កញ្ញា ពេជ្រ ចរណៃ សូមជួយខ្វាយខ្វល់​ ឈឺឆ្អាល​ រឿងនេះផង បេីរឿងវប្បធម៍ល្បីដូចរឿង​ ប្រលែងក្រពេី​ រឿងតារាជេហែកហួរគ្នាតាមហ្វេសប៊ុក​នោះវប្បធ៍មមួយនេះនឹងឧដុង្គឧត្ដម
Connect with us

ពីនេះពីនោះ

កញ្ញា ពេជ្រ ចរណៃ សូមជួយខ្វាយខ្វល់​ ឈឺឆ្អាល​ រឿងនេះផង បេីរឿងវប្បធម៍ល្បីដូចរឿង​ ប្រលែងក្រពេី​ រឿងតារាជេហែកហួរគ្នាតាមហ្វេសប៊ុក​នោះវប្បធ៍មមួយនេះនឹងឧដុង្គឧត្ដម

ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលក្នុងមួយរយៈពេលថ្មីៗនេះ ប្រទេសថៃបានកំពុងតែធ្វើសកម្មភាព សាងសង់រូបសំណាក់ល្លោនឃុនថៃដ៏ធំមួយរបស់ខ្លួន និងថែមទាំងបានបង្កើតព្រឹត្ដិការណ៍វប្បធម៌ដ៏ធំមួយទៀត ដោយចង់បង្ហាញពីអរិយធម៌ វប្បធម៌របស់ខ្លួនទៅកាន់ឆាកអន្ដរជាតិ និងដើម្បីចងក្រងឲ្យខ្លួនក្លាយទៅជាម្ចាស់អរិយធម៌ វប្បធម៌នៅអាសុីអាគ្នេយ៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។

យ៉ាងណាមិញ ទាក់ទងចំពោះរឿងខាងលើនេះ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក តារាសម្ដែងស្រី កញ្ញា ពេជ្រ ចរណៃ បានស្នើសុំទៅដល់មហាជន សុំជួយឈឺឆ្អាលចំពោះរឿងខាងលើផង ដែលកញ្ញាបានសរសេរប្រាប់ឱ្យដឹងថា៖”សូមជួយបំពេញក្ដីស្រមៃរបស់ខ្ញុំផង ចំណាយពេលអានបន្តិចទៅ​ សូមជួយខ្វាយខ្វល់​ ឈឺឆ្អាល​ រឿងនេះផង​ បេីរឿងវប្បធម៌ល្បីដូចរឿង​ ប្រលែងក្រពេី​ រឿងតារាជេហែកហួរគ្នាតាមហ្វេសប៊ុក​នោះវប្បធម៌មួយនេះនឹងឧដុង្គឧត្ដម កូនខ្មែរគ្រប់រូបគួរតែ​មានកាចូលរួមឈឺឆ្អាលរឿង​ ថែរក្សា​ ការពារ​ លេីកស្ទួយ​ និង​ កែច្នៃ​ វប្បធម៌ខ្មែរ​ទាំងអស់គ្នា មិនមែនជារបស់ខ្ញុំតែម្នាក់​ ហេីយក៏មិនមែនជារបស់ក្រុមណាដាច់មុខដែរ​ តែជារបស់ខ្មែរមួយ(នគរ)

ដឹងទេ? ថាគេទៅមុខកាន់តែឆ្ងាយហេីយ? ថៃជាប្រទេសដែលមិនមាន​ អរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលបានប្រឹងតុបតែង​ ចងក្រង​ កែច្នៃ​ មិនយូរ​គេនឹងក្លាយជាម្ចាស់យេីងច្បាស់ក្លាយជាអ្នកចម្លងពីគេទៅវិញ។ បងប្អូនដឹងទេ? ក្រុមការងារ ទិវាបេតិកភណ្ឌ កំពុងធ្វើការងារយ៉ាងសស្រាក់សស្រាំដើម្បី ព្រឹត្តិការណ៍ការសម្តែងល្ខោនខោល នាឆ្នាំ២០២០​ខាងមុខ ក្នុងការលើកមុខមាត់សិល្បៈ និងសម្បិត្តិវប្បធម៌ជាតិខ្មែរយើង ..តែ! ក្រុមការងារនៅខ្វះថវិកាសម្រាប់ឈុតតួរ​ មេទ័ព​ស្វា10ឈុតទៀត​ ដូចនេះក្រុមការងារបានឌីសាញអាវយឺត​ដែលមាននៅក្នុងរូបនេះ​ លក់​ ដេីម្បីទ្រងទ្រង់​ អាវមួយតំលៃតែ​ 10000រៀលទេ។

ពួកយើងកំពុងខិតខំហើយ នៅចាំតែការចូលរួមឧបត្ថមគាំទ្រពីបងប្អូនមហាគ្រួសារខ្មែរប៉ុណ្ណោះ! នាងខ្ញុំ​ ពេជ្រ​ចរណៃ​ លេីកទឹកចិត្តអោយ​បងប្អូនទាំងអស់គ្នាចូលរួមទិញអាវនេះម្នាក់មួយ​ ដូចបានចូលរួមផ្សព្វផ្សាយនឹងលេីកស្ទួយល្ខោនខោលខ្មែរ តោះៗចូលរួមក្នុងនាមជាម្ចាស់កេរមរតកដូនតាយើង។ ដំណើរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ល្ខោនខោល​ខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោម​ប្រធាន​បទ “ល្ខោនខោល​មរតក​ជាតិខ្មែរ”

ក្នុង​គោលបំណង៖ ទី១ ដើម្បីអបអរសាទរខួប២ឆ្នាំល្ខោនខោលខ្មែរ។ ទី២ អបអរសាទរខួប៤ឆ្នាំចាប៉ីដងវែងខ្មែរ។ ទី៣ អបអរសាទរខួប១៥ឆ្នាំល្ខោនស្រមោលស្បែកធំ។ ទី៤ អបអរសាទរខួប១៧ឆ្នាំរបាំព្រះរាជទ្រព្យ ចូល​ជា​​​សម្បត្តិ​​បេតិកភណ្ឌអរូបី នៃ​មនុស្ស​ជាតិ​ដោយ​អង្គការ UNESCO។ ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ដ៏​អស្ចារ្យ​នា​ថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២០ !

សូម​អរគុណ​សម្រាប់​ការ​គាំទ្រ និង​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ! គណនី​ធនាគារ៖ ABA so Chanmolida 000616475 ($) ABA Soun Sovathna 000616468(៛) គណនី wing ($) Sran Vanna 02702535 គណនី wing (៛) Sran Vanna 02702534។ គណនី​អេស៊ីលីដា​ទាន់ចិត្ដ +855(0)10247341 115972390 (៛) 115972408 ($)

គណនី ASIA WEI LUY ($)(៛) 010247341 គណនី Pi Pay ($)(៛) +855(0)69 481 649 ទំនាក់ទំនង​តាម​លេខទូរស័ព្ទ៖ Tel: 010247341 , 017 94 62 40 , 096 20 30 240 អាច​មក​ចូលរួម​ដោយ​ផ្ទាល់​នៅ៖ ផ្ទះ​កាហ្វេ​វប្បធម៌ ខណ្ឌឫស្សីកែវ ផ្ទះ​កាហ្វេ​វប្បធម៌ សៀមរាប ជិត​វត្ត​ព្រះឥន្រ្ទកោសីយ៍ ផ្សារ​ផលិតផល​កម្ពុជា សៀមរាប ហាងកាហ្វេប្រ៊ូហោស៍ទាំង៣សាខា មរតក​មីនីម៉ាត និង​កាហ្វេ ជិត​ផ្សារ​អង្គតាសោម ផ្សារ​ខ្មែរ នៅបុរីពិភពថ្មីចំការដូង2 ព័ត៌មានលម្អិតសូមចូលទៅកាន់ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០”៕


ប្រភព៖ khosja.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK