​ដល់​ទៅ 7.2Mbps ។ នៅ​ពេល​ទូរសព្ទ​អ្នក​ចេញ​អក្សរ H ខណៈ​កំពុង​ភ្ជាប់​អ៊ីនធឺណិត នោះ​អ្នក​អាច​បើក​មើល​វីដេអូ​ក្នុង​ YouTube បាន​ តែ​បើ​ចង់​ដោនឡូត​ ត្រូវ​ចំណាយ​ពេល​រាង​យូរ​បន្តិច។

 ៧. អក្សរ “H+

វា​ជា​បច្ចេកវិទ្យា HSPA+ ទំនើប ដែល​មាន​ល្បឿន​លឿន​ជាង​ “H” ធម្មតា ដូច្នេះ​អ្នក​អាច​បើក​ និង​ដោនឡូត​វីដេអូ​ឬ​ចម្រៀង​បាន​យ៉ាង​លឿន​ និង​រលូន។ ធម្មតា​ H+ អាច​ផ្តល់​ទិន្នន័យ​អ៊ីនធឺណិត 21Mbps។

សញ្ញា​ផ្សេង​ទៀត​នៅ​លើ​ទូរសព្ទ 

ប្រភព៖ techwelkin

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ដកស្រង់ដោយ៖ news.sabay.com.kh

មតិយោបល់

ពីនេះពីនោះ54 mins ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ1 hour ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ19 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK