គតិអប់រំ៖ មាគ៌ា ៩ ផ្លូវរបស់ព្រះពុទ្ធតម្រង់ឱ្យ មនុស្សទៅរកភាពស្ងប់ក្នុងនៅចិត្ត ​
Connect with us

បែបផែនជីវិត

គតិអប់រំ៖ មាគ៌ា ៩ ផ្លូវរបស់ព្រះពុទ្ធតម្រង់ឱ្យ មនុស្សទៅរកភាពស្ងប់ក្នុងនៅចិត្ត ​

ព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលបង្រៀន ប្រៀនប្រដៅមនុស្សឲ្យចេះធ្វើអំពើល្អ យល់ដឹងខុសត្រូវ ដឹងបុណ្យដឹងបាប ដឹងគុណដឹងទោស ធ្វើជាមនុស្សល្អ។ ព្រះពុទ្ធសាសនាមានពុទ្ធនិកជនអ្នកគោរពប្រតិបត្តិប្រមាណ ៣៦០ លាននាក់ទូទាំងពិភពលោក។

ព្រះពុទ្ធជាអង្គម្ចាស់គឺជាព្រះសាស្ដា មានកម្រងទស្សនៈ និងពាក្យប្រៀនប្រដៅជាច្រើនសម្រាប់ពុទ្ធនិកជន និងសាវ័ករបស់ទ្រង់។ ថ្ងៃនេះ BizKhmer សូមលើកយក មេរៀនជីវិតទាំង ៩ ពីការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ មកចែកជូនដល់មិត្តអ្នកអានដូចខាងក្រោម៖

១) ផ្ដល់ឲ្យដោយចិត្តសប្បុរស៖ «រៀនផ្ដល់ឲ្យ បើទោះបីអ្នកមានតិចតួចក៏ដោយ។» «ប្រសិនបើអ្នកដុតភ្លើងបំភ្លឺអ្នកដទៃ ភ្លើងនោះនឹងអាចបំភ្លឺផ្លូវអ្នកផងដែរ។» «ទៀនរាប់ពាន់ដើមឆេះដោយសារទៀនមួយដើម ហើយជីវិតនៃទៀននោះមិនសាបសូន្យឡើយ ប្រៀបដូចសេចក្ដីរីករាយមិនដែលសាបសូន្យដោយសារតែការចែករំលែកនោះឡើយ»។

២) ដោះលែងខ្លួនអ្នកពីចិត្តជាប់ជំពាក់៖ «រតនវត្ថុដ៏មានតម្លៃមានក្នុងឋានសួគ៍ មិនអាចប្រៀនបាននឹងមនុស្សដែលចេះភ្ងាក់រលឹក។» «ការឈឺចាប់មានពិត ទុក្ខវេទនាគឺជាជម្រើសរបស់អ្នក។» «ឬសគល់នៃសេចក្ដីទុក្ខគឺសេចក្ដីលោភលន់ចង់បាន។»

៣) ស្វែងរកចម្លើយ៖ «គ្មាននរណាម្នាក់អាចជួយអ្នកបានទេ មានតែខ្លួនអ្នកប៉ុណ្ណោះ។ អ្នកត្រូវដើរលើគន្លងផ្លូវដោយខ្លួនអ្នក។» «មានកំហុសពីរដែលអ្នកធ្វើនៅពេលធ្វើដំណើរទៅកាន់ការពិត៖ ទី១ មិនដើរឆ្ពោះទៅតាមផ្លូវត្រូវ ទី២ មិនចាប់ផ្ដើមដើរ។» «វាជារឿងប្រសើរក្នុងការយកឈ្នះខ្លួនអ្នក ជាជាងយកឈ្នះសង្រ្គាមរាបពាន់សមរភូមិ។ អ្នកឈ្នះគឺជាអ្នក គ្មាននរណាអាចយកវាចេញពីអ្នកឡើយ។»

៤) ដើរលើផ្លូវត្រូវ៖ «ទឹកដែលហូរចេញពីព្រែកតូចៗហូរកងរំពង ចំណែកទឹកដែលហូរពីព្រែកធំហូរដោយភាពស្ងប់ស្ងាត់។ អ្វីដែលមិនពេញតែងបង្កសំម្លេងកងរំពង ហើយអ្វីដែលពេញប្រៀបគឺតែងតែរក្សាភាពស្ងប់ស្ងាត់។» «ខ្យល់មិនអាចធ្វើឲ្យថ្មធំៗរង្កើបាននោះទេ ប្រៀបដូចមនុស្សប្រកបដោយគតិបណ្ឌិតមិនអាចរង្គើរដោយសារតែការសរសើរឬការរិះគន់។»

៥) យកឈ្នះភាពអត្មានិយម៖ «ការយកឈ្នះខ្លនឯងគឺជាទំនួលខុសត្រូវធំជាងការយកឈ្នះអ្នកដទៃ។» «ចិត្តស្ងប់ដោយសារការផ្លាស់ប្ដូរនៃវាសនា ការដោះលែងក្ដីទុក្ខ ការសម្អាតចិត្តកខ្វក់ និងការដោះលែងភាពភ័យខ្លាច។» «គ្មានផ្លូវឆ្ពោះទៅកាន់ភាពរីករាយនោះទេ មានតែភាពរីករាយគឺជាផ្លូវ។»

៦) បញ្ឈប់ចិត្តស្អប់ កំហឹង សេចក្ដីភ័យខ្លាច៖ «បាចសាចសេចក្ដីស្រលាញ់ទៅកាន់ពិភពលោកដោយមិនមានចិត្តស្អប់ ឬគំនិតអាក្រក់ទៅកាន់នរណាម្នាក់។» «អ្នកមិនត្រូវបានដាក់ទោសពីព្រោះកំហឹងរបស់អ្នកនោះទេ ប៉ុន្តែអ្នកនឹងត្រូវដាក់ទោសដោយកំហឹងរបស់អ្នក។» «ប្រសិនបើបញ្ហាអាចដោះស្រាយបានហេតុអ្វីត្រូវព្រួយបារម្ភ។ ប្រសិនបើបញ្ហាមិនអាចដោះស្រាយបាន សេចក្ដីព្រួយបារម្ភនឹងធ្វើឲ្យអ្នកមិនស្ងប់ចិត្ត។» «ការចងចាំកំហុសអ្នកដទៃប្រៀបដូចទូលភ្នំដ៏ធ្ងន់លើក្បាលរបស់អ្នក។»

៧) សូមរស់នៅក្នុងបច្ចុប្បន្ន៖ «ប្រសិនបើអ្នកអាចមើលឃើញភាពស្រស់ស្អាតរបស់ផ្កាមួយទងៗ ជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរ។» «អតីកាលកាលកន្លងបាតបង់ទៅហើយ អនាគតក៏មិនទាន់មកដល់ អ្នកត្រូវរៀនរស់នៅក្នុងបច្ចុប្បន្ន។» «រៀងរាល់ព្រឹកអ្នកចាប់កំណើតជាថ្មីម្ដងទៀត ដូចនេះអ្វីដែលអ្នកធ្វើថ្ងៃនេះគឺសំខាន់ខ្លាំងណាស់។»

៨) អ្នកគឺជាអ្នកកាច់ចង្កូតជោគវាសនារបស់អ្នក៖ «ភាពល្អបរិសុទ្ធឬមិនល្អគឺអ្នកជាអ្នកកំណត់។ គ្មានរណាម្នាក់អាចបន្សុទ្ធនរណាម្នាក់បាននោះទេ។» «ព្រះសម្មាសម្ពុទ្ធជាអ្នកចង្អុលផ្លូវ ប៉ុន្តែអ្នកជាអ្នកត្រួសត្រាយផ្លូវដោយខ្លួនឯង។»

៩) កុំបដិសេធការពិត៖ «មនុស្សត្រូវជួបសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានចំណេះដឹងមិនទួញសោកព្រួយបារម្ភនោះទេ ដោយសារពួកគេដឹងថាវាជាធម្មជាតិរបស់មនុស្ស។»

ដោយ៖ លង់ វណ្ណៈ

ប្រភពអត្ថបទ៖ www.bizkhmer.com

មតិយោបល់

ពីនេះពីនោះ5 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ8 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត20 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK