បញ្ជៀសការខ្វះខាត ថាមពលអគ្គិសនី ២៤០០មេហ្កាវ៉ាត់ កម្ពុជានឹងទទួលបានបន្ថែមពីឡាវ ដោយចាប់អនុវត្តពីឆ្នាំ ២០២៤
Connect with us

ថ្មីៗ

បញ្ជៀសការខ្វះខាត ថាមពលអគ្គិសនី ២៤០០មេហ្កាវ៉ាត់ កម្ពុជានឹងទទួលបានបន្ថែមពីឡាវ ដោយចាប់អនុវត្តពីឆ្នាំ ២០២៤

ភ្នំពេញ​៖ ក្រុមហ៊ុន​ថាមពលអគ្គីសនី​អគ្គិសនី​ឡាវ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​សម្រេច​ផ្គត់ផ្គង់​បណ្តាញ​អគ្គិសនី​ជាង ៨០ភាគរយ​ ដែល​នឹង​បញ្ជូន​អគ្គិសនី​ទៅ​បណ្តាញ​បញ្ជូន​អគ្គិសនី​កម្ពុជា​ នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។

ការ​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​អគ្គិសនី​រវាង​ឡាវ​ និង​កម្ពុជា​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​នាយក​រដ្ឋមន្រ្តី​ឡាវ​ លោក​ Thongloun​ Sisoulith​ មក​ប្រទេស​កម្ពុជា​កាលពី​ខែ​ កញ្ញា​។ 

ដំណើរ​ទស្សនកិច្ច​នេះ​ បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ ឈាន​ដល់កម្រិត​ថ្មី​មួយ​ ដោយមាន​ការ​ចុះហត្ថលេខា​លើ​ឯកសារ​សំ​ខាន់​ៗជាច្រើន​ រួមមាន​កិច្ច​ព្រមព្រៀង​ទិញ​អគ្គិសនី​។ កម្ពុជា​បាន​យល់ព្រម​ទិញ​អគ្គិសនី​ចំនួន ២​,៤០០​ មេ​ហ្គា​វ៉ាត់​ពី​ឡាវ​ ក្នុង៤ដំណាក់កាល​ដែល​មាន​រយៈពេល៣០ឆ្នាំ​។

ដំណាក់កាល​ទី១​ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ២០២៤​ និង​បង្កើត​ថាមពល​បាន​ ៣០០មេ​ហ្កា​វ៉ាត់​ ហើយ​ដំណាក់កាល​ទី២​ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ២០២៥​ ដោយ​បង្កើត​បាន៦០០មេ​ហ្កា​វ៉ាត់​បន្ថែម​ទៀត​។

ដំណាក់កាល​ទី៣​ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៦​ ដែល​មាន​សមត្ថភាព​ផលិត៦០០មេ​ហ្កា​វ៉ាត់​ ហើយ​ដំណាក់​កាល​ទី៤​ នឹង​ត្រូវ​ដំណើរការ​នៅ​ឆ្នាំ២០២៧​ និង​ផលិត​ថាមពល៩០០មេ​ហ្កា​វ៉ាត់​បន្ថែម​ទៀត​ សម្រាប់​ថាមពល​សរុប​ ២,៤០០មេ​ហ្គា​វ៉ាត់​។

អនុរដ្ឋ​មន្រ្តី​ក្រសួង​ថាមពល​ និង​រ៉ែ​ឡាវ​ លោក​ Thongphath​ Inthavong ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ការងារ​ជាង៨០ភាគរយ​ ក្នុង​ការ​តម្លើង​បណ្តាញ​បញ្ជូន​ ដែ​លនឹងបញ្ជួន​ថាមពល​អគ្គិសនី​មក​កម្ពុជា​បាន​ធ្វើរួចរាល់​ហើយ​។

លោក​ឱ្យ​ដឹង​ថា​ “បច្ចុប្បន្ន​ក្រុមហ៊ុន​ថាមពលអគ្គីសនី​អគ្គិសនី​ឡាវ​ កំពុងធ្វើការ​លើ​ការ​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី​ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​បរទេស​មួយ​។ អនុ​ស្ថានីយ៍​នៅ​ស្រុក ​Khong​ ខេត្ត​ចំប៉ា​សាក់​ ភាគ​ខាងត្បូង​ប្រទេស​ឡាវ​គឺជា​ស្ថានីយ៍​ជំនួស​ ដ៏​សំខាន់​សម្រាប់​ការចែកចាយ​ថាមពល​ និង​ភ្ជាប់​ទៅ​នឹង​បណ្តាញ​អគ្គិសនី​នៅ​ស្ទឹងត្រែង​”។

ឡាវ​បាន​នាំចេញ​អគ្គិសនី​ទៅ​កម្ពុជា​ វៀតណាម​ និង​ថៃ​រួចហើយ​។ ឡាវ​ក៏​គ្រោង​នឹង​នាំចេញ​ថាមពល​ទៅ​ឱ្យ​សមាជិក​អាស៊ាន​ដទៃទៀត​ តាមរយៈ​បណ្តាញ​អគ្គិសនី​ក្នុង​តំបន់​ផង​ដែរ​៕ (ប្រភព​ Xinhua​)

ដកស្រង់ដោយ៖ www.propertyarea.asia

មតិយោបល់

ពីនេះពីនោះ8 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ9 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង11 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង14 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK