មន្ត្រីជំនាញ​ដាក់កំលាំងតាមប្រមាញ់​កូនក្រពើ ២៤ម៉ោង​លេី​ ២៤ម៉ោង ក្រោយលោកជំទាវ ហ៊ុនសុីណាត បានលែងចូលទឹកទក្សិណអង្គរ
Connect with us

ពីនេះពីនោះ

មន្ត្រីជំនាញ​ដាក់កំលាំងតាមប្រមាញ់​កូនក្រពើ ២៤ម៉ោង​លេី​ ២៤ម៉ោង ក្រោយលោកជំទាវ ហ៊ុនសុីណាត បានលែងចូលទឹកទក្សិណអង្គរ

យោងតាមហ្វេសប៊ុករបស់ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall បានបង្ហោះឲ្យដឹងថា : ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរា បានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត

ថ្ងៃ​សុក្រ​ ១២កេីត​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដោយបានការណែនាំពីឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​ និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​ ប៉ែក​ខាងកេីត​កាលពីបីថ្ងៃមុន។

ក្រោយពីបានចុះដល់ទីតាំង​ និងបានពិនិត្យជាក់ស្ដែងរួចមក​ លោកនាយករដ្ឋបាល​សាលាខេត្ត​ បានសុំអោយអាជ្ញាធរអប្សរា​ សហការជាមួយក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ​ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​ ២៤ម៉ោង​ លេី​ ២៤ម៉ោង​ ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។

អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។

 

ប្រភពៈ wearekhmer.com

មតិយោបល់

ពីនេះពីនោះ4 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត19 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK