ស្ទើមិនចង់ជឿ ! ជីវិតតស៊ូអ្នកធ្វើការក្នុងប្រទេសជប៉ុន នៅពីក្រោយភាពជឿនលឿនរបស់ប្រទេសនេះ
Connect with us

បែបផែនជីវិត

ស្ទើមិនចង់ជឿ ! ជីវិតតស៊ូអ្នកធ្វើការក្នុងប្រទេសជប៉ុន នៅពីក្រោយភាពជឿនលឿនរបស់ប្រទេសនេះ

ជប៉ុន៖ បើទោះបីជាជប៉ុន គឺជាប្រទេសអភិវឌ្ឍក៏ពិតមែន ប៉ុន្តែជីវិតអ្នកធ្វើការគឺមានការលំបាកច្រើនជាងបណ្តាប្រទេសជាច្រើនឆ្ងាយណាស់។ មូលហេតុចម្បងនោះគឺដោយសារតែ ជប៉ុនមានវប្បធម៌ ត្រូវធ្វើការច្រើនម៉ោង។

ដូច្នេះថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឱ្យស្គាល់កាន់តែច្បាស់ អំពីជីវិតពិតរបស់អ្នកធ្វើការនៅប្រទេសជប៉ុន។

ជាក់ស្តែង លោក Jaszczuk ដែលជាអ្នកឯកទេសថតរូបម្នាក់ បានចំណាយពេលរស់នៅក្នុងទីក្រុងតូក្យូ ដើម្បីផ្តិតយករូបថតអ្នកធ្វើការនៅក្នុងប្រទេសជប៉ុន។

លទ្ធផលនោះគឺថា នៅពេលយប់មានមនុស្សជាច្រើន ដែលស្លៀកពាក់ជាបុគ្គលិកធ្វើការឱ្យគេភាគច្រើន សុទ្ធសឹងតែគេងនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងតូក្យូ។

លោក Jaszczuk បាននិយាយថា៖

«ភាពខុសគ្នារវាងអ្នកធ្វើការស្លៀកពាក់ស្អាតបាត និងនៅតាមចិញ្ចើមផ្លូវ ពិតជាទាក់ចិត្តរបស់ខ្ញុំជាខ្លាំង»

ដូច្នេះ នៅក្នុងឆ្នាំ២០០៨មក លោកចាប់ផ្តើមថតរូបអ្នកធ្វើការ ដែលលោកបានជួប។ រូបថតរបស់លោកថតនោះ ភាគច្រើនសុទ្ធតែជាបុគ្គលិកគេងនៅលើដី តាមចិញ្ចើមផ្លូវ នៅស្ថានីយ៍រថភ្លើងក្រោមដីជាដើម។ អ្នកខ្លះទៀត សូម្បីតែឈរគេងក៏មានដែរ។ លោកថតរូបទាំងនោះកាន់តែច្រើន លោកកាន់តែស្វែងយល់ដឹងថា វាគឺជារឿងធម្មតាទៅហើយសម្រាប់បុគ្គលិកនៅក្នុងប្រទេសជប៉ុន។

លោក Jaszczuk បាននិយាយបន្ថែមទៀតថា ពួកអ្នកធ្វើការដែលគេងលក់នៅតាមផ្លូវនោះគឺងាយស្រួលរកណាស់ក្នុងប្រទេសជប៉ុន ប្រសិនបើអ្នកដឹងពីកន្លែងរកពួកគេ។

បន្ថែមពីនេះទៀត លោកក៏បាននិយាយទៀតថា ពួកគេភាគច្រើនតែងតែនៅម្តុំស្ថានីយ៍រថភ្លើង និងកន្លែងច្រៀងខារ៉ាអូខេជាដើម។ ជាពិសេសនៅក្នុងតំបន់ Shinjuku និងតំបន់ Shimbashi សម្បូរពួកគេច្រើននៅទីនោះ។  

ប៉ុន្តែលោករមែងឃើញពួកគេជារឿយៗគ្រប់ទីកន្លែង ដូច្នេះបានជាធ្វើឱ្យលោកចាប់អារម្មណ៍នឹងពួកគេជាខ្លាំង។

អស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលលោក Jaszczuk បានចំណាយពេលថតរូបរបស់ពួកគេរាល់យប់។

លោកបាននិយាយបន្ថែមទៀតថា លោកមិនចេះតែថតនោះទេ ពោលគឺលោកថតតែរូបណាដែលចម្លែក ស្រស់ស្អាត និងមានស្ទាយ៍តែប៉ុណ្ណោះ។

ក្រោយមកលោកក៏បានចងក្រងរូបទាំងនោះ ដាក់ក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា «High Fashion» ដែលត្រូវបានបោះពុម្ភក្នុងឆ្នាំ២០១៨។ 

ដូច្នេះ យើងអាចសបញ្ជាក់បានថា បើទោះបីជាសំបកក្រៅ ជប៉ុនគឺជាប្រទេសអភិវឌ្ឍន៍ មានសេដ្ឋកិច្ចខ្ពស់ប្រចាំអាស៊ីពិតមែន ប៉ុន្តែជីវិតក៏ដូចជាសេចក្តីសុខរបស់ប្រជាជនទូទៅ ពុំសូវមានភាពរីករាយប៉ុន្មាននោះទេ៕ ចុចទីនេះដើម្បីមើលវីឌីអូរ

អត្ថបទដោយ៖ ហុង

ប្រភ​ព៖ www.khmerload.com

មតិយោបល់

ពីនេះពីនោះ9 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ11 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង12 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង16 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ19 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK