គួរអាន!​ កាតព្វកិច្ចស្វាមី​ត្រូវដឹងនៅពេលភរិយាកំពុងពរ​ពោះ
Connect with us

គួរដឹង

គួរអាន!​ កាតព្វកិច្ចស្វាមី​ត្រូវដឹងនៅពេលភរិយាកំពុងពរ​ពោះ

នៅពេលដែល​ប្រពន្ធ​មាន​ផ្ទៃពោះ ស្វាមី​គ្រប់រូប​គួរតែ​បំពេញ​កាតព្វកិច្ច​មួយចំនួន​ដូចខាងក្រោម ៖

១. ​នៅពេលដែល​ប្រពន្ធ​មាន​ផ្ទៃពោះ អ្នក​គួរតែ​ចងចាំ​គ្រប់ពេលវេលា​ថា​ប្រពន្ធ​អ្នក​កំពុងតែ​ពរ​ជីវិត​មួយទៀត​ក្នុង​ពោះ ដូចនេះ​អ្នក​គួរតែ​ចេះ​ថ្នាក់ថ្នម និង​យល់ចិត្ត​ប្រពន្ធ​គ្រប់ពេល មិនគួរ​តែងតែ​ឈ្លោះប្រកែក​គ្នា​ជាមួយ​គេ​ឡើយ​។​

២. ​ម្យ៉ាងទៀត​អ្នក​គួរតែ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ប្រពន្ធ ដោយ​ឲ្យ​គេ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ញ៉ាំ​ឲ្យ​បាន​គ្រប់ ទើប​មិន​ខ្វះ​សារធាតុចិញ្ចឹម​ដែល​អាចធ្វើ​ឲ្យ​កូន​លូតលាស់​បានល្អ​។​

៣. ​ជាងនេះទៅទៀត​អ្នក​គួរតែ​មើលសៀវភៅ​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​ឲ្យ​បាន​ច្រើន ទើប​អ្នក​អាចជួយ​ប្រពន្ធ​បាន​។​

៤. ​ក្រោយ​ពេលដែល​ប្រពន្ធ​សម្រាលកូន​រួច អ្នក​គួរតែរៀបចំ​បន្ទប់​ឲ្យ​មាន​អនាម័យ និង​ផាសុខភាព​ដើម្បី​ឲ្យ​ប្រពន្ធ និង​កូន​អាច​រស់នៅក្នុង​បរិស្ថាន​ដែល​ល្អ​មួយ​។​

៥. អ្នក​ក៏​ត្រូវតែ​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​ការមើល​ថែទាំ​កូន​ជាមួយ​ប្រពន្ធ​ដែរ ដើម្បី​អាច​ដឹង​ពី​របៀប​មើលថែ​ជាមួយគ្នា​។​

៦. នៅពេលដែល​ប្រពន្ធ​ទើបតែ​សម្រាល​ហើយ​គេ​នឹង​អាច​នឿយហត់​ជាខ្លាំង​។ ដូចនេះ​ភារកិច្ច​ក្នុងការ​មើលថែទាំ​កូន គួរតែ​ស្ថិត​លើ​ខ្លួន​ប្តី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

ប្រភពអត្ថបទ៖ www.thmeythmwy.com

មតិយោបល់

ពីនេះពីនោះ4 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត19 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK