បងប្រុស​ម្នាក់​ បានសម្តែងនូវ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ជាខ្លាំង​ ចំពោះ​រមណីយដ្ឋាន​ក្បាល​ឆាយ ពេលចូលត្រូវបង់លុយ ៥០០០រៀល ចំណែកផ្លូវចូលវិញមើលមិនបាន ខណៈដែលផ្លូវឡើងភ្នំបូកគោស្អាតអស់ទាស់ តែគេមិនយកលុយផង ហើយនៅពេលមកដល់កន្លែងកម្សាន្តគឺ
Connect with us

ពីនេះពីនោះ

រមណីយដ្ឋាន​ក្បាល​ឆាយ ពេលចូលត្រូវបង់លុយ ៥០០០រៀល ចំណែកផ្លូវចូលវិញមើលមិនបាន ហើយនៅពេលមកដល់កន្លែងកម្សាន្តគឺ…

យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Chum Phearum បានសម្តែងនូវ​អារម្មណ៍​មិនសប្បាយជាខ្លាំងចំពោះ​រមណីយដ្ឋាន​មួយ​កន្លែង​ ដែលម្ចាស់គណីរូបនេះ​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ក្រុងព្រះសីហនុ​ តំបន់ទេសចរណ៍ក្រៅពីតំបន់ឆ្នេរ និងបណ្តាកោះនានា នៅមានក្បាលឆាយដែលជាតំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំ​ និងមានទឹកជ្រោះធម្មជាតិត្រជាក់ពេញបេះដូង។

ប៉ុន្តែទីនេះជាក់ស្តែងពេលដែលភ្ញៀវធ្វើដំណើរតាមផ្លូវមកហាក់មានអារម្មណ៍មិនសប្បាយចិត្ត ដោយសារការបង់លុយចូលតំបន់នេះនឹងទឹកប្រាក់ ៥០០០រៀល សំរាប់រថយន្ត១គ្រឿង និង២០០០រៀលសំរាប់ម៉ូតូ១គ្រឿង ចំណែកផ្លូវវិញមើលមិនបាន ខណៈពេលដែលតំបន់ទេសចរណ៍ខ្លះគេឈប់យកលុយចូលហើយផ្លូវល្អទៀត ជាពិសេសភ្នំបូកគោ ។

ពេលមកដល់កន្លែងកម្សាន្ត មិនមានអ្នករៀបចំសណ្តាប់ធ្នាប់កន្លែងចតឡាន ម៉ូតូជាដើម បន្ទាប់មកពេលភ្ញៀវឆ្លងស្ពានត្រូវបង់លុយម្នាក់ ១០០០រៀលទៀត។ សំនួរសួរថា ថវិកាទាំងនេះនរណាជាអ្នកទទួល ហើយយកធ្វើអ្វីខ្លះ បើតំបន់ទេសចរណ៍មួយនេះបរិស្ថាន អនាម័យក៏គ្មាន?​ ប្រជាពលរដ្ឋ រួមនិងមន្រ្តីខ្លះបង្ហើបថា មន្ទីរជំនាញមួយនេះស្ពឹកត្រគៀកខ្លាំងណាស់ សូមក្រសួងនិងមេខេត្តមើលផងបាទ»។

ប្រភព៖ khosja.com

មតិយោបល់

ថ្មីៗ6 mins ago

ត្រៀមអាវរងាទុកឱ្យហើយ ! ចាប់ពីស្អែករហូតចុងខែនេះ អាកាសធាតុនឹងធ្លាក់ចុះដល់ ១៩ អង្សាសេ ទៅ ២១អង្សាសេ

ពីនេះពីនោះ6 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ8 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ9 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត20 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

Trending

Copyright © 2019 ANARCHAK