រូបភាពដែលអ្នកឃើញមុនគេ អាចបង្ហាញពីរឿងរ៉ាវដែលអ្នកខ្លាចជាងគេបំផុតកក្នុងជីវិត
Connect with us

ទាក់ទាញ

រូបភាពដែលអ្នកឃើញមុនគេ អាចបង្ហាញពីរឿងរ៉ាវដែលអ្នកខ្លាចជាងគេបំផុតកក្នុងជីវិត

តើ​អ្វី​ដែល​អ្នក​ខ្លាច​ជាង​គេ?​ ភ្លើង​ពណ៌​ ទី​ខ្ពស់​ ពេទ្យ​ធ្មេញ?​ មិន​ថា​អ្នក​ខ្លាច​អ្វី​ទេ​ ចម្លើយ​នឹង​ត្រូវ​បាន​បង្ហាញ​បន្ទាប់​ពី​អ្នក​មើល​រូប​នេះ។ ពេល​មើល​រូប​នេះ​តើ​អ្នក​ឃើញ​ ឬ​ចាប់​អារម្មណ៍​អ្វី​មុន​គេ?​ បើ​ឃើញ​ហើយ​សូម​មើល​ចម្លើយ​ខាង​ក្រោម៖

*កាំ​បិត

បើ​សិន​កាំបិត​ជា​វត្ថុ​ដែល​អ្នក​ក្រឡេក​ភ្លាម​ឃើញ​វា​មុន​គេ​ហើយ​ដក់​ជាប់​ភ្នែក​ទៀត​នោះ​បាន​ន័យ​ថា​អ្នក​ខ្លាច​ជំងឺ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ស្លាប់​ដោយ​មិន​បាន​ដឹង​មុន។​ អ្នក​ប្រហែល​ជា​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ ព្រោះ​អ្នក​ចង់​រស់​នៅ​ឱ្យ​បាន​យូរ​។ ហើយ​ការ​ភ័យ​ខ្លាច​នេះ​ក៏​អាច​មក​ពី​អ្នក​ឃើញ​មនុស្ស​ដែល​អ្នក​ស្គាល់​ ឬ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ចាក​ចេញ​ទៅ​ដោយ​សារ​ជំងឺកាច​ៗ​មិន​ថា​ជំងឺ​អេដស៍ និង​មហារីកជាដើម។ តែ​កុំ​បារម្ភ​ អ្នក​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​បែប​នេះ​ទេ។

*ផ្លែ​ប៉ោម

បើ​សិន​ជា​វត្ថុ​ដែល​ទាក់​ភ្នែក​អ្នក​ជាង​គេ​គឺ​ផ្លែ​ប៉ោម​នោះ​អ្វី​ដែល​អ្នក​ខ្លាច​បំផុត​គឺ​បាត់​បង​មនុស្ស​ដែល​នៅ​ជិត​អ្នក​ស្និទ្ធស្នាល​នឹង​អ្នក​បំផុត។​ ហើយ​អារម្មណ៍​នេះ​អាច​មក​ពី​នៅ​សុខៗ​អ្នក​ក៏​បាត់​បង់​ម្នាក់​នោះ​ វា​ក៏​ក្លាយ​ជា​ស្រមោល​អតីតកាល​របស់​អ្នក។​ ជាមួយ​នឹង​ក្តី​សង្ឃឹម​ថា​អាច​ឃើញ​គេ​ម្តង​ទៀត​ និង​នៅ​ជាមួយ​គេ​រហូត​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​រឿង​ដែល​អ្នក​ខ្លាច​បំផុត។​ ការ​សិក្សា​ក៏​បាន​ណែនាំ​អ្នក​ឱ្យ​តាំង​ស្មារតី​ ហាត់​យូហ្គា​ (Yoga)​ ឬ​ក៏​អង្គុយ​ស្មឹង​ស្មាន​២​ឬ​៣​នាទី​។ វា​នឹង​ជួយ​ឱ្យ​អ្នក​បាន​ធូរ​ស្រាល​ជាង​មុន។

*ដង្កូវ​

បើ​សិន​ជា​ក្រឡេក​ភ្លាម​អ្នក​ឃើញ​ដង្កូវ​មុន​គេ​នោះ​អ្នក​មិន​ខុស​ពី​មនុស្ស​ភាគ​ច្រើន​ទេ​គឺ​អ្នក​ប្រាកដ​ជា​ខ្លាច​ខ្មោច។​ អ្នក​ចេះ​តែ​មាន​អារម្មណ៍​ថា​មាន​គេ​មើល​មក​អ្នក​ ជាពិសេស​ពេល​ចូល​គេង​។ ដោយ​សារ​តែ​មើល​រឿង​ច្រើន​ពេក​ អបិយ​ជំនឿ​ ធ្វើ​ឱ្យ​អ្នក​ខ្លាច​ហើយ​គិត​ថា​ខ្មោច​ពិត​ជា​មាន។​ ការ​សិក្សា​ក៏​បាន​ណែនាំ​ឱ្យ​អ្នក​សរសេរ​ឬ​ក៏​កត់​ចំណាំ​រាល់​គន្លឹះ​ដែល​អ្នក​ខ្លាច​ហើយ​ព្យាយាម​ទទួល​យក​វា។

*មេអំបៅ

បើ​មេអំបៅ​ជា​ចម្លើយ​របស់​អ្នក​នោះ​ អ្នក​ច្បាស់​ជា​ខ្លាច​ការ​ក្បត់​ពី​ក្រោយ​ខ្នង។​ អារម្មណ៍​នៅ​ពេល​ដែល​មិត្តភ័ក្ដិ​អ្នក​រៀប​គម្រោង​ដោយ​មិន​បាន​ប្រាប់​អ្នក​ ស្នេហា​ផិត​ក្បត់​ និង​ការ​ក្បត់​ពី​ក្រោយ​ខ្នង​ផ្សេង​ទៀត​ធ្វើ​ឱ្យ​អ្នក​ខ្លាច​ការ​ក្បត់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។​ អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​ដែល​ងាយ​ជឿ​គេ​ហេតុ​នេះ​ហើយ​ទើប​គេ​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​បាន​យ៉ាង​ងាយ។​ វា​ជា​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​អ្នក​ពិបាក​មុន​នឹង​សម្រេច​ចិត្ត​រាប់​អាន​អ្នក​ណា​ម្នាក់។​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ ការ​ខ្លាច​បែប​នេះ​ក៏​អាច​មក​ពី​បញ្ហា​ផ្លូវ​ចិត្ត​របស់​អ្នក​ក៏​ថា​បាន៕

ប្រភពអត្ថបទ៖ kanha.sabay.com.kh

មតិយោបល់

ពីនេះពីនោះ24 mins ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ42 mins ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ6 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ19 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK