ចាក់ដោតណាស់!! នី មុន្នីនាថ ថតរូបផ្សព្វផ្សាយពីផលប៉ះពាល់របស់ថង់ផ្លាស្ទិក ដែលគ្រប់គ្នាគួរតែចូលរួមកាត់បន្ថយទាំងអស់គ្នា!
Connect with us

ពីនេះពីនោះ

ចាក់ដោតណាស់!! នី មុន្នីនាថ ថតរូបផ្សព្វផ្សាយពីផលប៉ះពាល់របស់ថង់ផ្លាស្ទិក ដែលគ្រប់គ្នាគួរតែចូលរួមកាត់បន្ថយទាំងអស់គ្នា!

ស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភពីបញ្ហាកាកសំណល់ផ្លាស្ទិកដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏មានតារាទូទាំងពិភពលោកបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយទាក់ទងនឹងផលប៉ះពាល់នៃការប្រើថង់ផ្លាស្ទិកផងដែរ។ យ៉ាងណាមិញថ្មីៗនេះតារាសម្ដែងពូកែខាងដើរតួកម្សត់រហូតទស្សនិកជនដាក់រហស្សនាមថាតារាទឹកភ្នែក កញ្ញា នី មុន្នីនាថ ក៏បានចូលរួមផ្សព្វផ្សាយការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិក ដោយកញ្ញាបានថតរូបបង្ហាញពីសកម្មភាពថង់ផ្លាស្ទិកជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ពិភពលោក ជាអន្ទាក់សម្លាប់ និង កាត់អាយុសត្វពាហនៈ សត្វសមុទ្រជាដើម។

 ដោយកញ្ញា នី មុន្នីនាថ បានសរសេររៀបរាប់ថា៖ “តើអ្នកដឹងទេ រាល់ថ្ងៃសម្រាមជាថង់ប្លាស្ទិច កំពុងតែបំផ្លាញបរិស្ថាន យ៉ាងសកម្ម មិនថាក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក? តើប្លាស្ទិច កំពុងបំផ្លាញប្រទេសអ្នកបានកំរិតណាទៅហើយ? យើងតែងតែឆ្ងល់ពីបម្រែបម្រួលអាកាសធាតុ ឬ ដូចជា អត្រាការស្រាប់ របស់មនុស្ស ក៏ដូចជាសត្វពាហនៈ ឬ សត្វសមុទ្រជាដើម ថាហេតុអ្វី ខុសពីសម័យមុនដែល ពួកគេមានអាយុ វែងៗ និង មិនសូវមានជំងឺឈឺថ្កាត់ ហើយអាយុខ្លីដូចបច្ចុប្បន្ន? ដឹងថាហេតុអ្វីទេ? យើងតែងតែសប្បាយរីករាយដែលប្រទេសជាតិ មានការរីកចម្រើន ស្ទើរគ្រប់វិស័យ តែយើងក៏ភ្លេចគិតថា ការរស់នៅក្នុងសម័យ បច្ចេកវិទ្យាទំនើប ក៏បានបង្កើតជាផលអវិជ្ជមានផងដែរ ជាក់ស្តែង សម្រាមប្លាស្ទិច ដែលយើងបានប្រើប្រាស់រួចរាល់ ត្រូវបានបំលែងជាជាតិពុល ក៏ដូចជាអន្ទាក់សម្លាប់ និង កាត់អាយុសត្វពាហនៈ សត្វសមុទ្រ ក៏ដូចជាមនុស្សជាតិដូចគ្នា។ សម្រាមក៏ដូចជាថង់ប្លាស្ទិចគឺពិតជាស្អុយ ហើយគួរឲ្យខ្ពើមរអើមមែន តែមនុស្សដែលបោះសម្រាមចោលផ្តេសផ្តាស មិនត្រឹមត្រូវ ទើបគួរឲ្យខ្ពើមរអើមជាងសម្រាមទៅទៀត។ ចូលរួមកាត់បន្ថយថង់ប្លាស្ទិច ក៏ដូចជាសម្រាមនានា ដោយដាក់សម្រាមក្នុងធុងសម្រាម”៕

ប្រភព៖ wearekhmer.com

មតិយោបល់

ពីនេះពីនោះ4 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត19 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK