សូមប្រយ័ត្ន! វេជ្ជបណ្ឌិតម្នាក់ហាមបងប្អូនកុំឱ្យហូបត្រី ៣ ប្រភេទបើមិនចង់គ្រោះថ្នាក់ធំ
Connect with us

ថ្មីៗ

សូមប្រយ័ត្ន! វេជ្ជបណ្ឌិតម្នាក់ហាមបងប្អូនកុំឱ្យហូបត្រី ៣ ប្រភេទបើមិនចង់គ្រោះថ្នាក់ធំ

បើយោងតាម​កិច្ចប្រជុំ​បូកសរុប​បញ្ចប់ ​ស្តីពី​គំរោង​សិក្សា​ស្រាវជ្រាវ​ផល​ប៉ះពាល់​លើ​សុខភាព​ ​​​​​​​​​​​​​​​​​​​​​​​លើ​ជំងឺ​ព្រូន​ថ្លើម​នៅ​ប្រទេស​កម្ពុជា ​​​​​​​​​​​​​​​​​​​និង​ប្រទេស​វៀតណាម​, លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​ នឹង​ជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ ​​​​​​​​​​​​​​​​​​​​​​បាន​អំពាវនាវ​ពលរដ្ឋ​ទាំងអស់ ​កុំ​ទទួលទាន​សាច់​ត្រី​ចំនួន​ ៣​ ប្រភេទ ​​​​​​​​​​​​​​​​​​​​​​ដើម្បី​ជៀសវាង​កើត​ជំងឺ​មហារីក​ថ្លើម ​។

លោក​វេជ្ជបណ្ឌិត​​​​​​​​​​​​​​​​​ បន្តថា ត្រី​ចំនួន ​៣​ ប្រភេទ​​​​​​​​​​​​​​ ដែរ​នៅពេល​ប្រជាពលរដ្ឋ​រក​ទទួលទាន​រួច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ព្រូន​ថ្លើម​​​​​​​​​​​ ហើយ​យូរ​ទៅ​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​ថ្លើម​នោះ​​ ​​​​​​​​​​​​​​​គឺ​ត្រី​ស្រកា​ក្តាម ​ត្រី​អង្កត់​ប្រាក់ ​​​​​​​​​​​​​​​​និង​ត្រី​អាចម៍កុក (​មាន​បណ្តោយ​ប្រហែល ១០ ទៅ​១៥ ស​.​ម​)​។ ​​​​​​​​​​​​​​​យើង​អាច​ការពារ​ខ្លួន​មិន​ឲ្យ​ឆ្លង​ជំងឺ​ព្រូន​ថ្លើម​បាន​តាមរយៈ​ការ​បរិភោគ​ផ្ទាល់ខ្លួន​មាន​អនាម័យ ​​​​​​​​​​​​​​​​​​​​ជាពិសេស​ការហូប​ត្រី​ទឹកសាប​ គួរ​ចំអិន​អោយបាន​ល្អ​​​​​​​​​​​​​​​​​​​​ ព្រោះ​ប្រភេទ​ត្រី​ទឹកសាប​តូចៗ​ខ្លះ អាច​មាន​ផ្ទុក​ពង​ព្រូន​ថ្លើម​។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ថ្នាំ​ដែលមាន​ប្រសិទ្ធភាព​ព្យាបាល​អ្នកមាន​ផ្ទុក​ព្រូន​ថ្លើម គឺ​ថ្នាំ​ប្រា​ហ្សី​កង់​តែ​ល (Praziquantel) តែ​ការ​លេបថ្នាំ​នេះ មិនមែន​មានន័យថា នឹង​ជា​ដាច់​ពី ឬ​ ឈប់​ឆ្លង​ជំងឺ​ព្រូន​ថ្លើម​ទេ បើសិនជា​បុគ្គល​នោះ​នៅតែ​បន្ត​បរិភោគ​ត្រី​ទឹកសាប​ប្រភេទ​តូចៗ ​មាន​ផ្ទុក​ពង​ព្រូន​ថ្លើម​។

ដោយឡែក ចំពោះ​មហារីក​ថ្លើម ឬ​ថង់​ទឹក​ប្រ​ម៉ាត់​ ដែលជា​ផលវិបាក​របស់​ជំងឺ​ព្រូន​ថ្លើម​នេះ ​យើង​អាចមាន​វិធីសាស្ត្រ​ព្យាបាល​បាន ​បើសិន​យើង​រកឃើញ​វា នៅ​ដំណាក់កាល​ដំបូង ​តែបើ​វា​នៅ​ដំណាក់កាល​ចុងក្រោយ យើង​មានលទ្ធភាព​តិចតួច​ណាស់ ក្នុងការ​ព្យាបាល ឬ​ជួយសង្គ្រោះ​៕

ប្រភព៖ www.iknowblog.info

មតិយោបល់

ពីនេះពីនោះ5 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ8 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត20 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK