អ្នកនាង កាកា អូស្ត្រាលី ទ្រាំពុំបានក៍ចេញមុខព្រលះ អ្នកគ្រាំទ្ររបស់កញ្ញា ពេជ្រ សូលីកា ដែលបានប្រើពាក្យសម្ដីថា...(មានវីដេអូ)
Connect with us

ពីនេះពីនោះ

អ្នកនាង កាកា អូស្ត្រាលី ទ្រាំពុំបានក៍ចេញមុខព្រលះ អ្នកគ្រាំទ្ររបស់កញ្ញា ពេជ្រ សូលីកា ដែលបានប្រើពាក្យសម្ដីថា…(មានវីដេអូ)

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ដោយកាលពីពេលថ្មីៗនេះ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺកើតមានរឿងជាមួយនឹង កញ្ញា ពេជ្រ សូលីកា ដែលទើបនឹងភ្ចាប់ពាក្យហើយថ្មីៗនេះ ដោយមានរការឡាយវីដេអូ រួមគ្នាជាមួយនឹងកញ្ញា បេនី យ៉ាំង ដែលមានអ្នកចូលមើលរហូតដល់ ជិត៨មុឺននាក់ឯណោះ។

យ៉ាងណាមិញ ក្រោយពីរឿងមួយនេះ ត្រូវបានស្ងាត់រលត់ទៅវិញ អស់មួយរយៈពេលរួចមក ស្រាប់តែកាលពីម្សិលមិញនេះ ក៏ផ្ទុះរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញលិខិត អញ្ជើញកញ្ញា ថៃ នារីសុជាតា និងកញ្ញា បេនី យ៉ាំង អោយចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នាវេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ។

ក្នុងលិខិតអញ្ជើញដែលបង្ហោះឡើង តាមរយៈអង្គភាពសារព័ត៍មាន TVFB ដោយមានបណ្តឹងរបស់ឈ្មោះ គង់ ស្រីពេជ ហៅ ពេជ្រ សូលីកា ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសូមអញ្ចើញឈ្មោះ ថៃ នារីសុជាតា ភេទ ស្រី កើតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៤ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។

ទន្ទឹមនឹងរឿងខាងលើនេះដែរ កាលពីម្សិលមិញ នាវេលាម៉ោង ៨យប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កញ្ញា ពេជ្រ សូលីកា បានចេញមុខធ្វើការបកស្រាយរាល់មន្ទិលសង្ស័យរបស់មហាជន ជុំវិញរឿងរ៉ាវខាងលើនេះ ជាមួយនឹងលោក សុវណ្ណ រិទ្ធី ដើម្បីទាមទារភាពស្អាតស្អំរបស់កញ្ញា ត្រឡប់មកវិញ ក្រោយពេលដែលខ្លួនត្រូវបានមិត្ដភក្ដិបរិហាកេរ្ដិ៍ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក។

ដោយឡែក បន្ទាប់ពី កញ្ញា ពេជ្រ សូលីកា បានបកស្រាយរួចហើយមក ស្រាប់តែក្នុងថ្ងៃនេះ ទី១០ ខែវិច្ឆិកា អ្នកនាង KaKa KH Australia បានចេញមុខ Live Video ដោយបង្ហាញពីអារម្មណ៏របស់ខ្លួន នៅពេលដែលស្ដាប់កញ្ញា ពេជ្រ សូលីកា បកស្រាយនៅអង្គភាពសារព័ត៍មាន TVFB គឺពិតជាវ៉ល់ៗតែម្ដង និយាយទៅមុខ រួចហើយនិយាយបកក្រោយ ដែលខុសពីអ្វីមាននៅក្នុងបណ្ដាញសង្គម Instagram ទៅវិញ ព្រោះនៅ Instagram ផ្សេង ហើយនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុកផ្សេង។

ក្នុងនោះដែរ អ្នកនាង KaKa KH ក៏បានភ្ជាប់សារមកជាមួយ ដែលមានខ្លឹមសារថា៖”ផ្ញើជូនFansរបស់កញ្ញា ពេជ្រសូលីកាមួយចំនួន ដែលបានប្រើពាក្យសម្ដីមិនសមរម្យពេលដែលស៊ែរផុសរបស់នាងខ្ញុំ! ត្រូវចាំថាការមិនមែនជា idol ដែលពូកែសម្ដែងទេចូលចិត្តដែលនិយាយការពិតបើទទួលយកមិនបានក៏ជួយមិនបានដូចគ្នា! TeamKadal Thank you Happy Sweet Oshop ដែលបានឧបត្ថម្ភសំលៀកបំពាក់ជូននាងខ្ញុំ”។

 


សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖ khosja.com

មតិយោបល់

ពីនេះពីនោះ4 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត19 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK