ត្រូវចេះស្រឡាញ់គ្នាទាន់ម្នាក់ៗនៅរស់! ខាងប្រុសស្លាប់បាន ២ ឆ្នាំ ខាងស្រីបង្ហោះសារដ៏មានអត្ថន័យសោកសៅពេញពិភពលោក!
Connect with us

បែបផែនជីវិត

ត្រូវចេះស្រឡាញ់គ្នាទាន់ម្នាក់ៗនៅរស់! ខាងប្រុសស្លាប់បាន ២ ឆ្នាំ ខាងស្រីបង្ហោះសារដ៏មានអត្ថន័យសោកសៅពេញពិភពលោក!

ខាងក្រោមជាសារដ៏មានអត្ថន័យរបស់យុវតីម្នាក់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់នាងគ្មានថ្ងៃត្រឡប់៖

អូនបានបាត់បង់ម្ចាស់ជីវិតនៅថ្ងៃនេះ ពីរឆ្នាំមុន ហើយអូនតែងលួងខ្លួនឯងថាព្រះជាម្ចាស់មកយកបងត្រឡប់ទៅវិញហើយ។ វាដូចជាកាលពីម្សិលមិញអញ្ជឹង! អូននៅចាំយ៉ាងច្បាស់ពីសភាពរាងកាយរបស់បងនៅថ្ងៃដែលបានលាចាកលោកទៅ ហើយបេះដូងអូនឈឺចាប់រាល់ពេលដែលអូននឹកឃើញរូបភាពទាំងនោះ។

អូននៅចាំសម្លេងដែលអូនស្រែកសុំជំនួយ។ អូននៅចាំថាមានពេលខ្លះអូនហាក់ដូចឮសម្លេងបងគោះទ្វារ តែពេលអូនទៅបើកគឺគ្មាននរណាទាំងអស់។ អូននៅចាំបានពីភាពឈឺចាប់ឥតឧបមាពេលអូនដឹងថាបងនឹងទៅឆ្ងាយពីអូនរៀងរហូត ហើយអូនមិនអាចធ្វើអ្វីបានក្រៅពីយំ។ 

អូននៅចាំគ្រប់យ៉ាង។ ក៏ប៉ុន្តែ ដើម្បីសុខភាពផ្លូវចិត្តខ្លួនឯង អូនតែងព្យាយាមជំនះរាល់បញ្ហាទាំងនោះ។ នោះក៏ដោយសារតែអូនធ្លាប់នៅជាមួយបង។ បងជួយបង្រៀនអូនឱ្យក្លាយជាមនុស្សរឹងប៉ឹង ក្លាយជាមនុស្សស្រីឯករាជ្យដូចសព្វថ្ងៃនេះ។

ក៏ដោយសារតែបង អូនក្លាយជាមនុស្សស្រីដែលចេះស្រឡាញ់ខ្លាំង ចេះរស់នៅដោយរឹងមាំ រស់ដោយសប្បាយចិត្ត ជាអ្នកប្រយុទ្ធនឹងជីវិត ក៏ដូចជាចេះរីករាយនឹងជីវិត។ តែមានថ្ងៃខ្លះអូនសួរខ្លួនឯងថា តើអូនអាចនៅរឹងប៉ឹងបែបនេះដល់ពេលណា? តើអូនអាចញញឹមនឹងរីករាយដូច្នេះទៀតដល់ពេលណា? តើអូនអាចឈានជើងទៅមុខយ៉ាងម៉េចបើថ្ងៃខ្លះអូនមិនមានអារម្មណ៍ពេញលេញផង?

រាល់ថ្ងៃសុទ្ធតែជាឧបសគ្គសម្រាប់អូន ប៉ុន្តែអូននៅតែជំនះប្រកបដោយភាពជឿជាក់។ អូនជឿថាបងឃ្លាតកាយទៅបាត់មែន តែបងនៅតែជួយចង្អុលបង្ហាញផ្លូវឱ្យអូនដើររាល់ថ្ងៃ។ អូនគិតថាការដែលអូនជំនះឧបសគ្គបាន គឺជាមោទនភាពរបស់បង។ អូនអរគុណដែលបងធ្វើឱ្យអូនគិតថាបងនៅក្បែរអូនរាល់ពេល។

បងបានបង្ហាញអូនពីសេចក្ដីស្រឡាញ់យ៉ាងធំធេង។ ការស្រឡាញ់គេ ឬត្រូវបានគេស្រឡាញ់ខ្លាំងយ៉ាងនេះ នរណាក៏ស្កប់ស្កល់ដែរបើទោះបីជាខ្លីក៏ដោយ។ បងតែងនៅក្បែរអូនជានិច្ចមកដល់សព្វថ្ងៃ។ វាកន្លងទៅ២ឆ្នាំហើយតាំងពីបងចេញទៅ តែក្ដីស្រឡាញ់របស់អូនមិនទៅតាមពេលវេលាទេ។

អូនសូមជូនពរបុណ្យខួបកំណើត ២ឆ្នាំរបស់បងនៅឯឋានលើ! នៅតែស្រឡាញ់បង!

(Jenica Nam Floresca)

មតិយោបល់

ពីនេះពីនោះ8 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ9 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង11 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង14 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK