ចងចាំថា៖ សុភមង្គលពិតចាប់ផ្តើមនៅពេលដែលអ្នកសម្រេចចិត្តធ្វើជាខ្លួនឯង
Connect with us

បែបផែនជីវិត

ចងចាំថា៖ សុភមង្គលពិតចាប់ផ្តើមនៅពេលដែលអ្នកសម្រេចចិត្តធ្វើជាខ្លួនឯង

ក្តីសង្ឃឹម១% នរណាៗក៏មានបញ្ហានៅក្នុងជីវិតដែរ (បញ្ហាគ្រួសារ អំពើហិង្សា បាត់បង់មនុស្សជាទីស្រឡាញ់ បែកបាក់ស្នេហា ជំងឺផ្ទាល់ខ្លួនជាដើម…។ គ្រាន់តែទំហំនៃបញ្ហាវាខុសគ្នា ឬថាវាកើតឡើងនៅក្នុងកាលៈទេសៈមិនដូចគ្នា ហើយរបៀបនៃការតតាំងនឹងស្ថានភាពនៃបញ្ហានីមួយៗក៏ខុសៗគ្នាទៅតាមហ្នឹងដែរ។

អ្នកខ្លះក៏យកការឈឺចាប់មកធ្វើជាកម្លាំងជំរុញខ្លួនទោះបីជាវាលំបាកខ្លាំង ប៉ុន្តែអ្នកខ្លះក៏យកវាមកធ្វើជាលេស ហើយបណ្ដោយឱ្យខ្លួនឯងធ្លាក់ទឹកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ថានភាពជីវិតបែបនេះគឺយ៉ាប់យ៉ឺនទៅៗ លំបាកបន្ដិចបន្ទួចក៏ចាប់ផ្ដើមខ្ជិលប្រឹង គឺបើដួលហើយក៏បន្លំជាដេកខ្ជិលក្រោក ខ្ជិលងើបឡើងម្ដងទៀត។

អ្វីដែលគេធ្វើបានគឺស្រែកថា “ហេតុអ្វីពិភពលោកនេះតូចចង្អៀតម្ល៉េះសម្រាប់ខ្ញុំ? ហេតុអ្វីជីវិតខ្ញុំលំបាកម្ល៉េះ? ហេតុអ្វីក៏ពិភពលោកនេះអយុត្ដិធម៌ម្ល៉េះចំពោះរូបខ្ញុំ?” ប៉ុន្តែសម្រាប់មនុស្សដែលក្រោកឡើងតតាំង ឬប្រឈមមុខជាមួយបញ្ហា ចុងក្រោយគេក៏អាចក្លាយជាមនុស្សរឹងមាំ និងមានឥទ្ធិពលវិជ្ជមានសម្រាប់មនុស្សនៅជុំវិញខ្លួនគេ។ 

យើងអាចមានហេតុផលរាប់ពាន់ក្នុងការបន្ទោសពិភពលោក បន្ទោសអ្នកដទៃ បន្ទោសអ្វីគ្រប់យ៉ាងនៅក្នុងជីវិត លើកលែងតែបន្ទោសខ្លួនឯង ប៉ុន្តែការពិតទៅគឺមានតែយើងខ្លួនឯងប៉ុណ្ណោះដែលអាចរំដោះខ្លួនចេញពីពិភពដ៏ងងឹតនេះបាន។

ពពកខ្មៅក៏គង់នឹងរសាត់បាត់ទៅដោយឆ្លងកាត់ពេលវេលាមួយ ហើយពន្លឺនៃព្រះអាទិត្យក៏នឹងមកបំភ្លឺភពផែនដីម្តងទៀតដោយត្រូវរង់ចាំពេលវេលាមួយ។ មួយថ្ងៃមាន២៤ម៉ោង ក្នុងនោះ១២ម៉ោងគឺពេលយប់ និង១២ម៉ោងទៀតគឺពេលថ្ងៃ។ មិនថាយើងធ្លាក់ក្នុងស្ថានភាពដ៏លំបាកយ៉ាងណា ដរាបណាយើងមានក្តីសង្ឃឹមខ្លះនៅសេសសល់ មិនថាវាតិចត្រឹមកម្រិតតែ១% ដែលយើងមិនបោះបង់ខ្លួនឯង និងក្តីស្រមៃ ហើយតស៊ូគ្រប់ឧបសគ្គដើម្បីឆ្លងផុតពីទុក្ខលំបាកទាំងនោះ មិនយូរមិនឆាប់ជីវិតគង់នឹងអាចមាននូវរស្មីឡើងវិញមិនខានឡើយ…៕

ប្រភពអត្ថបទដោយ៖ ថាវរី
កែសម្រួលដោយ៖ កូនចាបមាស

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK