ស្វាមីគំរូ! លោក ជា វិបុល រៀបចំពិធីខួបកំនើតដល់ភរិយា អ្នកនាង គង់ សុជាតិ យ៉ាងមានសេចក្តីសុខ និងបានពោលពាក្យថា…
Connect with us

ពីនេះពីនោះ

ស្វាមីគំរូ! លោក ជា វិបុល រៀបចំពិធីខួបកំនើតដល់ភរិយា អ្នកនាង គង់ សុជាតិ យ៉ាងមានសេចក្តីសុខ និងបានពោលពាក្យថា…

គូស្វាមីភរិយា លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ដោយសារតែអ្នកទាំងពីរតែងតែយកចិត្តទុកដាក់សុខទុក្ខ និងចេះអាព្យាស្រ័យឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យមហាជនមិនតិចទេដែលគិតថាអ្នកទាំងពីរពិតជាតារាគំរូមួយគូ នៅក្នុងវិស័យសិល្បះ។

ហើយនៅថ្ងៃបុណ្យខួបកំនើតរបស់ភរិយា លោក ជា វិបុល បានរៀបចំកម្មវិធីយ៉ាងកក់ក្តៅជាមួយ ភរិយា និងក្រុមគ្រួសារ មិត្តភក្តិ ដោយស្នាមញញឹម ជាពិសេសលោក ជា វិបុល ក៏បានបង្ហោះសារជូនភរិយាខ្លួនថា:
“អរគុណដែលបាន​ចូល​មក​ក្នុងជីវិតបង
អរគុណដែលបាន​ចូលមក​ផ្ដល់​រឿងរ៉ាវ​ល្អ​ៗ​ឲ្យ​គ្នា
សូម​ផ្ដល់​ការចងចាំ​ល្អៗ​ឲ្យ​គ្នា​បែប​នេះ​រហូតណា៎ សូមអោយពួកយើងស្រលាញ់គ្នាបែបនេះរហូតទៅ … រីករាយខួបអាពាហ៌ពិពាហ៌ប្រពន្ធសម្លាញ់”។
ឯអ្នកនាង គង់ សុជាតិ ក៏បានបង្ហោះសារបែបនេះទៅកាន់ស្វាមីថា “ជីវិត​គូរ​អាច​មាន​ខុស​ខ្លះ ត្រូវ​ខ្លះ ខឹង​ខ្លះ ជា​រឿងធម្មតាគ្មានគូស្នេហ៍​ណា​ ដែល​នៅ​ជាមួយគ្នាហើយ​យល់​ចិត្តគ្នារហូត​ទេ សំខាន់​ឲ្យ​តែ​ខុស​ហើយចេះសុំទោស អ្នកណាធ្វើខុស​អ្នកនោះលួងគេទៅ វាមិនខាតអីទេចង់ឲ្យនៅជាមួយគ្នាបែបនេះរហូតទៅ អាចមិនសូវ​ផ្អែមល្ហែម មិនសូវមានពេលវេលា អាចមិនដូច​ពេល​ដំបូងៗ ប៉ុន្តែសុំឲ្យតែស្រលាញ់គ្នារៀងរហូត … រីករាយខួបអាពាហ៌ពិពាហ៌ប្តីសម្លាញ់ Chea Vibol Socheat KONG” ក្រោយឃើញបែបនេះ មហាជនបានសរសើរអំពីសុភមង្គលរបស់អ្នកទាំងពីរ ថាពិតជាស្រលាញ់គ្នាខ្លាំង ហើយរស់នៅប្រកបដោយភាពសប្បាយរីករាយផងដែរ៕

 

ប្រភព៖ hotnew.me

មតិយោបល់

Trending

Copyright © 2019 ANARCHAK