ពេលឃើញ ធី សុវណ្ណថា Live វីដេអូ និយាយទាំងទឹកភ្នែក សម្តេចតេជោ ហ៊ុន សែន បានចូលមកពោលពាក្យថា… (មានវីដេអូ)
Connect with us

ពីនេះពីនោះ

ពេលឃើញ ធី សុវណ្ណថា Live វីដេអូ និយាយទាំងទឹកភ្នែក សម្តេចតេជោ ហ៊ុន សែន បានចូលមកពោលពាក្យថា… (មានវីដេអូ)

បន្ទាប់ពីមានរឿងផ្ទុះផ្អើលក្នុងបណ្តាញសង្គម រវាង អ្នកនាង ធី សុវណ្ណថា និងស្វាមី ព្រមទាំងលោក ហេងឡុងនិងជនបង្កបញ្ហា គឺកញ្ញា អេង ចរិយា នៅល្ងាចនេះ គឺពួកគេទាំង ៤នាក់ បានមកនិយាយតទល់គ្នានៅលើទុក និងឈានទៅរកដំណោះស្រាយមួយនៅពេលខាងមុខដ៏ឆាប់នេះ។

យ៉ាងណា ស្រាប់តែមានគណនីហ្វេសបុកឈ្មោះថា “Yang Ven Soeng” បានទម្លាយនៅរូបភាពជាច្រើនដែលបង្ហាញថា អ្នកទាំង ២ គឺ អ្នកនាង ធី សុវណ្ណថា និង កញ្ញា អេង ចរិយា ធ្លាប់ស្គាល់គ្នាពីមុនរួចមកហើយ ដែលវាខុសដាច់ពីអ្វី ដែលអ្នកទាំងពីរ ធ្លាប់និយាយ ថាមិនដែលស្គាល់គ្នា។ 

ដោយហ្វេសបុកខាងលើ បានបង្ហោះសារថា: “តារាសំដែងឈុតធំប្រចាំឆ្នាំ2019 សាហាវជាងរឿងហូលីវូត Maleficent ទៀត”។

 

ក្រោយឃើញបែបនេះ អ្នកនាង​ ធី សុវណ្ណថា មិននៅស្ងៀមឡើយ ដោយបានពោលពាក្យដ៏កម្សត់ថា “រូបថតនេះ​ វេទិកាសិល្បៈ​មានតារាជាច្រេីន​ចូលរួម​ មានអ្នកសុំខ្ញុំថតរាប់រយនាក់​ គេសុំថតរូបក្នុងកម្មវិធី​ តេីបញ្ជាក់ថាស្គាល់គ្នា​ រឺ?
គ្រាន់តែរូបថតចឹង​ យកមកវាយប្រហាខ្ញុំ​ ថាស្គាល់គ្នា​ កុំវាយប្រហារខ្ញុំទៀតអី​ ខ្ញុំគ្មានកំលាំងទប់ទន់នឹងអ្នកទេកុំបន្ថែមការឈឺចាប់ឲ្យខ្ញុំ ខ្ញុំហត់ណាស់​ ខ្ញុំសុំសម្រាក”។

ហើយមុននេះបន្តិច អ្នកនាង​ ធី សុវណ្ណថា ក៏បានបាល Live វីដេអូ និយាយពីបញ្ហានេះផងដែរ ដោយអ្នកនាងមិនលើកលែងអោយ ចរិយា ទេ ធ្វើបានអ្នកនាង ធ្វើបានស្វាមីអ្នកនាង និងគ្រួសាររបស់អ្នកនាងណាស់ ហើយការសុំទោសរបស់ ចរិយា គឺជាការធ្វើដោយចិត្តស្មោះ ហើយទាញអ្នកនាងចូលនយោបាយទៀត។

ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ពេល អ្នកនាង​ ធី សុវណ្ណថា តែ Live ទាំងសម្រក់ទឹកភ្នែក ស្រាប់តែ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលមក Comment ដោយប្រាប់ថា: “ចៅកុំខ្វល់ពីសម្តីអ្នកដទៃ តាសុំទោសដែលមិនបានចូលរួមពិធីមង្គលការរបស់ចៅ ដោយសារតែរវល់”៕


ប្រភព៖ hotnew.me

មតិយោបល់

Trending

Copyright © 2019 ANARCHAK