អ្នករៀននៅ RUPP និង IFL វេនយប់សូមប្រយ័ត្ន!! មានមនុស្សប្រុសមួយក្រុមឈរមុខក្លោងទ្វារសាលា ចាំស្ទាក់ម៉ូតូសិស្សស្រីៗដែលជិះម្នាក់ឯង
Connect with us

ពីនេះពីនោះ

អ្នករៀននៅ RUPP និង IFL វេនយប់សូមប្រយ័ត្ន!! មានមនុស្សប្រុសមួយក្រុមឈរមុខក្លោងទ្វារសាលា ចាំស្ទាក់ម៉ូតូសិស្សស្រីៗដែលជិះម្នាក់ឯង

ដូចដែលអ្នកទាំងអស់គ្នាបានដឹងពីបញ្ហាអសន្តិសុខនៅតំបន់បឹងកក់ និង តំបន់ផ្សេងទៀតនៅភ្នំពេញ ដោយមានក្រុមមនុស្សប្រុសស្លៀកពាក់ស៊ីវិលឈរចាំស្ទាក់អ្នកដំណើរ ។ ឥឡូវនេះស្រាប់តែមានការភ្ញាក់​ផ្អើលទាំងយប់ក្រោយនិស្សិតរៀនវេនយប់ត្រូវមនុស្សប្រុសមួយក្រុមឃាត់ម៉ូតូរបស់នាង នៅពេលដែលនាងចេញពីសាលា ។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Yean ដែលជានិស្សិតរៀនវេនយប់បានសរសេររៀបរាប់ពីហេតុការណ៍ដ៏តក់ស្លុតមួយស្រដៀងគ្នាទៅនឹងហេតុការណ៍នៅតំបន់បឹងកក់ដែរ ។ នាងបានសរសេរថា ៖

«Dear IFL and RUPP students that are studying night shift. Please be careful when you leaving the school at the late hour. I know we all heard about the Boeung Kork incident recently but now it also happened in our school. There was a particular group of men standing in front of the gate (RUPP) and they tried to stop my moto bike. I don’t know whether it was their intention to do so or they were just trying to make fun. But from what they did, I can see that they were really meant it.»

ដោយមានន័យ ជាភាសាខ្មែរថា៖ «ទៅកាន់និស្សិតដែលសិក្សានៅវិទ្យាស្ថានភាសាបរទេស IFL និង និស្សិតភូមិន្ទភ្នំពេញទាំងអស់ដែលកំពុងរៀនវេនយប់។ សូមមានការប្រុងប្រយ័ត្នបំផុតនៅពេលដែលអ្នកទាំងអស់គ្នាចេញពីសាលានៅពេលរៀងយប់ជ្រៅ ។ ដូចដែលយើងគ្រប់គ្នាបានឮព័ត៌មានអំពីបញ្ហាអសិន្តសុខនៅតំបន់​បឹងកក់ថ្មីៗនេះ តែនៅពេលនេះវាក៏កើតឡើងនៅសាលារៀនរបស់ពួកយើងដែរ ។ មានបុរសមួយក្រុមនៅឈរមុខខ្លោងទ្វារសាលា ហើយពួកគេព្យាយាមបញ្ឈប់ម៉ូតូរបស់ខ្ញុំ ។ ខ្ញុំមិនដឹងថាតើពួកគេធ្វើបែបនេះ​ក្នុងចេតនាដូច្នោះ ឬមួយក៏ពួកគេគ្រាន់តែធ្វើឱ្យសប្បាយរីករាយនោះទេ ។

ប៉ុន្តែអ្វីដែលពួកគេបានធ្វើ ខ្ញុំអាចនិយាយបានថាពួកគេពិតជាចេតនាបែបនោះមែន (ដូចករណីនៅតំបន់បឹងកក់)» ។

បន្ទាប់ពីនិស្សិតស្រីរូបនេះបានបង្ហោះសារគួរឱ្យភ័យខ្លាចមួយនេះ ក៏មានអ្នកប្រើបណ្ដាញសង្គម នាំគ្នាចែករំលែកព្រោងព្រាត និង មានការព្រួយបាបរម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុវត្ថិភាព ពិសេសគឺនិស្សិត ដែលសិក្សាវេនយប់ចេញពីរៀនយប់ៗពិតជាបារម្ភពីបញ្ហាសុវត្ថិភាពរបស់ពួកគេយ៉ាងខ្លាំង ៕ 

សមត្ថកិច្ចដែលចុះអន្តរាគមន៍នៅតំបន់បឹងកក់កន្លងទៅ ៖

ប្រភពទាំងស្រុង៖ ប្រជាប្រិយ

មតិយោបល់

ពីនេះពីនោះ5 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ8 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត20 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK