មិនធម្មតាមែនលេចមុខតារាស៊ិចស៊ី វ៉ាន់ វល័ក្ខ ថត MV ជាមួយកូនប្រុសសង្ហា ព្រាប សុវត្ថិ ស្និទ្ធស្នាលមិនធម្មតា
Connect with us

ពីនេះពីនោះ

មិនធម្មតាមែនលេចមុខតារាស៊ិចស៊ី វ៉ាន់ វល័ក្ខ ថត MV ជាមួយកូនប្រុសសង្ហា ព្រាប សុវត្ថិ ស្និទ្ធស្នាលមិនធម្មតា

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះឃើញថាកូនប្រុសសង្ហាៗ របស់លោកព្រាប សុវត្ថិ ហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈមួយរយៈ មិនសូវជាបានលេចមុខនៅក្នុងកម្មវិធី និងចេញបទចម្រៀងដូចមុន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែឃើញតារាប្រុសរូបនេះ បានធ្វើការត្រៀមខ្លួននៅក្នុងការថតបទចម្រៀងថ្មី ក្រោយស្ងាត់សិល្បៈមួយរយៈពេល។ ក៏ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ MV ថ្មីរបស់សុវត្ថិ មុនីវណ្ណ និងមុនីនាគ ក៏លេចមុខវត្តមានតារាស្រី កញ្ញាវ៉ាន់ វល័ក្ខ ត្រៀមថតជាមួយគ្នាចេញក្នុងពេលឆាប់ៗនេះ។

តាមរយៈរូបភាពក្រៅឆាកប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ បានធ្វើការបង្ហាញជាមួយនឹងភាពស្និទ្ធស្នាលនឹងគ្នា ទោះបីជាការថតMV ជាមួយគ្នាលើកនេះគឺជាលើកដំបូងយ៉ាងណាក្តី។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាទន្ទឹមរង់ចាំខ្លាំង នៅក្នុងការទស្សនាវីដេអូMV ដែលសម្តែងដោយតារាស្រីរូបនេះ ក្រោយនាងពិតជាមានសមត្ថភាពល្អនៅក្នុងការសម្តែង ស្របពេលដែលបទចម្រៀងរបស់កូនៗ លោកព្រាប សុវត្ថិ ក៏ពីរោះនិងមានអត្ថន័យ។

ប្រភព៖ recipe.panhapor.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK