សូមប្រយ័ត្នអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥!! ល្បិចចោរលួចគប់កញ្ចក់ឡាននៅពេលយប់ តែហ៊ានឈប់ឡានចុះមើលដឹងតែស៊យធំហើយ
Connect with us

ពីនេះពីនោះ

សូមប្រយ័ត្នអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥!! ល្បិចចោរលួចគប់កញ្ចក់ឡាននៅពេលយប់ តែហ៊ានឈប់ឡានចុះមើលដឹងតែស៊យធំហើយ

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានករណីគប់កញ្ចប់រថយន្តដែលធ្វើដំណើរតាមដងផ្លូវនៅពេលយប់តែងតែកើតមានជារើយៗ ហើយកម្លាំងសមត្ថភាពក៏ធ្វើការបង្ក្រាបបានជនបង្ករជាញឹកញាប់ផងដែរ ប៉ុន្តែករណីនេះតែងបង្ករក្តីព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋ ដែលឧស្សាហ៍ឡើងចុះខេត្ត។ ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកម្នាក់បានបង្ហោះសារឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសារតែរូបគាត់ទើបតែជួបហេតុការណ៍គប់កញ្ចក់ឡាននាពេលរាត្រី។

ម្ចាស់គណនីបានឲ្យដឹងថា៖ “កាត់គ្រោះកាត់ចង្រៃអោយអស់ទៅចុះ​ ដោយសារទឹកដោះម្តាយថ្លៃហេីយដែលមិនមានអ្នកណាត្រូវអី ធ្លាប់តែលឺគេនិយាយ​ តែឥលូវប៉ះចំឡានខ្លួនឯង យប់មិញម៉ោងប្រហែលជា៩កន្លះ ជិះប្រហែល៨គីឡូអីទៀតទេដល់ទីរួមខេត្តពោធិ៍សាត់​ តែចង្រៃអីមានគេលួចគប់ឡាន​ ព្រោះកន្លែងហ្នឹងស្ងាត់ណាស់ ចោរវាចាំលួចគប់ឡានចឹង គឺវាមានបំណងចង់ប្លន់​បេីវាគប់ទៅប៉ះចំតៃកុងឡានដឹងតែរេចង្កូតនឹងដឹងតែមានគ្រោះថ្នាក់ហេីយ​ បេីយេីងឈប់ឡានដឹងតែវាប្លន់ហេីយ តែនេះវាគប់ប៉ះចំគូទឡាន​ បេីប៉ះចំហៀងឡានរឺពីមុខឡានអីដឹងតែត្រូវអ្នកជិះពីក្នុងឡានហេីយ ខ្លាចហេីយធ្វេីដំណេីរពេលយប់គ្មានសុវត្ថិភាពទេ បញ្ជាក់​:ធ្វេីដំណេីរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង​ ផ្លូវជាតិលេខ៥”៕

ប្រភព៖ wearekhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK